ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន

//s5.kh1.co/1c/1c201159112b70582421fa9ecebd7492c5018353.jpg
សង្គម

 ១០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយពីអាណត្តិទី២ ដែលដឹកនាំដោយលោក ឃាង ពុទ្ធី ត្រូវបានបញ្ចប់នៅត្រឹមរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ លោកស្រី ចេវ សុឃុន អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ ខេត អេបប្រេស៊ល ខូអ៊ិលធីឌី (KAT Appraisal Co,.Ltd) បានជាប់ឈ្មោះជាប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាអាណត្តិទី៣ សម្រាប់ឆ្នាំ២០២០ខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន

បន្ទាប់ពីឆ្លងកាត់នូវការបោះឆ្នោតយ៉ាងសម្ងាត់ និងប្រកបដោយតម្លាភាព ដែលគាំទ្រដោយសមាជិករបស់សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាពេញសិទ្ធិចំនួន៤០រូប តំណាង៤០ក្រុមហ៊ុន ក្នុងចំណោមសមាជិកសរុបទាំងអស់នៃ៧៩ក្រុមហ៊ុននោះ លោកស្រី ចេវ សុឃុន ត្រូវបានជាប់ឈ្មោះជាប្រធាន ដើម្បីដឹកនាំបន្តក្នុងអាណត្តិទី៣ ដែលទទួលបានសម្លេងគាំទ្រចំនួន២១ លើ៤០សម្លេង ខណៈដែលភាគីម្នាក់ទៀត គឺលោក ចក់ ស៊ីណាត ទទួលបានសម្លេងគាំទ្រចំនួន១៩សម្លេង។

ប្រធានសមាគមថ្មីរូបនេះបានអះអាងថា នឹងខិតខំប្រឹងប្រែងដឹកនាំសមាគមននេះឲ្យកាន់តែរីកចម្រើន ក៏ដូចជានាំសមាគមទៅលើឆាកអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា សម្រាប់បេក្ខភាពដែលឈរឈ្មោះបោះឆ្នោតជាប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាអាណត្តិទី៣ ឆ្នាំ២០២០ មានចំនួន០២រូប រួមមានលោកស្រី ចេវ សុឃុន អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ ខេត និងលោក ចក់ ស៊ីណាត អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ក្រាទី រៀលធី ខូអ៊ិលធីឌី (Kraty Realty Co,. Ltd)។ នៅក្នុងឱកាសនៃការបោះឆ្នោតខាងលើនេះ លោក ឃាង ពុទ្ធី ដែលជាអតីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា អាណត្តិទី២ ជាប់ឈ្មោះជាប្រធានក្រុមប្រឹក្សាភិបាលនៅក្នុងអាណត្តិទី៣ផងដែរ៕

ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
ប្រធានសមាគមអចលនវត្ថុថ្មី បានទៅលើលោកស្រី ចេវ សុឃុន
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T