ឆ្ងល់តារាកូរ៉េភាគច្រើន សូម្បីតែហាន់ ជីអ៊ុន ក៏ចូលចិត្តស្លៀកឈុតស រាល់សម្ពោធកម្មវិធី តាមពិត មានមូលហេតុមួយ នៅពីក្រោយបែបនេះសោះ!

//s5.kh1.co/34/348b53bec3d49cd486e5eb6313ec79e8279d1167.jpg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង៖ បើទោះបីជា ជីវិតគូមិនសូវល្អ ដូចគេឯងក៏ដោយ ក៏តារាសម្តែងស្រី Song Hye Kyo ដែលគ្រប់គ្នាហៅនាងថា ហ៊ាន់ ជីអ៊ុន នៅតែឈរក្នុងជំហរមួយដ៏រឹងមាំបំផុត សម្រាប់ខ្លួនឯង និងសម្រាប់អនាគតរបស់ខ្លួនទាំងមូល។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគ្រប់គ្នា សរសើរនាង ត្រង់ថា តារាស្រីរូបនេះ នៅតែប្រឡូកក្នុងសិល្បៈជាធម្មតា ជាមួយនឹងទឹកមុខស្រស់ស្រាយ ក្រោយកើតឡើងដ៏សែនឈឺចាប់ ដែលអ្នកខ្លះ មិនអាចធ្វើអ្វីបាន នៅតែសម្ងំក្នុងបន្ទប់។ ប៉ុន្តែសម្រាប់​នាង កាន់តែទទួលការងារកាន់តែច្រើន ព្រោះថា នាងគិតថា ការដែលធ្វើឲ្យខ្លួនមានការរវល់ ជារឿងមួយដែលគួរតែធ្វើ ព្រោះថា ធ្វើឲ្យខ្លួន​ឯង មិនសូវគិតច្រើន និងរកចំណូលបានថែមទៀត។

ជាពិសេស រឿងមួយទៀត ដែលគេចាប់អារម្មណ៍ នៅពេលដែលហាន់ ជីអ៊ុន ទៅសម្ពោធផលិតផល ឬចូលរួមកម្មវិធីធំៗ គឺនាងតែងតែស្លៀកឈុតពណ៌សជានិច្ច។ តើមូលហេតុអ្វីទៅ? ជាពណ៌​នាងស្រលាញ់ ឬយ៉ាងណា?

តាមពិតទៅ ចំណង់ចំណូលចិត្តរបស់នាង គឺស្រលាញ់ពណ៌ស តែរឿងសំខាន់មួយទៀត គឺនាង ជាមនុស្សឆ្លាត និងយកចិត្តទុកដាក់ លើក្រុមហ៊ុន និងផលិតផល របស់គេ ដែលបានជួលនាង ឬអញ្ជើញនាង ឲ្យធ្វើជាភ្ញៀវកិត្តិយស ព្រោះថា នៅពេលនាងស្លៀកឈុតពណ៌ស គឺធ្វើឲ្យ សម្រស់នាងចែងចាំង ជាងអ្នកណាទាំងអស់ ខុសពីពណ៌ផ្សេង ដែលមិនសូវលើកសាច់ប៉ុន្មានទេ។ មិនតែប៉ុណ្ណោះ បើនាងផ្សព្វផ្សាយ ផលិតផលសម្ផស្ស កាន់តែផ្តល់ភាពងាយស្រួលសម្រាប់នាងខ្លាំង ព្រោះឈុតពណ៌ស នឹងបញ្ចេញនូវរូបរាង មុខមាត់ ស្រស់ស្រាយ ទាក់ទាញ ដូចទេពធីតា យ៉ាងដូច្នេះដែរ។

យ៉ាងណាមិញ នេះមិនមែនតែ ហាន់ ជីអ៊ុននោះទេ សូម្បីតែ តារាផ្សេងៗ ក៏តែងជ្រើសរើស ឈុតពណ៌ស ច្រើនជាងឈុតផ្សេងដែរ ដើម្បីឲ្យឆ្លុះសាច់ និងទាក់ទាញសម្រស់របស់ពួកគេ លើសអ្នកណាទាំងអស់៕

 Song Hye Kyo 
 Song Hye Kyo 
 Song Hye Kyo 
 Song Hye Kyo 
 Song Hye Kyo 
 Song Hye Kyo 
 Song Hye Kyo 
 Song Hye Kyo 
 Song Hye Kyo 
 Song Hye Kyo 
 Song Hye Kyo 
 Song Hye Kyo 
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T