ថៃ៖ បុរសជាឪពុកម្នាក់រស់នៅឯខេត្ត Bueng Kan ភាគឦសាន ប្រទេសថៃ បានដេករងារហូតដល់ស្លាប់ ក្រោយពីឲ្យភួយទាំងអស់ទៅកាន់កូនស្រី។ បុរសពោះម៉ាយរូបនេះមានឈ្មោះថា Prasarn Homthong អាយុ៣៨ឆ្នាំ ត្រូវបានកូនស្រីឈ្មោះ Panwira Noipha ប្រទះឃើញដេកស្លាប់ ក្រោយពីដាស់មិនកម្រើកខ្លួន កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ។ 

ចំពោះសីតុណ្ហភាពនៅក្នុងយប់កើតហេតុ បានចុះដល់ ៩អង្សារ ហើយលោក Hamthong មានភួយចំនួនបី តែគាត់សុខចិត្តរងាខ្លួនឯង និងប្រគល់ភួយទាំងអស់ឲ្យទៅកូនស្រី។គាត់បានដេកលើកន្ទេល ដោយពាក់អាវដៃវែង និងខោជើងខ្លីប៉ុណ្ណោះ។ ចំណែកឯផ្ទះរបស់គាត់វិញ កំពុងសាងសង់នៅឡើយ ដែលមិនទាន់មានទ្វារ និងបង្អួចទេ។

នាង Noipha បានឲ្យដឹងដែរថា នាងបានងើបពីដេកពាក់កណ្ដាលយប់ យកភួយទៅដណ្ដប់ឲ្យឪពុក បន្ទាប់ពីឃើញឪពុកដេកកោងខ្លួនដោយសាររងាខ្លាំងពេក។ លុះព្រឹកឡើង ឪពុកបានស្លាប់ចោលនាងបាត់ទៅហើយ។

បើយោងតាមសម្ដីរបស់សាច់ញាតិ លោក Hamthong មិនមានជំងឺ ឬបញ្ហាសុខភាពមុនពេលស្លាប់ទេ ហើយគ្រូពេទ្យក៏បានបញ្ជាក់ដែរថា រាងកាយរបស់លោក Hamthong មិនអាចទ្រទ្រង់ជាមួយនឹងអាកាសធាតុបាន ទើបបណ្ដាលឲ្យរងារហូតដល់ស្លាប់បែបនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

សាកសព និងសាច់ញាតិ
ស្ថានភាពផ្ទះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