យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ នៅក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង នៅប្រទេសញូហ្សេលឡែន (មានវីដេអូ)

//s5.kh1.co/ff/ff37583d30a3379f0e6b6d0260af97d844febd1d.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ញូហ្សេលឡែន៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ដែរនៅក្នុងហេតុការណ៍ផ្ទុះភ្នំភ្លើង ដែលមានទីតាំងកើតហេតុស្ថិតនៅលើកោះវ៉ាការី នៃប្រទេសញូហ្សេលឡែន នៅថ្ងៃចន្ទទី៩ ខែធ្នូនេះ។ ភ្លាមៗអាជ្ញាធរក្នុងតំបន់បានប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នកដែលរងរបួសដោយសារគ្រោះធម្មជាតិមួយនេះជាបន្ទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភ្នំភ្លើងផ្ទុះនៅលើកោះវ៉ាការី
ភ្នំភ្លើងផ្ទុះនៅលើកោះវ៉ាការី

ប៉ូលិសប្រទេសញូហ្សេលឡែនបាននិយាយថាអ្នករងគ្រោះថ្នាក់ដល់អាយុជីវិត អាចនឹងកើតមានជាបន្តបន្ទាប់ទៀត។ អ្នកស្រី Jacinda Ardern​​ ដែលជានាយករដ្ឋមន្ត្រីទី៤០របស់ប្រទេសញូហ្សេលឡែនបានមានប្រសាសន៍ថា ភ្នំភ្លើងបានផ្ទុះភ្លាមៗស្របពេលដែលក្រុមភ្ញៀវទេសចរបាននិងកំពុងធ្វើដំណើរទៅកាន់តំបន់នោះ។

អ្នកស្រីបានបន្តទៀតថាយ៉ាងហោចណាស់មានមនុស្សប្រហែល  ១០០នាក់មានវត្តមាននៅលើកោះ ឬនៅជុំវិញកោះនោះ។ ប៉ូលិសបានបញ្ជាក់ថា ក្រោយកើតហេតុគេប៉ាន់ស្មានថាមនុស្សក្រោម ៥០នាក់អាចនឹងជាប់នៅលើកោះវ៉ាការី។ ភ្ញៀវទេសចរមួយចំនួនត្រូវបានបញ្ជូនត្រឡប់មកឆ្នេរវិញ ប៉ុន្តែក៏នៅមានខ្លះទៀតអាចនៅជាប់លើកោះនោះផងដែរ។ ចំណែកមនុស្សម្នាក់ក្នុងចំណោមភ្ញៀវទេសចរដទៃទៀតដែលបញ្ជូនត្រឡប់មកកាន់ឆ្នេរវិញបានរងរបួសធ្ងន់។

បើតាមទីភ្នាក់ងារឧតុនិយមជាតិរបស់ប្រទេសញូហ្សេលឡែនដែលមានឈ្មោះថា Met Service បានឲ្យដឹងថា បន្ទុះភ្នំភ្លើងនេះគឺអាចមើលឃើញតាមរយៈផ្កាយរណប៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T