ក្លិបមួយនៅ Premier League ចាប់ចិត្តចង់បានខ្សែបម្រើស្លាប១រូបរបស់ក្រុមតោខៀវ Chelsea នៅខែមករាខាងមុខ

//s5.kh1.co/86/86a55369b876ff33a2937ca4e15a6b7e8c08bf49.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិប Aston Villa ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ចង់ចុះកុងត្រាយកខ្សែបម្រើស្លាបរបស់ក្លិបតោខៀវ Chelsea កីឡាករ Pedro នាខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Pedro
  កីឡាករ Pedro

Pedro វ័យ៣២ឆ្នាំ មិនសូវមានឱកាសបានបង្ហាញខ្លួនច្រើននោះទេ ក្រោមការដឹកនាំរបស់លោក Frank Lampard ដោយរដូវកាលនេះរូបគេបង្ហាញខ្លួនបានតែ៩ប្រកួតប៉ុណ្ណោះ ស៊ុតបញ្ចូលទីបាន១គ្រាប់ និង​ Assist បាន១ដង ខណៈកុងត្រារបស់សញ្ជាតិអេស្ប៉ាញជាមួយក្លិបនឹងផុតកំណត់នារដូវក្ដៅឆ្នាំក្រោយ។

យោងតាមការវាយតម្លៃរបស់គេហទំព័រ Transfermarkt បានឲ្យដឹងថា បច្ចុប្បន្នកីឡាករ Pedro មានតម្លៃខ្លួនប្រមាណ២០លានអឺរ៉ូ (ឬប្រហែល ២២លានដុល្លារអាមរិក)។

  កីឡាករ Pedro
  កីឡាករ Pedro

កាសែត The Telegraph បានបញ្ជាក់ថា ក្លិប ​Aston Villa ចង់ចែចូវយកកីឡាកររូបនេះ ទៅពង្រឹងក្រុមនាកំឡុងពេលទីផ្សារដោះដូរកីឡាករដើមឆ្នាំក្រោយ។

វាជារឿងល្អសម្រាប់ក្រុម Aston Villa បើពួកគេទទួលបានកីឡាករដែលពោរពេញដោយបទពិសោធន៍ដូចជា Pedro មកចូលរួមក្រុម ខណៈដែលក្រុម​ Chelsea ក៏មានភាគរយខ្ពស់ក្នុងការលក់ចេញនៅខែមករាដែរ ដោយមិនចង់ប្រថុយបាត់បង់កីឡាកររូបនេះដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅឆ្នាំក្រោយឡើយ។

  កីឡាករ Pedro
  កីឡាករ Pedro

គួររម្លឹកផងដែរថា ខ្សែបម្រើសញ្ជតិអេស្ប៉ាញរូបនេះ បានចាកចេញពីក្លិប Barcelona មកចូលរួមជាមួយក្លិប Chelsea កាលពីឆ្នាំ២០១៥ ក្នុងតម្លៃផ្ទេរ ២៩,៨លានដុល្លារអាមេរិក ហើយបង្ហាញខ្លួនសរុបបានចំនួន ១៩២ប្រកួត ស៊ុតបញ្ចូលទីបាន ៤២គ្រាប់ និង​បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន ២៦ដង៕

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T