នាយកបច្ចេកទេសក្លិប Arsenal លោក Edu ចង់បានអតីតកីឡាករក្រុមកាំភ្លើងធំ១រូបទៅដឹកនាំបន្តពីលោក Emery

//s5.kh1.co/2c/2cffc9a8bb4fb75291a7ee1c41df00f88e7fa8ee.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ នាយកបច្ចេកទេសក្លិប Arsenal លោក Edu ត្រូវបានគេរាយការណ៍ថា​ កំពុងជំរុញឲ្យក្លិបកាំភ្លើងធំនាំយកអតីតកីឡាកររបស់ខ្លួនលោក Patrick Vieira  មកដឹកនាំបន្តពីលោក Unai Emery ដែលត្រូវបានក្លិបបណ្ដេញចេញកាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Patrick Vieira
  លោក Patrick Vieira

ក្លិបកាំភ្លើងធំ Arsenal បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពមួយដ៏លំបាក​ ដោយ៩ប្រកួតចុងក្រោយពួកគេមិនទាន់ស្វែងរកជ័យជម្នះឃើញនៅឡើយទេ។

យ៉ាងណាមិញយោងតាមកាសែត The Time បានឲ្យដឹងថា លោក Edu​ កំពុងជំរុញក្លិប ឲ្យតែងតាំងលោក Vieira ឡើងដឹកនាំបន្ត។

លោក Edu
លោក Edu

លោក​ Vieira បច្ចុប្បន្នជាគ្រូបង្វឹករបស់ក្រុម Nice នៅក្របខណ្ឌ League 1 ដែលជាលីគកំពូលប្រចាំប្រទេសបារាំង ហើយលោកបានដឹកនាំក្រុមមួយនេះជាប់ចំណាត់ថ្នាក់លេខ៧ កាលពីរដូវកាលមុន ចំណែកឯរដូវកាលនេះក្រុមរបស់លោកកំពុងឈរនៅចំណាត់ថ្នាក់លេខ១១។

មុនពេលឈានជើងមកកាន់ការងារនៅក្រុម Nice គ្រូបង្វឹកវ័យ៤៣ឆ្នាំរូបនេះ ធា្លប់ដឹកនាំក្រុម New York City FC នៅលីគកំពូលសហរដ្ឋអាមេរិក និងធ្លាប់ជាគ្រូបង្វឹកក្រុមយុវជនថ្នាលរបស់ក្រុម Manchester City ផងដែរ។

លោក​ Vieira កាលដឹកនាំក្រុម New York City FC
លោក​ Vieira កាលដឹកនាំក្រុម New York City FC

លោក Vieira ធ្លាប់ជាកីឡាករឆ្នើមប្រចាំក្លិបកាំភ្លើងធំ Arsenal កំឡុងឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៥ ដោយធ្លាប់រួមចំណែកជួយក្រុមឈ្នះពានលីគកំពូលចំនួន៣ដង និងពាន FA Cup ចំនួន៤ដង។

លោក​ Vieira លើកពាន Premier League ជាមួយក្រុម Arsenal 
លោក​ Vieira លើកពាន Premier League ជាមួយក្រុម Arsenal 

គួរបញ្ជាក់ផងដែរថា អតីតមិត្តរួមក្រុមរបស់លោក Edu មួយរូបទៀតគឺលោក Freddie Ljungberg បច្ចុប្បន្នកំពុងដឹកនាំក្រុម Arsenal បន្តពីលោក Emery ក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្ន ដោយ ២ប្រកួតចុងក្រោយដែលលោកដឹកនាំ គឺទទួលបានលទ្ធផលមិនល្អនោះទេ ពោលគឺក្នុងប្រកួតទី១ ក្រុមកាំភ្លើងធំបានត្រឹមស្មើគ្នា ២-២​ ជាមួយនឹងក្រុម Norwich និងប្រកួតទី២ ចាញ់ក្រុម Brighton ក្នុងដី ២-១ ដោយឈរចំណាត់ថ្នាក់លេខ ១១ មាន១៩ពិន្ទុ គិតត្រឹម១៥ប្រកួតកន្លងទៅ៕

ប្រភពthesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T