លោក Ren Zhengfei នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន HUAWEI និយាយថា៖ «គន្លឹះសំខាន់សម្រាប់អនាគត គឺការសហការគ្នាដោយបើកចំហ»!

//s5.kh1.co/a6/a6c373b2e2a45b3b1ae75a4b0ebcafe7f32a5e07.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ សម្រាប់ចក្ខុវិស័យឆ្នាំ២០២០ នៅ HUAWEI យើងជឿជាក់យ៉ាងមុតមាំថា មនុស្សជាតិនឹងចូលទៅក្នុងពិភពដ៏ឆ្លាតវៃមួយក្នុងរយៈពេល២០ ទៅ៣០ ឆ្នាំខាងមុខ។ សង្គម គឺជិតឈានដល់ដំណាក់កាលផ្ទុះឡើងនៃទ្រឹស្តី និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀត។ មានសក្តានុពលច្រើន ប៉ុន្តែក៏មានភាពមិនប្រាកដប្រជាជាច្រើនផងដែរ និងមានសំណួរជាច្រើនដែលនៅតែជាចម្ងល់ ហើយកិច្ចសហការដោយបើកចំហ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីដោះស្រាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Ren Zhengfei
  លោក Ren Zhengfei

ចំពោះ​អេឡិចត្រូនិក បន្ទះឈីបនឹងបន្តផលិតជាមួយមាត្រដ្ឋានតូចទៅៗ រហូតដល់បីណាណូម៉ែត្រ និងប្រហែលជាអាចតូចដល់មួយណាណូម៉ែត្រ​ក៏ថាបាន។ ការវិវត្តន៍នេះនឹងបន្តទៅមុខតាមរបៀបមួយ ដែលយើងមិនទាន់អាចប៉ាន់ស្មានបានសូម្បីតែច្បាប់ Moore ក៏លែងប្រើដែរ។ កាលពីមុនយើងបានគិតថា graphene នឹងក្លាយជាកត្តាជម្រុញនៃការវិវត្តន៍នេះ ប៉ុន្តែសព្វថ្ងៃយើងមិនដឹងច្បាស់ថា តើវានឹងក្លាយជាការពិតដែរឬទេ?

យើងប្រាកដជានឹងជួបប្រទះនូវរបកគំហើញសំខាន់ៗ នៅក្នុងបច្ចេកវិទ្យាសេនេទិច (genetic) ក្នុងរយៈពេល២ ទៅ៣ ទសវត្សរ៍ខាងមុខ ដែលនឹងបង្កើតឱ្យមានវឌ្ឍនភាពមិនគួរឱ្យជឿ លើជីវវិទ្យាសាស្ត្រ ជីវបច្ចេកវិទ្យា និង nanomedicine។ ប៉ុន្តែវានៅតែមិនច្បាស់ថា តើរបកគំហើញទាំងនេះនឹងផ្លាស់ប្តូររបៀបរស់នៅ និងការងាររបស់មនុស្សជាតិយ៉ាងណានោះទេ។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាម៉ូលេគុល អាចត្រូវបានប្រើដើម្បីសំយោគវត្ថុធាតុដើម ដែលមិនធ្លាប់មានពីមុនមក។ មិនមានវិធីណាអាចប្រាប់បានទេថា តើសម្ភារៈ និងបច្ចេកវិទ្យាថ្មីៗនឹងលេចចេញមកយ៉ាងដូចម្តេច? យើងដឹងហើយថា បញ្ញាសិប្បនិម្មិត (AI) នឹងបង្កើតនូវកម្មវិធីជាច្រើន  ប៉ុន្តែយើងមិនអាចទាយបានទេថា តើវានឹងជម្រុញសង្គមទៅមុខ ឬបង្កើតធនធានបានដោយរបៀបណានោះ។

