ចុម! លួចខោអាវដាក់ចូលទៅក្នុងកាបូប និងក្នុងសំពត់ ដល់ពេលគេតាមទាន់ ប្រគល់ឲ្យវិញហើយ ដើរចេញធ្វើព្រងើយ (មានវីដេអូ)

//s5.kh1.co/75/75ffa42c7ae9e582857b7d8b4de88df80582bb47.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ស្ត្រីម្នាក់បានលួចយកខោអាវដាក់ចូលទៅក្នុងកាបូប និងសំពត់ ហើយព្យាយាមរត់គេច។ ហេតុការណ៍នេះបានកើតឡើងនៅហាងលក់ខោអាវមួយកន្លែង ស្ថិតនៅលើផ្លូវ Strood Retail Park ក្នុងប្រទេសអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបមួយត្រូវបានថតឡើងដោយយុវជន Billy Tivey អាយុ២០ឆ្នាំ បង្ហាញឲ្យឃើញថា ស្ត្រីម្នាក់កំពុងយកខោអាវដែលខ្លួនបានលួចចេញពីក្នុងកាបូប និងនៅក្នុងសំពត់ម្ដងមួយៗ បោះទៅលើដី។ បន្ទាប់ពីប្រគល់ខោអាវទៅឲ្យបុគ្គលិកក្នុងហាងវិញរួច នាងក៏ដើរចេញទៅបាត់ដោយនិយាយថា៖

«ខ្ញុំប្រគល់ខោអាវឲ្យទៅវិញអស់ហើយ ខ្ញុំមិនខ្វល់ទៀតទេ។»

យុវជន Trivey បាននិយាយប្រាប់សារព័ត៌មានថា៖

«ពេលនោះ ខ្ញុំកំពុងចតឡាន ហើយបម្រុងនឹងដើរទៅអាហាដ្ឋាន ក៏បានឃើញស្ត្រីបីនាក់ ត្រូវគេដេញតាមពីក្រោយ។  ស្ត្រីពីរនាក់បានរត់គេចខ្លួនបាត់  តែម្នាក់ទៀតរត់មិនទាន់ ត្រូវបានគេនាំទៅហាងវិញ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលណាស់ នៅពេលដែលឃើញចំនួនខោអាវដែលនាងទាញចេញពីក្នុងកាបូប និងក្នុងសំពត់។»    

 ជុំវិញហេតុការណ៍ខាងលើនេះ ប៉ូលិសក្នុងតំបន់កំពុងធ្វើការស៊ើបអង្កេត ដើម្បីតាមចាប់ខ្លួនស្ត្រីទាំងបីនាក់នោះ៕ 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្ត្រីរូបនោះកំពុងយកខោអាវចេញ
ស្ត្រីរូបនោះកំពុងយកខោអាវចេញ
ស្ត្រីរូបនោះកំពុងយកខោអាវចេញ
ស្ត្រីរូបនោះកំពុងយកខោអាវចេញ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T