Vietjet បើក​ផ្លូវ​ហោះហើរ​ត្រង់​២​ខែ្ស​​​ជាផ្លូវ​ការ​ពី​​ហូ​ជី​មិញ និង​ហាណូយទៅ​ញូវ​ដេលី! (ឥណ្ឌា)

//s5.kh1.co/f2/f279cdb3899edda883b0812fa898c0fe9be495c4.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ទីក្រុង​ហូ​ជីមិញ៖ ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ កំឡុង​កាល​ពី​សប្តាហ៍​មុន ក្រុម​ហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ចាប់​ផ្តើម​ផ្លូវ​ហោះ​ហើរ​​ត្រង់​ចំនួន​២​ខ្សែ​ជាផ្លូវ​ការ ពី​ទីក្រុង​​ហា​ណូយ និង​​ទីក្រុង​ហូ​ជីមិញ ទៅកាន់​ទីក្រុង​ញូវ​ដេលី​។ ជាមួយ​នឹង​ផ្លូវ​ហោះហើរ​ទាំង​២​នេះ Vietjet ក្លាយ​ជាក្រុមហ៊ុន​អាកាស​ចរណ៍​ដំបូង​គេ​ដែល​ភ្ជាប់​មជ្ឈមណ្ឌល​សេដ្ឋ​កិច្ច វប្ប​ធម៌ និង​ទេសចរណ៍​ដ៏​ធំបំផុត​ចំនួន​២ របស់​វៀត​ណាម ជា​មួយ​នឹង​រដ្ឋ​ធានី​ដ៏​ស្រស់​​ស្អាត និង​មាន​លក្ខណៈ​ពិសេសប្លែក​គឺ ញូវ​ដេលី ​របស់​ឥណ្ឌា​។ ក្នុង​ពេល​បើកសម្ពោធផ្លូវ​ហោះ​ហើរ​ទាំង​នេះ អ្នក​ដំណើរ​ទាំង​អស់ សុទ្ធ​សឹង​ទទួល​បាន​​កា​ដូ​អនុ​ស្សាវរីយ៍​ដ៏ស្រស់​ស្អាត​ជាច្រើន ពី​ថ្នាក់​ដឹកនាំ និង​បុគ្គ​លិក​លើ​យន្ត​របស់ Vietjet​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្លូវ​ហោះ​ហើរ​រវាង​ទី​ក្រុង​ហាណូយ-ញូវ​ដេលី នឹង​ប្រតិ​បត្តិ​ការ​ហោះ​ហើរ​ទៅ​-មក ចំនួន​៣​ជើង ក្នុង​១​សប្តាហ៍ នៅ​រៀង​រាល់​ថ្ងៃ​អង្គារ ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៦​ ខែធ្នូ ឆ្នាំ​២០១៩​នេះ​ត​​ទៅ​។ ផ្លូវ​ហោះ​ហើរ​នេះ ចេញ​ដំណើរ​​ពី​ទីក្រុង​ហា​ណូយ នៅ​ម៉ោង ៧:១០ យប់ និង​ទៅ​ដល់​ទីក្រុង​ញូវ​ដេលី នៅម៉ោង ១០:៥០ យប់​។ ការហោះ​​ហើរ​វិល​ត្រឡប់​មក​​វិញ ពី​ទីក្រុង​ញូវ​ដេលី ​ចេញ​ដំណើរ​នៅម៉ោង ១១:៥០ យប់ និង​ចុះ​ចត​នៅ​ទីក្រុង​ហា​ណូយ នៅ​ម៉ោង ៥:២០ ព្រឹក​ (​ម៉ោង​ទាំង​អស់​គឺ​ជា​ម៉ោង​ក្នុងស្រុក)​។

                 លោក​ Do
Xuan Quang អនុ​ប្រធាន​ក្រុមហ៊ុន
Vietjet ប្រគល់​កម្រង​ផ្កា
និង​ស្វាមន៍​​​អ្នក​ដំណើរ​
                 លោក​ Do Xuan Quang អនុ​ប្រធាន​ក្រុមហ៊ុន Vietjet ប្រគល់​កម្រង​ផ្កា និង​ស្វាមន៍​​​អ្នក​ដំណើរ​

