ទីភ្នាក់ងារអវកាសអឺរ៉ុបនឹងចាប់ផ្ដើមបេសកកម្មថ្មីក្នុងការប្រមូលសំរាមនៅទីអវកាស

//s5.kh1.co/b6/b616d60f96f477129eaa8572b3c72f1c9ac18ce9.jpg
បច្ចេកវិទ្យា

 ១០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ បេសកកម្មប្រមូលសំរាមនៅទីអវកាសដំបូងគេដែលមានឈ្មោះថា ClearSpace-1 នឹងចាប់ផ្ដើមនៅឆ្នាំ២០២៥ ហើយបេសកកម្មមួយនេះនឹងចំណាយទឹកប្រាក់អស់ជិត១៣៣លានដុល្លារ។ ដោយសារតែមនុស្សបានបញ្ជូនផ្កាយរណបទៅទីលំហច្រើនពេក ហើយផ្កាយរណបទាំងនោះដាក់ឲ្យដំណើរការស្ថិតនៅរយៈកំពស់ទាបនៃគន្លងផែនដី ហេតុដូច្នេះហើយសំណល់កំទេចកំទីជាច្រើនដែលបានមកពីផ្កាយរណបទាំងនោះហោះរសាត់ជុំវិញគន្លងផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំណាងឲ្យបេសកកម្ម ClearSpace-1
រូបភាពតំណាងឲ្យបេសកកម្ម ClearSpace-1

ក្នុងរយៈពេល៦០ឆ្នាំមកនេះសំរាមរាប់ពាន់តោនបានហោះជុំវិញផែនដី សំរាមទាំងនោះមានដូចជាកំទេចចាស់ៗនៃរ៉ុកកែត ផ្កាយរណប៣៥០០គ្រឿងដែលលែងដំណើរការ និងកំទេចកំទីប្រមាណជា៧៥០,០០០បំណែកទៀតដែលហោះរប៉ាត់រប៉ាយក្នុងលំហ។ បំណែកកំទេចកំទីទាំងនោះវិលជុំវិញផែនដីក្នុងល្បឿន២០,០០០គីឡូម៉ែត្រក្នុងមួយម៉ោង។ គោលដៅដំបូងគេរបស់បេសកកម្មនេះគឺទៅប្រមូលកំទេចកំទីរបស់ផ្កាយរណបមួយដែលមានឈ្មោះ Vespa ដែលបញ្ជូនទៅគន្លងផែនដីតាំងពីឆ្នាំ២០១៣។

រូបតំណាងកំទេចកំទីក្នុងលំហ
រូបតំណាងកំទេចកំទីក្នុងលំហ

Vespa មានទម្ងន់១០០គីឡូក្រាមនិងវិលតាមគន្លងផែនដីក្នុងរយៈកំពស់៨០០គីឡូម៉ែត្រ មូលហេតុដែលគេជ្រើសរើសផ្កាយរណប Vespa ដើម្បីប្រមូលកំទេចកំទីរបស់វាក៏ព្រោះតែផ្កាយរណបមួយនេះមានរាងសាមញ្ញដែលអាចងាយស្រួលក្នុងការប្រមូលកំទេចកំទីរបស់វា។ យាន ClearSpace-1 នឹងបញ្ជូនទៅទីលំហក្នុងរយៈកម្ពស់៥០០គីឡូម៉ែត្រពីផែនដីដើម្បីធ្វើតេស្តសាកល្បង។ បន្ទាប់មកយាននេះនឹងហោះខ្ពស់ជាងមុនពីផ្ទៃផែនដី ហើយមនុស្សយន្តដៃបួនដែលមាននៅក្នុងយាននឹងចេញទៅប្រមូលសំរាមកំទេចកំទីផ្សេងៗរបស់ផ្កាយរណប Vespa៕​

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T