របកគំហើញនៅក្នុងការគណនាកង់ទិច និងការរីកដុះដាលនៃកម្មវិធីរបស់វានឹងបង្កើតឱ្យមានការផ្ទុះឡើងនៃកាបញ្ជូនទិន្នន័យជាមួយទំហំដ៏ធំសម្បើម។ ទោះបីជាយើងដឹងច្បាស់ថា ផលប៉ះពាល់  គឺពិតជាសំខាន់ក៏ដោយ ក៏វាប្រហែលជាមិនមានលក្ខណៈដូចអ្វីដែលយើងគិតនោះទេ។ បច្ចេកវិទ្យាអុបទិកក៏នឹងត្រូវបានអនុវត្តន៍យ៉ាងទូលំទូលាយនៅក្នុងផ្នែកផ្សេងៗគ្នាផងដែរ។

ភាពជឿនលឿនរៀងៗខ្លួន នៃវិស័យទាំងអស់នេះកំពុងបង្កើតឱកាសថ្មីៗ​​ ក្នុងអត្រាដ៏សម្បើម  ប៉ុន្តែផលប៉ះពាល់នៃរបកគំហើញអន្តរវិស័យនេះ នឹងកាន់តែគួរឱ្យភ្ញាក់ផ្អើល។ រាល់ការច្នៃប្រឌិតនាពេលអនាគតទាំងអស់នឹងត្រូវបានអមដោយការរីកចម្រើនយ៉ាងខ្លាំងនៃល្បឿនដ៏លឿនសម្រាប់បញ្ជូនទិន្នន័យ (data traffic)។ យើងមិនទាន់អាចដឹងបានជាមុននៅឡើយទេថា តើនឹងមានតម្រូវការអ្វីនៅពេលនិយាយអំពី storage ការបញ្ជូនទិន្នន័យ និងការដំណើរការទិន្នន័យ ដែលមានទំហំធំហួសប្រមាណ។ អ្វីដែលយើងដឹងច្បាស់គឺ ទិន្នន័យកាន់តែច្រើននឹងត្រូវបានរក្សាទុក  និងដំណើរការនៅក្នុង cloud  ប៉ុន្តែតើយើងនឹងបញ្ជូនទិន្នន័យនេះបានយ៉ាងដូចម្តេចទៅ?

  លោក Ren Zhengfei
  លោក Ren Zhengfei

សរុបសេចក្ដីមក យើងគ្រាន់តែមិនដឹងថា រចនាសម្ព័ន្ធរបស់សង្គមយើងនឹងទៅជាយ៉ាងណា ហើយយើងនឹងសម្របខ្លួនជាមួយវាដោយរបៀបណា ឬក៏យើងអាចគ្រប់គ្រងវាបានដោយរបៀបណា។ រាល់គំនិត និងបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ កំពុងត្រូវបានលាតត្រដាងយ៉ាងត្រឹមត្រូវ នៅចំពោះមុខយើង។ «ខ្សែសង្វាក់នៃប្រតិកម្ម» គឺជាលក្ខណៈរឿងរ៉ាវនៃការរីកចម្រើនថ្មីៗ នៃការច្នៃប្រឌិតបច្ចេកវិទ្យា ដែលមានវិសាលភាពជាពហុវិស័យ។ ឧទាហរណ៍ បច្ចេកវិទ្យាព័ត៌មាន បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការច្នៃប្រឌិតថ្មីលើគ្រប់វិស័យទាំងអស់។ ស្រដៀងគ្នានេះដែរ ពួកវាបានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ នៅគ្រប់ឧស្សាហកម្មទាំងអស់ទៀតផង។

ទោះជាយ៉ាងណា មានរឿងមួយដែលបង្ហាញច្បាស់តែម្តង គឺយើងត្រូវតែពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃសង្គមព័ត៌មាន ដែលមានពីរ គឺ មួយ ផ្នែករឹង (បច្ចេកវិទ្យាពិត) និងមួយទៀត ផ្នែកទន់ (ច្បាប់ និងជំនាញដែលយើងដាក់ឲ្យអនុវត្តទៅលើវា) ។

