កំពូលបេក្ខនារីអ្នកចម្រៀងរបាំងមុខ គ្រុឌកាកី បកស្រាយបទ «ឈឺចាប់ពីរដងបានហើយ» បានយ៉ាងពីរោះដូចម្ចាស់សំនៀងដើម សាន ស្រីឡៃ! (មានវីដេអូ)

//s5.kh1.co/ac/ac475a4c7221858c7560bac403ead8e5eb7b527e.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia ដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទដៃ OPPO ជាពិសេសគឺ ទូរស័ព្ទស៊េរីថ្មី OPPO Reno2  OPPO Reno2 F ដែលកំពុងទាក់ទាញអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ តាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងការ Live លើផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ទឹកដមសំនៀង និងស្ទីលនៃការតុបតែងខ្លួនរបស់កំពូលបេក្ខជនអ្នកចម្រៀងរបាំងមុខកាន់តែពិសេស រួមជាមួយនឹងការលេងសើចបែបកំប្លុកកំប្លែងរបស់ពិធីករ ពិធីការិនី និងគណៈកម្មការពហុជំនាញនានា បានញុំាងឲ្យបរិយាកាសនៃកម្មវិធី The Mask Singer Cambodia ទាំងមូល កាន់តែសប្បាយរីករាយ សើចចុកពោះតែម្តង ស្ទើតែគ្រប់សប្តាហ៍។​

បេក្ខជនអ្នកចម្រៀងរបាំងមុខ គ្រុឌកាកី
បេក្ខជនអ្នកចម្រៀងរបាំងមុខ គ្រុឌកាកី

ដោយឡែកនៅវគ្គដំបូងសម្រាប់សប្តាហ៍ទី៤ កាលពីយប់ថ្ងៃទី០៧ ខែធ្នូ ២០១៩ នេះ កំពូលបេក្ខជនអ្នកចម្រៀងរបាំងមុខ គ្រុឌកាកី បានលើកយកបទចម្រៀងរប​ស់អ្នកនាង សាន ស្រីឡៃ (បានចែកឋានទៅហើយនោះ) ដែលមានចំណងជើងថា «ឈឺចាប់ពីរដងបានហើយ» មកបកស្រាយយ៉ាងពីរោះរណ្តំចិត្តមិនធម្មតា ឡើងព្រឺសម្បុរនឹកដល់រូបអ្នកនាងគ្រប់ៗគ្នា រហូតធ្វើឲ្យគណៈកម្មការទាំង ៥ រូប រួមទាំងទស្សនិកជន កោតសរសើរមិនដាច់ពីមាត់រហូតអាចឈ្នះការប្រកួត។

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តរីករាយទស្សនាវីដេអូខាងក្រោមនេះ៖

បេក្ខជនអ្នកចម្រៀងរបាំងមុខ គ្រុឌកាកី
បេក្ខជនអ្នកចម្រៀងរបាំងមុខ គ្រុឌកាកី
វីដេអូ

ទន្ទឹមនឹងនេះកំពូលបេក្ខជនអ្នកចម្រៀងកំបាំងមុខ ដែលកំពុងលេចធ្លោ និងអាចបន្តទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូច គ្រុឌកាកី នោះគឺ ស្វាទេព បើចង់ដឹងច្បាស់សូមទស្សនាដូចតទៅ៖ 

បេក្ខជនអ្នកចម្រៀងកំបាំងមុខ ស្វាទេព
បេក្ខជនអ្នកចម្រៀងកំបាំងមុខ ស្វាទេព
បេក្ខជនអ្នកចម្រៀងកំបាំងមុខ ស្វាទេព
បេក្ខជនអ្នកចម្រៀងកំបាំងមុខ ស្វាទេព
វីដេអូ

សូមរំលឹកថា កម្មវិធីប្រឡងចម្រៀងបែប Digital ដោយពាក់របាំងមុខ The Mask Singer Cambodia ដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនទូរស័ព្ទ OPPO (OPPO Reno2, OPPO Reno2 F កាមេរ៉ា 4 Zoom ទៅកាន់ក្តីស្រមៃ) គឺតម្រូវឲ្យបេក្ខជនទាំងអស់ធ្វើការបិតរបាំងមុខទៅតាមស្ទីលរបស់ពួកគេរៀងៗខ្លួន និងធ្វើការបង្ហាញសមត្ថភាពពិត សម្លេងពិតរបស់ពួកគេនៅលើឆាកតន្រ្តីដ៏ធំសម្បើមខ្នាតអន្តរជាតិ ផ្សាយផ្ទាល់លើកដំបូងលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV កាលពីថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ២០១៩។ ចំពោះជ័យលាភីដែលឈ្នះចុងក្រោយបំផុត នឹងទទួលបានទឹកប្រាក់សុទ្ធ ១០០,០០០,០០០ រៀល (មួយរយលានរៀល) ស្មើនឹងប្រមាណជាង ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក៕   

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

 ១៣-ឧសភា-២០២៣ 
 ១ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T