ផ្លូវ​​ហោះ​ហើរ​រវាង​ទីក្រុង​ហូ​ជីមិញ-ញូវ​ដេលី នឹង​ប្រតិ​បត្តិ​ការ​ហោះហើរ​ទៅ-មក ចំនួន​៤លើក​ក្នុង​១​សប្តាហ៍ នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ ពុធ សុក្រ និង​ថ្ងៃ​អាទិត្យ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៩ នេះ​ត​ទៅ​។ ការ​ហោះហើរ ចាប់​ផ្តើម​ចេញ​ដំណើរ​ពី​ទីក្រុង​ហូជី​មិញ នៅម៉ោង ៧:០០ យប់ និង​ទៅ​ដល់​ទីក្រុង​ញូវ​ដេលី នៅម៉ោង ១០:៥០ យប់​។ ការ​ហោះ​ហើរ​ត្រឡប់​មក​វិញ​ពី​ទីក្រុង​ញូវ​ដេលី ចាប់​ផ្តើម​នៅ​ម៉ោង​ ១១:៥០ យប់ និង​ទៅ​ដល់​ទីក្រុង​ហូ​ជីមិញ នៅម៉ោង ៦:១០ ពឹក (ម៉ោង​ទាំង​អស់​គឺ​ជា​ម៉ោង​ក្នុងស្រុក)​។

ផ្លូវ​ហោះហើរ​ថ្មី​ទាំង​២​ខ្សែ​នេះ ផ្តល់​អត្ថ​ប្រយោជន៍​ជា​ពិសេស​​សម្រាប់​អ្នក​ដំណើរ​មក​ពី​ប្រទេស​កម្ពុជា ដែល​អាច​ផ្លាស់​ប្តូរ​ជើង​យន្តហោះ​យ៉ាង​ងាយ​ស្រួល​ក្នុង​ទីក្រុង​ហា​ណូយ ឬ​ហូ​ជីមិញ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ញូវ​ដេលី​​។

ក្នុងនាម​ជា​គោល​ដៅ​មួយ ប្រទេស​ឥណ្ឌា មាន​ភាពល្បីល្បាញ​ទៅ​លើ​ការ​មាន​វប្ប​ធម៌​ចម្រុះ​​ជាច្រើន សាសនា​រាប់​មិន​អស់ អាហារ​​ដ៏​ឈ្ងុយ​ឆ្ងាញ់​ដ៏​មិន​គួរ​ឲ្យ​ជឿ និង​តំបន់​​ទេស​ចរណ៍​​ដ៏​ប្រណិត​ជាច្រើន​សន្ធឹក​សន្ធាប់​។ ជា​មួយ​នឹង​ការ​មាន​ទិដ្ឋ​ភាព​ដ៏​អស្ចារ្យ​ និង​ទាក់​ទាញ​ជាច្រើន ប្រទេស​ឥណ្ឌា ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ដ៏ច្រើន​កុះ​ករ ដោយ​សារ​តែ​មាន​កន្លែង​បិ​តិ​កភ័ណ្ឌ​ពិភព​លោក​ដ៏ពិសេស​ជាច្រើន​កន្លែងរបស់​ខ្លួន​។ ភ្ញៀវ​ទេស​ចរ​ជាច្រើន​​ធ្វើ​ដំណើរ​ទៅ​ទស្ស​ន​កិច្ចនៅ​ប្រទេស​ឥណ្ឌា ក្នុង​គោល​បំណង​​ចូលរួម​ក្នុង​ធម្ម​យាត្រា​សាស​នា តាមរយៈ​ការ​ធ្វើ​ដំណើរ​​​ទៅកាន់តំបន់​​ជាច្រើន ដូច​ជា វិហារ Bodh Gaya ដែល​​គេ​ជឿ​ថា ជា​កន្លែង​ព្រះ​ពុទ្ធ​បាន​ត្រាស់​ដឹង​។

