ភស្តុតាងទាំងនេះបង្ហាញថា BTS និង BigHit គ្មានជម្លោះនឹងគ្នាដូចដែល JTBC ចោទប្រកាន់ឡើយ

//s5.kh1.co/a8/a876680dd93c392fc5eab3e56bec0c9bfa142d8f.jpg
តារា & កម្សាន្ដ

 ១០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ ថ្មីៗនេះភ្នាក់ងារ JTBC បានរាយការណ៍ថា ក្រុមចម្រៀងប្រុសដ៏ល្បី BTS និងផលិតកម្ម BigHit កំពុងតែមានជម្លោះនឹងគ្នា ករណីការបែងចែកប្រាក់ចំណេញមិនស្មើភាព ជាហេតុធ្វើឲ្យមានរឿងចម្រូងចម្រាស់ថ្មី កើតឡើងក្នុងបណ្ដាញអ៊ីនធើណែត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ មានអ្នកគាំទ្រមួយចំនួនតូច ចាប់ផ្តើមរិះគន់ផលិតកម្ម BigHit និងលោក Bang Si Hyuk ភ្លាមៗ ដោយមិនពេញចិត្តនឹងទង្វើអស់ទាំងនេះ ដោយគិតថាផលិតកម្មព្យាយាមកេងប្រវ័ញ្ច BTS​ ដូចជាផលិតកម្មដទៃទៀតដែរ។

ទោះបីជាយ៉ាងនេះក្ដី មានក្រុមអ្នកគាំទ្រមួយចំនួនធំ បានព្យាយាមបង្ហាញភស្តុតាងដទៃទៀត ទៅកាន់មនុស្សជាច្រើន ដែលកំពុងតែជឿទៅលើ ពាក្យចចាមអារ៉ាមនេះ។

ពួកគេបានលើកឡើងថា ពួកគេជឿជាក់ថា BTS និងផលិតកម្មគ្មានជម្លោះនឹងគ្នាឡើយ ហើយថែមទាំងមានទំនាក់ទំនងល្អនឹងគ្នាទៀតផង ព្រោះតែសុន្ទរកថារបស់ RM ដែលបានលើកឡើងកាលពីប៉ុន្មានថ្ងៃមុននេះ។

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីពីរថ្ងៃមុននេះ BTS បានឡើងទទួលពានរង្វាន់ប្រចាំឆ្នាំ នៅឯសហរដ្ឋអាមេរិក ដោយក្នុងនោះលោកបានបង្ហាញការដឹងគុណ ចំពោះក្រុមការងារនៅក្នុងផលិតកម្ម ជាពិសេសនោះគឺលោក Bang Si Hyuk សម្រាប់ការខិតខំប្រឹងប្រែង ធ្វើការយ៉ាងលំបាក ដើម្បីភាពជោគជ័យរបស់ពួកគេ។

RM ថែមទាំងបានបញ្ជាក់ទៀតថា BTS នឹងមិនអាចមានវត្តមាន មកទទួលពានរង្វាន់នេះបានទេ ប្រសិនបើគ្មានការប្រឹងប្រែងពី បុគ្គលិកទាំងអស់ក្នុងផលិតកម្ម BigHit រួមទាំងលោក Bang Si Hyuk។

RM ក៏បានបង្ហាញផងដែរថា BTS នឹងចេញអាល់ប៊ុមថ្មី សម្រាប់ឆ្នាំ ២០២០ ដែលនេះជាភស្តុតាងបន្ថែម បញ្ជាក់ថាលោក និងក្រុមទាំងមូល មានបំណងប្រាថ្នា ចង់បន្តធ្វើការជាមួយផលិតកម្ម BigHit មិនបានផ្លាស់ប្តូរ ឬមានជម្លោះអ្វីឡើយ។

បន្ទាប់ពីការសន្និដ្ឋានរបស់ហ្វេនៗ BigHit ក៏បានបញ្ចេញសេចក្ដីថ្លែងការភ្លាមៗ ទាក់ទងនឹងបញ្ហានេះ ដោយផលិតកម្មសម្រេចដាក់ពាក្យបណ្ដឹង ទៅលើក្រុមហ៊ុន JTBC ចំពោះការចេញផ្សាយពាក្យចចាមអារ៉ាមមិនពិតទាំងនេះ ធ្វើឲ្យខូចឈ្មោះ BTS និងផលិតកម្ម៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព BTS 
រូបភាព BTS 
រូបភាព BTS និង Bang Si Hyuk
រូបភាព BTS និង Bang Si Hyuk
រូបភាព BTS 
រូបភាព BTS 
រូបភាព BTS 
រូបភាព BTS 
រូបភាព BTS និង Bang Si Hyuk
រូបភាព BTS និង Bang Si Hyuk
រូបភាព BTS 
រូបភាព BTS 
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T