២០១៩ ជាឆ្នាំនៃនវានុវត្តន៍ និងផលិតភាពការងារ!

//s5.kh1.co/b0/b0a4608e0cea968e49de1ed889464736efcb19b8.jpg
សង្គម

 ១០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

សៀមរាប៖ ២០១៩ គឺជាឆ្នាំដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ខណៈពេលដែលគ្រឹះស្ថានបានដាក់ឲ្យមានផលិតផលប្រាក់កម្ចី សម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដែលមានទំហំទឹកប្រាក់រហូតដល់ ១០ម៉ឺនដុល្លារ។​ ទន្ទឹមនេះដែរ គ្រឹះស្ថាន ក៏បានដាក់ឲ្យមានសេវាបង់រំលស់ ដែលមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន  ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ គ្រឹះស្ថានបាននឹងកំពុងតែដាក់ឲ្យប្រើប្រាស់សាកល្បងសេវាធនាគារចល័ត ​(Mobile Banking)។​ នេះបើតាមសម្តីរបស់លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងកិច្ចប្រជុំគណៈគ្រប់គ្រង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ «ឆ្នាំនៃនវានុវត្តន៍ និងផលិតភាពការងារ» ដើម្បីបង្ហាញពីលទ្ធផលការងារដែល អេ អឹម ខេ សម្រេចបានក្នុងឆ្នាំ២០១៩ ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំបន្ទាប់ ក៏ដូចជាឱកាសអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងក្រុមការងារ ដែលសម្រេចបានជោគជ័យកន្លងមក។

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

លោក គា បូរាណ បានលើកឡើងដូចនេះថា៖

«នៅក្នុង ឆ្នាំ២០១៩ នេះ អេ អឹម ខេ បានផ្តល់ឥណទានជូនអតិថិជនមានការកើនឡើងប្រមាណជា ១០% និងផលបត្រឥណទានមានកំណើនប្រមាណជា ៣០% បើប្រៀបនឹងឆ្នាំ២០១៨។ នេះជាសញ្ញាណជាវិជ្ជមាន ដែលបង្ហាញឲ្យឃើញថា អេ អឹម ខេ នៅតែបន្តទទួលបានការគាំទ្រ និងជឿជាក់កាន់តែខ្លាំងឡើងពីអតិថិជនរបស់ខ្លួន»។

 លោកប្រធាននាយកប្រតិបត្តិបានបន្តទៀតថា៖

«កំណើនសមតុល្យនៃប្រាក់កម្ចីនេះ ដោយសារតែ អេ អឹម ខេ ផ្តល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋរស់នៅតាមជនបទ និងបន្តអភិវឌ្ឍផលិតផលថ្មីៗដូចជា សេវាបង់រំលស់ និងកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម​។ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យាទំនើប អេ អឹម ខេ បាននឹងកំពុងតែវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាពិសេសសេវាធនាគារចល័ត ដែលយើងសង្ឃឹមថា នឹងដាក់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ»។

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

ក្នុងកិច្ចប្រជុំនេះដែរ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការអនុវត្តការងាររបស់បុគ្គលិកទំាងអស់ ដោយមិនគិតពីពេលវេលា និងការនឿយហត់ដើម្បីសម្រេចគោលដៅ និងភាពរីកចម្រើនរបស់ អេ អឹម ខេ រហូតដល់សព្វថ្ងៃនេះ ហើយលោកបានលើកទឹកចិត្តបុគ្គលិកទំាងអស់ ឲ្យបន្តការខិតខំប្រឹងប្រែងសម្រាប់ឆ្នាំបន្ទាប់ទៀត។ ឆ្លៀតក្នុងឱកាសនេះ ក៏មានការប្រគល់ពានរង្វាន់ផ្សេងៗដល់បុគ្គលិកភក្តីភាព បុគ្គលឆ្នើម និងសាខាឆ្នើម ដែលបានសម្រេចគោលដៅការងាររបស់ខ្លួនក្នុងឆ្នាំកន្លងទៅផងដែរ។

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹមខែតុលា ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣១៥លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៧៧លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៥,០០០ កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕​

កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
កិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

ការប្រកួតបាល់ទាត់មិត្តភាព អេ​ អឹម ខេ​
ការប្រកួតបាល់ទាត់មិត្តភាព អេ​ អឹម ខេ​
ការប្រកួតបាល់ទាត់មិត្តភាព អេ​ អឹម ខេ​
ការប្រកួតបាល់ទាត់មិត្តភាព អេ​ អឹម ខេ​
ការប្រកួតបាល់ទាត់មិត្តភាព អេ​ អឹម ខេ​
ការប្រកួតបាល់ទាត់មិត្តភាព អេ​ អឹម ខេ​
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/32/32c3d410d47ff8465d5f19d9452a2db197f5c852.jpg

ក្រុមហ៊ុន​ ដាយ​ អ៊ិឈិ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម​ ខេ ភីអិលស៊ី ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត!

 ១៥-វិច្ឆិកា-២០២១ 
 ១២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T