                 លោក​ Do Xuan Quang អនុ​ប្រធាន​ក្រុមហ៊ុន Vietjet ប្រគល់​កម្រង​ផ្កា និង​ស្វាមន៍​​​អ្នក​ដំណើរ​
លោក​ Do Xuan Quang អនុ​ប្រធាន​ក្រុមហ៊ុន Vietjet ប្រគល់​កម្រង​ផ្កា និង​ស្វាមន៍​​​អ្នក​ដំណើរ​
អ្នកដំណើរទទួល​បាន​កា​ដូ​ដ៏ស្រស់​ស្អាត​ជាច្រើន​ពី Vietjet
នៅ​​លើ​យន្ត​ហោះ
អ្នកដំណើរទទួល​បាន​កា​ដូ​ដ៏ស្រស់​ស្អាត​ជាច្រើន​ពី Vietjet នៅ​​លើ​យន្ត​ហោះ

ជាមួយ​​គ្នា​​នេះ ប្រទេស​វៀត​ណាមក៏​មាន​​​​​បិតិ​ក​ភ័ណ្ឌ​ពិភព​លោក​ដែល​ស្ថិត​ក្នុង​បញ្ជី​របស់​អង្គ​ការ​យូ​ណេស្កូ និង​តំបន់​ឆ្នេរ​ដ៏​ស្រស់​ស្អាត​ជាច្រើន​កន្លែង​ផងដែរ ដែល​​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ឥណ្ឌា​។ រដ្ឋ​ធានី​ហា​ណូយ គឺ​ជា​ទី​ក្រុង​ប្រវត្តិ​សាស្ត្រ​ដ៏​​​អស្ចារ្យ ប្រជុំ​ដោយ​វប្ប​ធម៌​ដ៏​សម្បូរ​បែប និង​បរិយា​កាស​ដ៏​ពិសេស​ប្លែក​ពី​គេ​។ ក្នុង​នាម​ជា​​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច ហិរញ្ញ​វត្ថុ និង​ទេសចរណ៍​ធំ​ជាង​គេ​បំផុត​របស់​ប្រទេស​វៀត​ណាម ទីក្រុង​ហូ​ជីមិញ ក៏​ជា​គោល​ដៅ​ទេសចរណ៍​​ដ៏​ល្អ​ប្រណិត​មួយ​ផងដែរ និង​ទីក្រុង​មួយ ដែល​ភ្ញៀវ​ទេស​ចរណ៍នឹង​​រក​ឃើញ​ពី​​សម្រស់​​ដ៏​ស្រស់​ស្អាត ក៏​ដូច​​ជាភាព​រស់​រវើក និង​ពោរ​ពេញ​ដោយ​ថាម​ពល​របស់​ទីក្រុង​នេះ​។

សំបុត្រ​ទាំង​អស់​អាច​រក​​ជាវ​បាន​តាម​រយៈ​​បណ្តាញ​​ទាំង​អស់​របស់ Vietjet តាម​រយៈ​គេហ​ទំ​ព័រ www.vietjetair.com កម្ម​វិធី​ដំឡើង​លើ​ទូរ​ស័ព្ទ​ «Vietjet Air» នៅលើ​បណ្តាញ​សង្គម Facebook តាមរយៈ www.facebook.com/vietjetcambodia (ដោយ​គ្រាន់​តែ​ចុច​ត្រង់​​ប្រអប់ «Booking»)​។ ក្រៅពី​នេះ អតិ​ថិ​ជន​ក៏​អាច​កក់​សំបុត្រ​ហោះហើរ​តាមរយៈ​លេខ​ទូរ​សព្ទ +8419001886 និង​ភ្នាក់​ងារផ្លូវការ/ការិ​យា​ល័យ​លក់​សំបុត្រ​របស់ Vietjet​។ ការ​ទូ​ទាត់​ផ្សេង​ៗ អាច​ធ្វើ​ឡើង​យ៉ាង​ងាយស្រួល​ជា​មួយ​នឹង​ Visa/ MasterCard/ AMEX/ JCB/ KCP/UnionPay​។

