មិននឹកស្មានបេក្ខជន «The Mask Singer Cambodia» រូបនេះធ្លាប់មានរឿងដិតដាមជាមួយ ពេជ្រ សោភា យ៉ាងហ្នឹងសោះ! (មានវីដេអូ)

//s5.kh1.co/7c/7c4c4e7ce3270a6ba3882064b7eb03f844c63aef.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ មានបេក្ខជនជាច្រើនរូប ដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រលងចម្រៀងសម័យឌីជីថលប្លែកពីគេ «The Mask Singer Cambodia» ដែលម្នាក់ៗសុទ្ធតែពាក់របាំងមុខ និងគ្រងឈុតប្លែកៗស្អាតៗ គួរឲ្យចង់ទស្សនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធី «The Mask Singer Cambodia»
កម្មវិធី «The Mask Singer Cambodia»

នៅក្នុងសប្តាហ៍ទី៤ ដែលបានចាក់ផ្សាយកាលពីថ្ងៃសៅរ៍ ម៉ោង ៨ យប់លើប៉ុស្តិ៍ហង្សមាសកន្លងមកនេះ បេក្ខជនចុងក្រោយគេដែលត្រូវបានគេស្គាល់ថាជាកញ្ញា ឡៅ មុនីវណ្ណ នោះបានបញ្ចេញអារម្មណ៍បរិយាយនូវរឿងរ៉ាវដែលជាប់ដិតដាមក្នុងទ្រូងជាយូរមកហើយជាមួយអ្នកនាង ពេជ្រ សោភា ដែលជាគណៈកម្មការក្នុងកម្មវិធី «The Mask Singer Cambodia» នេះផ្ទាល់តែម្តង។

  កញ្ញា ឡៅ មុនីវណ្ណ 
  កញ្ញា ឡៅ មុនីវណ្ណ 

កញ្ញា ឡៅ មុនីវណ្ណ បានរៀបរាប់ពីអនុស្សវរីយ៍ដែលរូបនាងមិនអាចបំភ្លេចបានកាលពីនៅវ័យកុមារ ក្នុងនាមជាក្មេងរើសអេតចាយនៅគំនរសំរាមស្ទឹងមានជ័យ ដែលគ្រានោះចៃដន្យនាងបានជួបនឹងអ្នកនាង ពេជ្រ សោភា នៅទីនេះ ថែមទាំងត្រូវបានអ្នកនាង ពេជ្រ សោភា យកដៃអង្អែលក្បាលដោយក្តីអាណិតស្រលាញ់ ពិតជាធ្វើឲ្យនាងរំភើបដក់ក្នុងចិត្តមិនអាចបំភ្លេចបានមកដល់សព្វថ្ងៃ។

  អ្នកនាង ពេជ្រ សោភា 
  អ្នកនាង ពេជ្រ សោភា 
  

កញ្ញា ឡៅ មុនីវណ្ណ ក្នុងកម្មវិធី «The Mask Singer Cambodia»
  កញ្ញា ឡៅ មុនីវណ្ណ ក្នុងកម្មវិធី «The Mask Singer Cambodia»

កញ្ញា ឡៅ មុនីវណ្ណ ក៏ធ្លាប់ប្រលងចម្រៀងច្រើនដងមកហើយដែរ មុនមកដល់ «The Mask Singer Cambodia» នេះហើយទោះជាមិនបានជោគជ័យក៏នាងនៅតែមិនចុះចាញ់ក្នុងការសម្រេចក្តីប្រាថ្នារបស់នាងឡើយ។ កម្មវិធី «The Mask Singer Cambodia» មានចាក់ផ្សាយជូនទស្សនារៀងរាល់ ថ្ងៃសៅរ៍ ម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV

ឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន OPPO
#OPPOReno2
#OPPOReno2F
#កាមេរ៉ា4Zoomទៅកាន់ក្តីស្រមៃ

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T