អុញ! នារីម្នាក់មិនប្រយ័ត្ន លេបទុយោប្រវែង៣០សង់ទីម៉ែត្រ ពេលព្យាយាមរុកធ្វើឲ្យក្អួត ដើម្បីសម្រកទម្ងន់

//s5.kh1.co/e7/e79aef43d54e42dbc779666db8261d83607a8c45.jpg
សង្គម

 ១០-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ចិន៖ វិធីសាស្ត្រសម្រកទម្ងន់ដ៏ចម្លែកមួយ តាមការរុកទុយោធ្វើឲ្យក្អួត កំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងក្នុងស្រទាប់នារីៗនៅប្រទេសចិន។ ជាក់ស្ដែង ថ្មីៗនេះនារីវ័យក្មេងម្នាក់ បានជាប់គាំងទុយោប្រវែង៣០សង់ទីម៉ែត្រក្នុងបំពង់អាហារ ដោយសារចង់សាកល្បងវិធីសាស្ត្រនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ នារីវ័យ២២ឆ្នាំម្នាក់ (មិនបញ្ចេញអត្ដសញ្ញាណ) បានទៅមន្ទីរពេទ្យ ហើយកុហកប្រាប់គ្រូពេទ្យថា នាងមិនប្រយ័ត្នបានលេបទុយោចូលពេលកំពុងផឹកទឹក។គ្រូពេទ្យបានសង្កេតឃើញថា ទុយោនោះមានជម្រៅជ្រៅ ដូច្នេះក៏សម្រេចចិត្តស្កេនបំពង់អាហារមើល។ បន្ទាប់ពីស្កេនរួចបានបង្ហាញឲ្យឃើញ ទុយោទំហំ ១.៩សង់ទីម៉ែត្រ និងប្រវែង ៣០សង់ទីម៉ែត្រ ហើយគ្រូពេទ្យបានសន្និដ្ឋានដែរថា នោះមិនមែនជាទុយោផឹកទឹកទេ។ ក្រោយមក នាងបានសារភាពប្រាប់គ្រូពេទ្យថា នាងបានទិញទុយោពីហាងទំនិញអនឡាញ ហើយប្រើប្រាស់វាដើម្បីសម្រកទម្ងន់។

បើយោងតាមរូបភាពនៃការស្កេន បង្ហាញឲ្យឃើញថា ផ្នែកខាងលើនៃទុយោ គឺនៅក្បែរបំពង់សំឡេង និងផ្នែកខាងក្រោមនៃទុយោបានជុងទៅដល់ក្រពះ ដែលបណ្ដាលឲ្យមានបំបៅ។

យ៉ាងណាមិញ គ្រូពេទ្យបានធ្វើការវះកាត់យកទុយោនោះចេញដោយជោគជ័យ ហើយក៏ផ្ដាំផ្ញើទៅកាន់នារីដទៃទៀត គួរបញ្ឈប់ការប្រើវិធីសាស្ត្រសម្រកទម្ងន់បែបនេះ ព្រោះវាអាចប្រឈមដល់ការប៉ះពាល់បំពង់អាហារ និងធ្វើឲ្យមានដំបៅទៀតផង៕ 

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពស្កេនបំពង់អាហារ
រូបភាពស្កេនបំពង់អាហារ
ទុយោដែលវះកាត់យកចេញ
ទុយោដែលវះកាត់យកចេញ
រូបតំណាងនៃការរុកទុយោ
រូបតំណាងនៃការរុកទុយោ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T