នា​ឱកាស​នេះ​ផងដែរ អ្នក​ដំណើរ​ទាំង​អស់​ក៏​​អាច​​ស្វែង​រក​សំបុត្រ​ក្នុង​ប្រមូ​៉សិន​រាប់​លាន​សន្លឹក​ ដែលមាន​តម្លៃ​​ត្រឹម​តែ ០ (សូន្យ) ដុល្លារ​អាមេរិក​ប៉ុណ្ណោះ សម្រាប់​រាល់ផ្លូវ​ហោះហើរ​អន្តរ​ជាតិ​ទាំង​​អស់​របស់ Vietjet នៅ​ថ្ងៃ​មាស​ចំនួន​៣​​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​ ១០ ដល់​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៩ អំឡុង​ពេល​ម៉ោង​មាស ពោល​គឺ​ចន្លោះ​ម៉ោង ១២:០០ ថ្ងៃ​ត្រង់ និង​ម៉ោង ២:០០ រសៀល (GMT+7) ខណៈ​ដែល​ពេល​វេលា​នៃ​ការ​ហោះហើរ​មាន​សុ​ពល​ភាព​ចាប់​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២០ ដល់​ទី​២៤ ខែ​តុលា ឆ្នាំ​២០២០​​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ កម្ម​វិធី​ប្រមូ​សិន​ដ៏​ធំ​បំផុត​​ដែល​មាន​ឈ្មោះ​ថា «ហោះហើរ​​ទូ​ទាំង​អាស៊ី និង​ស្វែង​​រក​ឱកាស​ឈ្នះ​​យន្ត​ហោះ​ធ្វើ​ពី​មាស​សុទ្ធ​ទម្ងន់​១គីឡូក្រាម» នៅ​តែ​បន្ត​​​​ផ្តល់​ឲ្យ​នៅលើ​គេហ​ទំ​ព័រ flyforlove.vietjetair.com រួម​ជាមួយ​នឹង​រង្វាន់​​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​​រាប់​​ពាន់​រង្វាន់​។

                 ពិធី​សម្ពោធ​ការ​ហោះហើរ​ជា​លើក​ដំបូង​របស់​ Vietjet
ពី​ញូវ​ដេលីទៅកាន់​ហាណូយ
                 ពិធី​សម្ពោធ​ការ​ហោះហើរ​ជា​លើក​ដំបូង​របស់​ Vietjet ពី​ញូវ​ដេលីទៅកាន់​ហាណូយ
     ពិធី​សម្ពោធ​ការ​ហោះហើរ​ជា​លើក​ដំបូង​របស់​ Vietjet ពី​ញូវ​ដេលីទៅកាន់​ហាណូយ
ពិធី​សម្ពោធ​ការ​ហោះហើរ​ជា​លើក​ដំបូង​របស់​ Vietjet ពី​ញូវ​ដេលីទៅកាន់​ហាណូយ

ជា​មួយ​នឹង​ការ​​ផ្តល់​ជូន​​តម្លៃ​ដ៏​សម​ហេតុ​ផល និង​កម្ម​វិធី​ប្រមូ​សិន​ដ៏គួរ​ឲ្យ​ទាក់​ទាញ​ជាច្រើន ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បង្កើត​បទពិសោធ​ហោះហើរ​ប្រកប​ដោយ​ការ​ចង​ចាំ​​សម្រាប់​អ្នក​ដំណើរ​ នៅ​លើ​យន្ត​​ហោះ​ថ្មី ជា​មួយនឹង​​កៅអី​អង្គុយ​ប្រកប​ដោយ​ផា​សុខ​ភាព ជម្រើស​នៃ​មុខ​ម្ហូប​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​ក្តៅ​ៗ​ចំនួន​៩​មុខ ដែល​​បម្រើ​ជូន​ដោយ​បុគ្គ​លិក​​ស្រស់​ស្អាត និង​រួស​រាយ​រាក់​ទាក់ ហើយ​ក៏មាន​ការ​ផ្តល់​ជូន​សេវា​បន្ថែម​ដ៏​ទំនើប​​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ជាច្រើន​​​ទៀត​ផងដែរ​៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · មួយខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T