រកឃើញរូបថតចាស់ៗដែល Taeyeon ថតជាមួយក្មេង ២នាក់ ពេលនេះពួកគេក្លាយជាតារាល្បីហើយ

//s5.kh1.co/4b/4ba79f6412aecbcff09609394edbc198d3427748.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ បន្ទាប់ពីរូបភាពចាស់ៗមួយសន្លឹកនេះ ត្រូវបានគេយកមកបង្ហោះនៅក្នុងបណ្ដាញអ៊ីនធើណែត ក្រុមអ្នកគាំទ្របានចោទជាសំណួរសួរថា តើ Taeyeon ដឹងទេ ថាក្មេងទាំងពីរនាក់នេះ ធំឡើងក្លាយជាកំពូលតារា ដូចជាពេលបច្ចុប្បន្ន?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ គ្មានអ្នកណាអាចមើលឃើញអនាគតបានទេ ប៉ុន្តែដោយសារតែការខិតខំហ្វឹកហាត់ បូករួមទាំងទេពកោសល្យពីកំណើតទៀតនោះ ធ្វើឲ្យក្មេងទាំងពីរនាក់នេះ ក្លាយជាតារាល្បីបានដូចជាពេលបច្ចុប្បន្ន។

ក្មេងទាំងពីរនាក់នេះ មិនមែនជាអ្នកណាឆ្ងាយនោះទេ ក្រោពី Moonbin សមាជិកក្រុម ASTRO និង SinB សមាជិកក្រុម GFRIEND។

មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពួកគេធំឡើង បានក្លាយជាតារាដូចគ្នា ព្រោះតែពួកគេជាមិត្តនឹងគ្នាតាំងពីក្មេង ហើយចៃដន្យពួកគេក៏មានចំណូលចិត្ត លើផ្នែកសិល្បៈដូចគ្នា សូម្បីតែគ្រួសាររបស់ពួកគេ ក៏មានភាពស្និទ្ធស្មាលនឹងគ្នាដែរ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Taeyeon និង ក្មេងទាំងពីរនាក់
រូបភាព Taeyeon និង ក្មេងទាំងពីរនាក់
រូបភាព Taeyeon និង ក្មេងទាំងពីរនាក់
រូបភាព Taeyeon និង ក្មេងទាំងពីរនាក់
រូបភាព Taeyeon Moonbin និង SinB
រូបភាព Taeyeon Moonbin និង SinB
រូបភាព Moonbin និង SinB
រូបភាព Moonbin និង SinB
រូបភាព GFRIEND និង Girls’ Generation
រូបភាព GFRIEND និង Girls’ Generation
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T