ទៅដល់ថៃភ្លាម រ៉ាប៊ី ស៊យធំ តែសំណាងវិញ ដោយសារ....

//s5.kh1.co/ee/eec7a311598941f3022fb398ad3089e6a6f75618.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ កញ្ញា រ៉ា ប៊ី ដែលជាតារាម្រៀងស្រី ដ៏ល្បីល្បាញ តាមរយៈបទចម្រៀងញាក់កន្ដ្រាក់អារម្មណ៍កាន់តែមមាញឹក ព្រមទាំងកាក់កបជាងមុន និងមានជីវភាពហ៊ឺហាខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណា តារាស្រីរូបនេះ មិនភ្លេចឆ្លៀតពេលទៅ កម្សាន្តនៅប្រទេសក្រៅដើម្បីសម្រាកលំហែកាយទេ។ ប៉ុន្តែ ជាអកុសល ស្រាប់តែ ទៅដល់ទឹកដីថៃ មិនទាន់បានប៉ុន្មានផង រ៉ាប៊ី ជួបទុក្ខធំ ភ្លេចយកទូរស័ព្ទដៃ ពីលើTaxi។

យ៉ាងណាមិញ ដោយអំណាចគុណបុណ្យ លោក Taxi ចិត្តល្អក្នុងក្រុងបាងកក បានយកទូរស័ព្ទIphone 11 Pro មានតម្លៃកប់ពពកនោះ មកឲ្យ រ៉ាប៊ី វិញ។

ដោយឡែក គ្រាន់តែដឹងរឿងនេះភ្លាម ធ្វើឲ្យហ្វេនៗទាំងអស់ភ័យជំនួស រ៉ាប៊ី និងមិនភ្លេចសរសើរពីទឹកចិត្តប្រពៃរបស់តាក់ស៊ី ជនជាតិថៃម្នាក់នោះទេ៕

រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី
រ៉ាប៊ី ទទួលបានទូរស័ព្ទវិញ
រ៉ាប៊ី ទទួលបានទូរស័ព្ទវិញ
តាក់ស៊ីដែលយកទូរស័ព្ទឲ្យ រ៉ាប៊ី វិញ
តាក់ស៊ីដែលយកទូរស័ព្ទឲ្យ រ៉ាប៊ី វិញ
រ៉ាប៊ី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T