ភីអិនអិន បន្ថែមម៉ោងចាក់ផ្សាយរឿងភាគខ្មែរ លើកកម្ពស់ឧស្សាហកម្ម​ភាពយន្ត​នៅកម្ពុជា! (មានវីដេអូ)

//s5.kh1.co/b5/b57ed0cc7f9e11ac0928c2e2a482f82067dc9e00.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីខែវិច្ឆិកាកន្លងទៅ ស្ថានីយ៍ទូរទស្សន៍ PNN បានបន្ថែមម៉ោងផ្សាយភាពយន្តភាគខ្មែររបស់ខ្លួនក្នុង​ម៉ោង​មាស​រួចជាស្រេចហើយ ដែលចាក់ផ្សាយក្នុងរយៈពេល១ម៉ោង និង ៣០នាទី ចាប់ពីម៉ោង៧ និង ៣០នាទី ដល់៩យប់ មានដូចជារឿង «តួគេ ខ្ញុំសម្តែង» និងរឿង «អ្នកម៉ាក់វ័យក្មេង»។ ដោយឡែកឈានចូលដល់ខែ មករា ឆ្នាំ២០២០ ខាងមុខនេះ PNN នឹងបន្ថែមការចាក់ផ្សាយភាពយន្តភាគខ្មែរបន្ថែមទៀតដោយមានដូចជារឿង «បំណុលម្តាយ», និងរឿង «អ្នកម៉ាក់វ័យក្មេង» ចាប់ពីម៉ោង ០៧ យប់ រហូតដល់០៩ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ដូចនេះទស្សនិកជនអាចទស្សនារឿងភាគខ្មែរបានពីររឿង រយៈពេលពីរម៉ោងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN

ជាមួយនឹងការបន្ថែមម៉ោងផ្សាយនេះដែរ គឺបានសបញ្ជាក់ឱ្យឃើញថា PNN ប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការចូលរួមលើកស្ទួយវិស័យឧស្សាហកម្មទូរទស្សន៍នៅ​កម្ពុជា។ ក្នុងបំណងនេះ PNN នឹងវិនិយោគទឹកប្រាក់ដល់ទៅខ្ទង់លានដុល្លារអាមេរិកបន្ថែមទៀតនៅក្នុងមួយឆ្នាំៗ ដើម្បីអនុវត្តន៍គម្រោងផែនការរបស់ខ្លួន។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៩ ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលជាស្ថានីយ៍ទូរទស្សន៍មួយទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ធ្លាប់បានដាក់ការវិនិយោគលើភាពយន្តខ្មែរក្នុងទឹកប្រាក់ខ្ទង់លានដុល្លាររួចទៅហើយ ចាប់តាំងពីបើកដំណើរការកាលពីនៅឆ្នាំ២០១៤ មកម្ល៉េះ។

កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងការផ្សាយរបស់ភីអិនអិនបានបញ្ជាក់ថា៖

«កន្លងមករឿងជាច្រើនដូចជា រឿង ភក្ដីស្នេហ៍ទ្វេរភព, រឿង ពស់កេងកង ,រឿង សមុទ្រទឹកភ្នែក រឿង ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់ និងខ្សែរឿងខ្មែរយើងមួយទៀតនោះគឺរឿង ភរិយាសម័យថ្មី សុទ្ធសឹងតែជារឿងភាគខ្មែរ ដែលទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តទូរទស្សន៍ ភីអិនអិន»។

កញ្ញាបានឱ្យដឹងបន្តទៀតថា ស្ថានីយ៍ទូរទស្សន៍ភីអិនអិន​ បាននឹងកំពុងផលិតខ្សែភាពយន្តភាគខ្មែរប្រមាណជា៥០០ម៉ោង សម្រាប់ឆ្នាំ២០២០ មានដូចជា រឿង «សង្គ្រាមមរតក», «អ្នកទី៣», និងរឿង​ «ឥទ្ធិពលស្នេហ៍ក្នុងបណ្តាសារភ្លើង» ជាដើម។ ទន្ទឹមនឹងនេះដែរ វត្តមានតារាកម្ពុជាដែលរំពឹងនឹងចូលរួមសម្តែងរួមមាន លោក អេតវីន លោក ខាត់ វៃហាំង កញ្ញា ស៊ីន យូប៊ិន កញ្ញា ចេឡាង លោក លឹម ជាឡាយ កញ្ញា ដួង ម៉ានិច ប្រុស ខួច និង ឃឹម សានិត

សូមបញ្ជាក់ថា  ភាពយន្តភាគខ្មែរ «តួគេ ខ្ញុំសម្តែង» និងរឿង «អ្នកម៉ាក់វ័យក្មេង» ភីអិនអិន បន្ថែមម៉ោងចាក់ផ្សាយរឿងភាគខ្មែរ លើកកម្ពស់ឧស្សាហកម្មភាពយន្តនៅកម្ពុជា ជាខ្សែរឿងដែលកំពុងចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ PNN ចាប់ពីម៉ោង ៧និង៣០នាទី ដល់ម៉ោង ៩យប់ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ៕

ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
ភាពយន្តរបស់ស្ថានីយ៍ទូរទស្សន៍ PNN
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T