តោះមកដឹងអំពីមូលហេតុ! ត្រីប៉ុន្មានប្រភេទនេះអាចបង្កើតពូជត្រីប្រភេទផ្សេងៗខុសដាច់ពីពូជដើមរបស់វាបាន

//s5.kh1.co/f8/f8ff97d44bfc0c35cb41ea0ce981c491ff5fcdbb.jpg
យល់ដឹង

 ២៦-ឧសភា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

អាហ្រ្វិក៖តាមកាស្រាវជ្រាវបានលើកឡើងថាមានប្រភេទត្រីមួយដែលមានសមត្ថភាពបង្កាត់ពូជត្រីប្រភេទថ្មី ទាំងស្រុងនៅពេលវាចាប់ដៃគូ (បន្តពូជ) ជាមួយនឹងប្រភេទក្រុមត្រីដទៃ។ Cichlids ត្រូវបានគេដឹងថាវាជាពូជត្រីចម្រុះពណ៌ដែលមាននៅក្នុងបឹងទឹកសាបនៃទ្វីបអាហ្រ្វិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ត្រី
ត្រី

យោងតាមការសិក្សារយៈពេល ១០ឆ្នាំ បានរកឃើញថាមានបឹងទឹកសាបនៅអាហ្វ្រិកចំនួនពីរដែលធ្លាប់បានចុះផ្សាយនៅក្នុងទស្សនាវដ្តី Nature Communications ថាមានប្រភេទត្រីញីដែលគេដឹងថាជាអ្នកនាំយកហ្សែនប្រភេទថ្មីនោះទៅសាយភាយដល់ក្រុមត្រីផ្សេងទៀត។

អ្នកវិទ្យាសាស្ត្រជីវវិទូ ចូណាមេយឺ (Joana Meier) បាននិយាយថា៖

”នេះអាចបណ្តាលមកពីនៅពេលបឹងទន្លេសាបមានរលកខ្លាំងពេក ហើយពួកត្រីទាំងនោះមិនអាចមើលឃើញពណ៌បានច្បាស់ថាជាពូជអំបូររបស់ពួកវា ឬក៏មិនមែន ដែលជាហេតុនាំឲ្យមានការភាន់ច្រឡំក្នុងការចាប់ដៃគូ” ។

ជាចុងក្រោយ ក្រុមអ្នកវិទ្យាសាស្ត្រដែលដឹកនាំដោយ Meier បានបន្តទៀតថា ពួកគេបានរកឃើញប្រភេទ សត្វស៊ីកូល្លីដ ថ្មីជាង ៤០ ប្រភេទនៅក្នុងការសិក្សាអស់មួយរយៈពេលកន្លងមកនៅឯ បឹងមឺរូ ដែលជាដៃទន្លេដែលវែងបំផុតនៃទន្លេកុងហ្គោ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T