ប្រទេសរុស្ស៊ីត្រូវទទួលរងពិន័យមិនឱ្យចូលរួមប្រកួតរាល់ព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់រយៈពេល៤ឆ្នាំដោយសារ…

//s5.kh1.co/2f/2f5e42749e44fad526a2cd4bd7ed8e914e07e6b3.jpg
កីទ្បា

 ១០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

រុស្ស៊ី៖ ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក (WADA) បានបញ្ជាក់ថាប្រទេសរុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យចូលរួមរាល់ការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់រយៈពេល ៤ ឆ្នាំ ដោយសារត្រូវបានគេរកឃើញថា បានបង្ហាញទិន្នន័យក្លែងក្លាយពីមន្ទីរពិសោធន៍ និងលុបរាល់ឯកសារដែលជាប់ទាក់ទងនឹងការធ្វើតេស្តរកឃើញមានការប្រើប្រាស់សារធាតុញៀនរបស់កីឡាករ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=433,q=100/ea/ea7471c1e7cd8072d7bc6d95e5cd8873290ecb02.jpg

ការដាក់បម្រាមនេះ បានធ្វើឲ្យប្រទេសរុស្ស៊ីខកខានចូលរួមព្រឹត្តិការណ៍កីឡាធំៗ ដូចជាព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ និងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា។

ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ

សម្រាប់អត្តពលិកដែលមិនជាប់ពាក់ព័ន្ធនឹងរឿងនេះក្រោយបង្ហាញភស្តុតាងជាក់លាក់ណាមួយ នឹងអាចចូលរួមប្រកួតក្នុងនាមជាអត្តពលិកអព្យាក្រឹត ដូចទៅនឹងករណីកំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង ព្យុងយ៉ាង ប្រទេសកូរ៉េ ឆ្នាំ២០១៨ផងដែរ។

យ៉ាងណាមិញ រុស្ស៊ី​មាន​សិទ្ធិ​ប្ដឹង​តវ៉ាសម្រាប់ករណីខាងលើនេះ​ក្នុង​រយៈពេល ២១​ថ្ងៃ៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T