ឃាត់ខ្លួនព្រានព្រៃ៥នាក់ដែលសម្លាប់ប្រភេទខ្លាជិតផុតពូជនិងយកកូនខ្លាទៅត្រាំថ្នាំ

//s5.kh1.co/7c/7c6042ca379e0f0d342be97695cf335b72328a04.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ មនុស្ស៥នាក់ត្រូវបានឃាត់ខ្លួនជាមួយវត្ថុតាងដូចជាស្បែកខ្លានិងកូនខ្លា៤ដែលត្រាំនៅក្នុងកែវ។ ខ្លាដែលព្រានព្រៃទាំងនោះបានសម្លាប់ជាពូជខ្លាស៊ូម៉ាត្រាដែលត្រូវបានគេអភិរក្ស ហើយខ្លាប្រភេទនេះស្ថិតនៅក្នុងប្រភេទសត្វដែលជិតផុតពូជនិងនៅសល់ក្រោម៤០០ក្បាលតែប៉ុណ្ណោះ។ គេមិនដឹងច្បាស់ថាតើកូនខ្លាដែលត្រាំនៅក្នុងកែវនិងខ្លាដែលត្រូវបានគេបកស្បែកចេញជាមេនិងកូនតែមួយឬយ៉ាងណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជនសង្ស័យរួមជាមួយនឹងស្បែកខ្លានិងកូនខ្លា៤ត្រាំក្នុងកែវ
ជនសង្ស័យរួមជាមួយនឹងស្បែកខ្លានិងកូនខ្លា៤ត្រាំក្នុងកែវ

មន្ត្រីក្រសួងបរិស្ថាននិងព្រៃឈើបានឲ្យដឹងថាជនសង្ស័យទាំងនោះមកពីខេត្ត Riau ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិសទទួលបានដំណឹងពីប្រជាជនក្នុងតំបន់។ គេជឿថានៅមានជនសង្ស័យពីរនាក់ទៀតដែលជាឈ្មួញជួញដូរ ហើយបើជនទាំងពីរនោះត្រូវចាប់ខ្លួនបាន នោះពួកគេនឹងត្រូវប្រឈមការផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យជាប្រាក់ ៧,១០០ដុល្លារ។

បើតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិបានដឹងថា ការកាប់បំផ្លាញព្រៃឈើបានកើនឡើងយ៉ាងឆាប់រហ័សហើយការសម្លាប់សត្វកម្រដូចនេះនឹងអាចឈានទៅរកការផុតពូជដូចជានៅតំបន់ចាវ៉ា និងបាលីជាដើម។

ខ្លាស៊ូម៉ាត្រាដែលជាប្រភេទសត្វអភិរក្ស
ខ្លាស៊ូម៉ាត្រាដែលជាប្រភេទសត្វអភិរក្ស

នៅក្នុងប្រទេសឥណ្ឌូនេស៊ីការសម្លាប់សត្វខ្លាអាចជាប់ពន្ធនាគារនិងពិន័យជាប្រាក់ ហើយបើទោះបីជាមានការខិតខំអភិរក្សសត្វខ្លា និងរឹតបន្តឹងច្បាប់យ៉ាងណា ទីផ្សារជួញដូរផលិតផលសត្វព្រៃនៅតែមានក្នុងតំបន់ស៊ូម៉ាត្រា និងផ្នែកមួយចំនួនទៀតក្នុងតំបន់អាស៊ី។ នៅតំបន់អាស៊ីគេជឿថាផ្នែកមួយចំនួននៃរាង្គកាយសត្វខ្លាដូចជាឆ្អឹងរបស់វាអាចយកទៅធ្វើជាឳសថ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T