ប្លែកមែន! សិល្បករជនជាតិអ៊ុយក្រែនម្នាក់ ប្រើត្រឹមឈើគូសសោះ អាចផលិតចេញជាឧបករណ៍តន្រ្តីបាន​ (មានវីដេអូ)

//s5.kh1.co/cb/cbd0cead1e207e08926879e85f1c3980c6db9776.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អ៊ុយក្រែន​៖ លោក Bogdan Senchukov ជាជនជាតិអ៊ុយក្រែន​ មានបំណងចង់បំបែកកំណត់ត្រា​ពិភពលោក តាមរយៈការបង្កើតបណ្តុំឧបករណ៍តន្រ្តីធំជាងគេបំផុត​ចេញពីឈើគូស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧបករណ៍ដែលមានទំហំប៉ុនៗគ្នាចំនួន ១៥ របស់គាត់រួមមានហ្គីតាពីរ, អគ័រដេអុង, វីយូឡុងនិងស្គរ ​ត្រូវបានលេងដោយក្រុមតន្រ្តីករ​តែមួយគត់នៅអ៊ុយក្រែន ដែលគេឲ្យឈ្មោះថា “ក្រុមតន្ត្រីឈើគូស” ។

ចំណង់ចំណូលចិត្តរបស់លោក Senchukov ​គឺការបង្កើតរបស់របរធ្វើដោយដៃ ដោយគាត់បានបង្កើតវាឡើងវិញយ៉ាងលម្អិតរាប់បញ្ចូលទាំង​ការបង្កើតធុង​ហ្គេមកុំព្យូទ័រពិភពលោក​ និងអគារតូច Eiffel Tower ប៉ុន្តែចំណង់ចំណូលចិត្តពិតប្រាកដរបស់គាត់គឺឧបករណ៍ភ្លេង។

លោក​ Senchukov បាននិយាយថា“ ​ពេលឧបករណ៍ភ្លេងអាចលេងបាន ​ខ្ញុំមិនអាចរកពាក្យអ្វីដើម្បីបង្ហាញពីអារម្មណ៍របស់ខ្ញុំទេ នៅពេលដែលវត្ថុធ្វើពីបន្ទះឈើតូចៗទាំងនេះ​អាចឭសំឡេងពីរោះដូចឧបករណ៍ភ្លេងធម្មតា” ។

​គាត់បានបន្តទៀតថា “ខ្ញុំបានចំណាយពេល៦ខែនិងប្រើឈើគូសជាង២,៧០០ ដើម្បីបង្កើតឧបករណ៍តន្រ្តីបាសមួយ ដែលឥឡូវនេះខ្ញុំបានលេងវានៅក្នុងក្រុមតន្រ្តី”។

គាត់បានបន្ថែមថា ផ្នែកដែលពិបាកបំផុតនៃការងាររបស់គាត់គឺនៅពេលដែលរបស់មួយចំនួនត្រូវការ​ធ្វើជាង ១០ម៉ោង។ ឧទាហរណ៍​ខ្សែវីយូឡុងឬហ្គីតា ត្រូវតែផលិត​ឲ្យដូចគ្នាហើយត្រូវគ្នា បើមិនដូច្នេះទេវានឹងបាត់បង់​ភាពស្រស់ស្អាត។

ការចំណាយពេល​ផ្សេងទៀតគឺការសំអាតក្បាលឈើគូស ប៉ុន្តែដោយសារសិល្បៈនិងការខិតខំប្រឹងប្រែងរបស់លោក Senchukov ទើបជួយឲ្យគាត់ធ្វើវាបានដោយជោគជ័យ ហើយបច្ចុប្បន្ននេះមានរោងចក្រអ៊ុយក្រែនមួយ បានផ្តល់ឱ្យគាត់នូវឈើប្រណីតសំរាប់ការធ្វើឧបករណ៍ភ្លេងផងដែរ។

អ្នកកាន់កំណត់ត្រាជាតិចំនួន ៣ គឺលោក Senchukov កំពុងប្រមូលឯកសារដើម្បីធ្វើការបញ្ជាក់ដល់កំណត់ត្រាពិភពលោក​ថា គាត់មានឧបករណ៍ភ្លេងធំជាងគេធ្វើពីឈើគូស៕

សកម្មភាពរបស់លោក Senchukov កំពុងបង្កើតឧបករណ៍​តន្រ្តី
សកម្មភាពរបស់លោក Senchukov កំពុងបង្កើតឧបករណ៍​តន្រ្តី
ឧបករណ៍តន្ត្រីបង្កើតពីឈើគូស
ឧបករណ៍តន្ត្រីបង្កើតពីឈើគូស
ក្រុមតន្រ្តីឈើគូស
ក្រុមតន្រ្តីឈើគូស
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T