រង្វាន់លើកទឹកចិត្ត! Man Utd គ្រោងតម្លើងប្រាក់ខែគុណនឹង២ ឲ្យកីឡាករកំពុងឡើងជើង១រូប ក្រោយបង្ហាញទម្រង់លេងបានល្អ

//s5.kh1.co/11/1143da988475576058a173398aea1b147071193d.png
កីទ្បា

 ១០-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ យោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថា​ ក្លិបបិសាចក្រហម Manchester United គ្រោងនឹងតម្លើងថ្លៃពលកម្មដល់ខ្សែបម្រើឆ្នើមវ័យ២៣ឆ្នាំ កីឡាករ Scott McTominay ក្នុង១សប្ដាហ៍៦ម៉ឺនផោន (ឬប្រហែល ៧ម៉ឺនដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Scott McTominay
  កីឡាករ Scott McTominay

ខ្សែបម្រើសញ្ជាតិស្កុតឡេន បានបង្ហាញទម្រង់លេងដ៏គួរឲ្យភា្ញក់ផ្អើលក្នុងរដូវកាលនេះ ជាពិសេសកំឡុងពេលប្រកួតទល់នឹងក្រុម Manchester City កាលពីថ្ងៃសៅរ៍កន្លងទៅ។

McTominay បានអភិវឌ្ឍន៍សម្ថភាពរបស់ខ្លួនក្លាយជាកីឡាករដ៏សំខាន់មួយរូបក្នុងក្រុមលោក Solskjaer ជាក់ស្ដែងក្នុងរដូវកាលនេះ រូបគេបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងបាន១៨ប្រកួតមកហើយ។​

លោក Solskjaer ជាមួយនឹងកីឡាករ Scott McTominay
លោក Solskjaer ជាមួយនឹងកីឡាករ Scott McTominay

កាសែត The Sun បាងអះអាងថា ក្លិប Man Utd ចង់ផ្ដល់រង្វាន់លើកទឹកចិត្តទៅដល់កីឡាកររូបនេះ ដោយគ្រោងនឹងផ្ដល់កុងត្រាថ្មីដល់រូបគេ ជាមួយនឹងការតម្លើងប្រាក់ខែគុណនឹង២ ខណៈកិច្ចសន្យាបច្ចុប្បន្ន គាត់ទទួលបានថ្លៃឈ្នួលនឿយហត់ ៣ម៉ឺនផោនក្នុង១សប្ដាហ៍។

McTominay ទើបតែចុះកុងត្រាថ្មីជាមួយនឹងក្រុមបិសាចក្រហម កាលពីដើមឆ្នាំនេះ ដោយមានសុពលភាពរហូតដល់ឆ្នាំ២០២៣ ជាមួយនឹងការសន្យាផ្ដល់ជូនប្រាក់រង្វាន់បន្ថែម ប្រសិនបើបន្តទម្រង់លេងបានល្អ។

ប្រភពដដែលបានបន្ថែមទៀតថា កុងត្រាថ្មីរបស់​ McTominay នឹងមានសុពលភាពរហូតដល់ឆ្នាំ ២០២៥ ជាមួយនឹងជម្រើសបន្ថែមរយៈពេល១២ខែ ហើយកិច្ចពិភាក្សាត្រូវបានគេជឿជាក់ថានឹងចាប់ផ្ដើមនៅពេលឆាប់ៗនេះ។

កីឡាករ Scott McTominay
កីឡាករ Scott McTominay

គួររម្លឹកផងដែរថា ខ្សែបម្រើវ័យក្មេងរូបនេះ ជាយុវជនថ្នាលរបស់ក្រុម​ Manchester United ហើយបានតម្លើងឲ្យមកលេងក្នុងឈុតធំ កាលពីឆ្នាំ២០១៧ រជ្ជកាលលោក Jose Mourinho ដឹកនាំ ដោយបង្ហាញខ្លួនសរុបបានចំនួន៦៥ប្រកួត ស៊ុតបញ្ចូលទីបាន៥គ្រាប់​៕

 ប្រភព៖​ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T