ស្រ្ដីគ្រប់រូបតែងតែគិតថា សម្ផស្បគឺជាវត្ថុមួយដ៏សំខាន់បំផុត សំរាប់ជីវិតរបស់ពួកគេ មានអ្នកខ្លះហា៊នលះបង់ប្រាក់កាក រាប់ពាន់ លានដុល្លារទៅកែសម្ផស្ប ឲ្យមុខរបស់គេស្អាត និងក្មេងជាងវ័យ។

ក៏ប៉ុន្តែ វិធីនៃការកែសម្ផស្បមានច្រើនបែប ច្រើនសណ្ឋានណាស់ ដោយលែកអ្នកនាង Kim Kardashian ដែលគំរោងនឹងយកកូនដំបូងរបស់នាង ជាមួយនឹងមិត្តប្រុស Kanye West បានជ្រើសរើសនូវវិធី ចាក់ឈាមបញ្ចូលទៅក្នុងផ្ទៃមុខ ដែលមើលទៅហាក់ដូចជាមានការឈឺចាប់ខ្លាំងបំផុត ព្រោះនៅពេលដែលធ្វើការចាក់បញ្ចូលឈាម ចូលទៅក្នុងផ្ទៃមុខ ដែលបូមចេញពីដៃរបស់នាង គឺនាងបានស្រែកយ៉ាងខ្លាំង ហើយមានឈាមជាច្រើននៅលើមុខរបស់នាង។ អ្នកនាង Kim មានប្រសាសន៍ថា នាងចូលចិត្តសាកល្បងនូវអ្វី ដែលធ្វើឲ្យនាងស្អាត និងក្មេងជាងវ័យ។ ក៏ប៉ុន្តែនៅពេលដែលនាងបានឃើញ គ្រូពេទ្យយកម្ជុលដ៏វែង ចាក់ចូលមុខរបស់នាង នាងបានស្រែកយ៉ាងលឺ ហើយកាន់ដៃមិត្តប្រុសរបស់នាងជាប់។ ក្រោយពីធ្វើការចាក់បញ្ជូលឈាមរួចមក នាងបានបន្តថា នេះគឺជាលើកទីមួយហើយដែរ នាងធ្វើការកែសម្ផស្បដែល មានអារម្មណ៍ឈឺចាប់បែបនេះ?

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការកែសម្ផស្ប? សូមទស្សនារូបភាពរបស់ Kim Kardashian ខាងក្រោម៖







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]