ហ្វេនស្តាយមិនស្ទើរ! រាជនីសម្រស់ដំបូងគេ Miss Universe មីយ៉ាន់ម៉ា 2019 ប្រកាសថាស្រលាញ់ស្រីភេទដូចគ្នា

//s5.kh1.co/76/76787b6fdeb21470312c9d45186a059ba0d7c515.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កម្មវិធីប្រលងលំដាប់ថ្នាក់ពិភពលោក Miss Universe 2019 បានប្រព្រឹត្តទៅចប់សព្វគ្រប់ហើយ ដែលក្នុងនោះក៏បានរកឃើញម្ចាស់មកុដ តម្លៃ៥លានដុល្លារដែល ដោយបានទៅលើ Miss Universe មកពីអាហ្វ្រិកខាងត្បូង​មានរូបសម្រសស់ស្រស់ស្អាត បូករួមនឹងចំណេះដឹងផ្ទាល់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលនេះដែរ ក៏មានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបសម្រស់របស់ Miss Universe មីយ៉ាន់ម៉ា យ៉ាងខ្លាំង ព្រោះទាំងទម្រង់មុខ រូបរាងក៏ដូចជាសមត្ថភាពពិតជាសាកសមជាបវរកញ្ញាតែម្តង។ ក៏ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺ នាងបានធ្វើការបើកប្រកាសដោយមិនខ្លាចការរិះគន់ និយាយមិនល្អ ថានាងបើកបេះដូងស្រលាញ់ភេទដូចគ្នា។

តាមរយៈដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងចំពោះនាង ដែលបានបង្ហាញនូវការពិត មិនលាក់លៀមទៅកាន់មហាជនបានដឹងពីរឿងនេះ ក៏ប៉ុន្តែនៅក្នុងនោះក៏មានមនុស្សមួយចំនួនបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះរឿងនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Miss Universe មីយ៉ាន់ម៉ា
Miss Universe មីយ៉ាន់ម៉ា
Miss Universe មីយ៉ាន់ម៉ា 
Miss Universe មីយ៉ាន់ម៉ា 
Miss Universe មីយ៉ាន់ម៉ា 
Miss Universe មីយ៉ាន់ម៉ា 
Miss Universe មីយ៉ាន់ម៉ា 
Miss Universe មីយ៉ាន់ម៉ា 
Miss Universe មីយ៉ាន់ម៉ា ពេលប្រកួត 
Miss Universe មីយ៉ាន់ម៉ា ពេលប្រកួត 
Miss Universe មីយ៉ាន់ម៉ា ពេលប្រកួត 
Miss Universe មីយ៉ាន់ម៉ា ពេលប្រកួត 
Miss Universe មីយ៉ាន់ម៉ា ពេលប្រកួត 
Miss Universe មីយ៉ាន់ម៉ា ពេលប្រកួត 
Miss Universe មីយ៉ាន់ម៉ា  
Miss Universe មីយ៉ាន់ម៉ា  
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T