អស្ចារ្យខ្លាំងណាស់! ខាន់ ចេសា ឈ្នះមេដាយមាសស៊ីហ្គេម ក្រោយផ្ដួលម្ចាស់ផ្ទះ មុននេះបន្តិច

//s5.kh1.co/a6/a6a39b4c0a4a45f6b03c4e8c014e8df8cc1c43cc.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កីឡាការិនីកម្ពុជា ខាន់ ចេសា បានឈ្នះមេដាយមាស ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ប្រភេទកីឡាជឺជីតស៊ូ វិញ្ញាសានារី ប្រភេទទម្ងន់ក្រោម ៤៩គីឡូក្រាម ក្រោយមានប្រៀបយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន Napolis Jenna Kaila  បន្ទាប់ពីស្មើពិន្ទុគ្នា ២-២ នៅមុននេះបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាការនី ខាន់ ចេសា
កីឡាការនី ខាន់ ចេសា

មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ខាន់ ចេសា បានយកឈ្នះកីឡាការិនីវៀតណាម Doung Thi Thanh Minh ក្នុងវគ្គជម្រុះដោយពិន្ទុ ១០០ទល់នឹង០ មុនបន្តមកយកឈ្នះកីឡាការិនីសិង្ហបុរី Teh May Yong ដោយពិន្ទុ ១០០-០ ទៀតនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

https://s5.kh1.co/__image/w=650,h=434,q=100/55/55f7fc00e7dc9fabf38ded63b6428732f401f885.jpg

គួរបញ្ជាក់ផងដែរថា នេះជាមេដាយមាសទី៤ របស់កម្ពុជានៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដោយមេដាយមាស៣មុនរកបានលើប្រភេទកីឡា Arnis (គុនល្បុកត្តោ), ប៉េតង់ និងតេក្វាន់ដូ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T