- សម្រាប់ផ្នែករឹង យើងមានបណ្តាញអុបទិក និង5G ជាពិសេស នៅពេលអនាគតយើងនឹងមាន 6G ទៀតផង។ AI ពឹងផ្អែកលើបច្ចេកវិទ្យាព័ត៌មានជាច្រើន ហើយវានឹងត្រូវតស៊ូដើម្បីឈានទៅមុខជាមួយស្ថានភាព គ្មានការរីកចម្រើនជាបន្តបន្ទាប់ លើសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធនោះគឺដូចជាការព្យាយាមបើកបររថយន្តក្នុងល្បឿនលឿន ដោយគ្មានផ្លូវល្បឿនលឿនដូច្នេះដែរ។
- សម្រាប់ផ្នែកទន់ យើងមានទេពកោសល្យ បទប្បញ្ញត្តិ និងជាច្រើនទៀត។ ចំណុចសំខាន់ គឺជាធនធានទេពកោសល្យ។ ដើម្បីចាប់យកយុគសម័យថ្មីនេះ ពិភពលោកទាំងមូលត្រូវចូលរួមជ្រោមជ្រែងយ៉ាងពេញទំហឹង លើការអប់រំ និងការអភិវឌ្ឍគ្រប់ប្រភេទទេពកោសល្យ ដោយបង្កើតបរិយាកាសមួយ ដែលអនុញ្ញាតឱ្យមានសេរីភាពខាងការសិក្សា និងបណ្តុះសេរីភាពក្នុងការគិត។

អនុវត្តតាមទិន្នន័យ

ឈរនៅចំណុច threshold នៃពិភពលោកឆ្លាតវៃនេះ​ នៅក្រុមហ៊ុន Huawei ​យើងត្រូវតែសម្រេចចិត្តថា តើយើងនឹងចូលរួមចំណែកអ្វីខ្លះ នៅក្នុងរចនាសម្ព័ន្ធសង្គមថ្មីនេះ ក្នុងរយៈពេល២០ ឬ៣០ ឆ្នាំខាងមុខ។ យើងដឹងថា ទំហំទិន្នន័យដែលត្រូវបញ្ជូននឹងមានទំហំធំលើសលប់នាពេលអនាគត  ដូច្នេះទិសដៅ គឺជាយុទ្ធសាស្ត្ររបស់យើងនឹងផ្តោតលើការបញ្ជូនចែកចាយ និងដំណើរការចរាចរទិន្នន័យដ៏ធំសម្បើមនេះ។ នេះនឹងជាពេល ដែលយើងត្រូវលះបង់ខ្លួនយើងក្នុងរយៈពេលវែង។ យើងមិនត្រូវងាកចេញពីទិសដៅនេះទេ ប៉ុន្តែយើងអាចសម្របខ្លួនបានក្នុងដំណាក់កាលផ្សេងៗគ្នា នៅក្នុងដំណើររបស់យើង។

ផ្កាតែមួយទង មិនអាចបង្កើតនិទាឃរដូវបានទេ។ នៅក្នុងសង្គមព័ត៌មានដ៏រស់រវើកនេះ វាមិនអាចរារាំងផ្កាគ្រប់ប្រភេទមិនឱ្យរីកស្គុះស្គាយបានឡើយ។ នៅក្រុមហ៊ុន Huawei យើងនឹងបន្តធ្វើការជាមួយក្រុមហ៊ុនផ្សេងៗដទៃទៀត ដែលមកពីជុំវិញពិភពលោក ដើម្បីបង្កើត ecosystem ដ៏រឹងមាំ  និងចែករំលែកអត្ថប្រយោជន៍របស់វាជាមួយគ្នា។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះសកលភាវូបនីយកម្មនេះ យើងនឹងនៅតែបើកចំហ និងសហការដើម្បីទទួលបាននូវភាពជោគជ័យរួមគ្នា៕

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T