ពិតជាមិនធម្មតាមែន ! នារីម្នាក់តស៊ូរហូតដល់មួយសប្តាហ៍ទម្រាំអាចថតរូបជុំគ្នាជាមួយសត្វចិញ្ចឹមទាំង ១៧ក្បាលបាន​

//s5.kh1.co/0c/0c4184a0abc7fe704c6d8d229e0c345dde8fa89a.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

វែល៖ គ្រាន់តែគិតក៏ពិបាកដែរ ការដែលយកសត្វចិញ្ចឹមមកអង្គុយដើម្បីថតរូបជុំគ្នានោះ។​ ប៉ុន្តែមាននារីម្នាក់ឈ្មោះ Kathy Smith អាយុ ៣០ ឆ្នាំបានព្យាយាមប្រមូលផ្តុំសត្វចិញ្ចឹមរបស់នាងចំនួន ១៧ ក្បាលបាន ដោយក្នុងនោះមានឆ្កែ ៨ក្បាល និងឆ្មាចំនួន ៩ក្បាល ដើម្បីថតរូបជុំគ្នានៅលើសាឡុងក្នុងផ្ទះរហូតដល់បានសម្រេច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីបានរូបថតមួយសន្លឹកដ៏ល្អនេះបានគឺនាងត្រូវប្រើពេលវេលាយូរក្រែលដែរ ហើយបញ្ហាប្រឈមមួយចំនួន ដូចដែលមានលើកឡើងថា នាងមានពេលត្រឹមតែមួយវិនាទីប៉ុណ្ណោះដើម្បីចុចប៊ូតុងថតរូប ប៉ុន្តែក្នុងពេលតែមួយវិនាទីសត្វទាំងនោះក៏បានរត់បែកខ្ចាត់ខ្ចាយពីគ្នាផងដែរ​ ប៉ុន្តែនាងបានព្យាយាមចំនួន ៣លើករហូតបានជោគជ័យ។

រូបសត្វចិញ្ចឹម និងកូន
រូបសត្វចិញ្ចឹម និងកូន
រូបសត្វចិញ្ចឹម និងកូន
រូបសត្វចិញ្ចឹម និងកូន

ស្រ្តីដែលមកពីទីក្រុង Corwen ប្រទេសវែលខាងលើក៏បានលើកឡើងថា៖

”​ ខ្ញុំពិតជារំភើបណាស់នៅពេលដែលខ្ញុំបានថតរូបមួយសន្លឹកនេះ  ហើយវាដូចជារូបថតគ្រួសារតូចមួយរបស់ខ្ញុំអីចឹងដែរ។ ខ្ញុំស្រលាញ់សត្វចិញ្ចឹមទាំងអស់ណាស់ដូច្នេះខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលខ្ញុំបានរៀបចំឱ្យពួកគេទាំងអស់ជួបជុំគ្នា បើទោះបីវាមិនងាយស្រួលធ្វើក៏ដោយ។ ខ្ញុំនៅតែព្យាយាមថតរូបសត្វឆ្មានិងឆ្កែជាមួយគ្នា ។”

ស្ត្រីដែលជាម្ចាស់
ស្ត្រីដែលជាម្ចាស់

យ៉ាងណាមិញ ក្រៅពីការចិញ្ចឹមសត្វឆ្កែ និងឆ្មា នាងក៏មានសត្វចាបបួនក្បាល និងត្រីជាច្រើនរួមទាំងកូនតូចរបស់នាងផងដែរ។ នាងក៏បានបន្តថា មនុស្សមួយចំនួនបានគិតថាវាជារឿងដែលអស់សំណើចណាស់ដែលខ្ញុំមានសត្វចិញ្ចឹមច្រើនបែបនេះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T