បើខ្ចិល Forward សារអ៊ីមែលច្រើនទៅកាន់មនុស្សតែម្នាក់ ពេលនេះមុខងារថ្មីរបស់ Gmail អាចជួយបាន

//s5.kh1.co/7d/7d16a91c3526a7a8448a80eb1adf1bfc50fa1b4e.jpg
បច្ចេកវិទ្យា

 ១០-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ពីមុនពេលយើងមានសារអ៊ីមែលចំនួន៥ ហើយចង់បញ្ជូនបន្តទៅកាន់មនុស្សម្នាក់ យើងត្រូវ Forward សារអ៊ីមែលទាំងនោះម្ដងមួយៗរហូតដល់៥ដង ប៉ុន្តែពេលនេះក្រុមហ៊ុន Google បានណែនាំវិធីសាស្ត្រថ្មីដែលអាចបញ្ជូនសារអ៊ីមែលទាំងអស់ទៅកាន់មនុស្សម្នាក់ដោយគ្រាន់តែបញ្ជូនសារអ៊ីមែលតែមួយប៉ុណ្ណោះ។ ដូចនេះអ្នកមិនចាំបាច់អង្គុយដោនឡូដឯកសារពីអ៊ីមែលមុនៗ ហើយយកទៅបញ្ជូនបន្តទៅមនុស្សតែម្នាក់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
មុខងារថ្មីរបស់ Gmail អាចបញ្ជូនបន្តសារអ៊ីមែលជាច្រើនក្នុងពេលតែមួយទៅកាន់មនុស្សម្នាក់
មុខងារថ្មីរបស់ Gmail អាចបញ្ជូនបន្តសារអ៊ីមែលជាច្រើនក្នុងពេលតែមួយទៅកាន់មនុស្សម្នាក់

មុខងារថ្មីរបស់ Gmail គឺអាចបំលែងសារអ៊ីមែលផ្សេងទៀតទៅធ្វើជា file មួយដែលមានទម្រង់កន្ទុយខាងក្រោយ .eml រួចយើងអាចទាញសារអ៊ីមែលជាច្រើនដាក់នៅសារអ៊ីមែលមួយនិងបញ្ជូនសរុបតែម្ដង។ មុខងារមួយនេះអាចបើកឲ្យប្រើប្រាស់ប្រហែលជាពីរសប្ដាហ៍ទៀត។ អ្នកអាចមើលរូបភាពមានចលនាខាងក្រោម បើសិនជាអ្នកមិនសូវយល់ពីដំណើរនៃមុខងារថ្មីនេះ៕​

ដំណើរការមុខងារថ្មីរបស់ Gmail
ដំណើរការមុខងារថ្មីរបស់ Gmail
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T