អូសស៊ុតសាហាវណាស់! Jamie Vardy ទាញដាច់ចង្កេះខ្សែការពារ និងអ្នកចាំទីក្រុម Aston Villa ដួលពេញមុខទីស៊ុតចូលយ៉ាងអស្ចារ្យ (មានវីដេអូ)

//s5.kh1.co/33/333d50314e3a28779554f6c7ed51011dfcc4c508.jpg
កីទ្បា

 ០៩-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុម Aston Villa ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Villa Park ទទួលស្វាគមន៍ក្រុមកំពុងឡើងជើង Leicester City ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី១៦ កាលពីរាត្រីថ្ងៃអាទិត្យកន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងការប្រកួតនេះ ក្រុមភ្ញៀវ Leicester មានឱកាសសម្រុកច្រើនទៅលើក្រុមម្ចាស់ផ្ទះ ដោយស៊ុតបាន១៤ជើង ចំគោលដៅ៨ដង សម្រេចទីបាន៤គ្រាប់ ចំណែកឯក្រុមម្ចាស់ផ្ទះ ស៊ុតបាន៧ជើង ចំគោលដៅ១ដង ទម្លុះសំណាញ់ទីបាន១គ្រាប់។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

១គ្រាប់របស់ម្ចាស់ផ្ទះ ធ្វើបានដោយខ្សែបម្រើឆ្នើមកីឡាករ Jack Grealish ចំណែកឯ៤គ្រាប់ររបស់ក្រុមភ្ញៀវ ធ្វើបានដោយកីឡាករ៣រូបផ្សេងគ្នា ដោយខ្សែប្រយុទ្ធ​ Jamie Vardy រកបាន២គ្រាប់ កីឡាករ Kelechi Iheanacho ស៊ុតបាន១គ្រាប់​ និងខ្សែការពារវ័យចំណាស់កីឡាករ Jonny Evans ទម្លុះសំណាញ់ទីបាន១គ្រាប់។

ខ្សែប្រយុទ្ធ​ Jamie Vardy
ខ្សែប្រយុទ្ធ​ Jamie Vardy
កីឡាករ Maddson និង កីឡាករ Kelechi Iheanacho
កីឡាករ Maddson និង កីឡាករ Kelechi Iheanacho
កីឡាករ Jonny Evans 
កីឡាករ Jonny Evans 

ដូច្នេះក្រោយចប់៩០នាទីក្រុម Aston Villa បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Leicester City ដោយលទ្ធផល ១ទល់នឹង៤។ តាមរយៈលទ្ធផលនេះបានជួយឲ្យក្រុមរបស់លោក Brendan Rodgers ឡើងមកឈរចំណាត់ថ្នាក់លេខ២ នៅសប្ដាហ៍ទី១៦នេះ ដោយមាន៣៨ពិន្ទុក្នុងដៃ តាមពីក្រោយក្រុមកំពូលតារាង Liverpool ៨ពិន្ទុ៕

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់​ Vardy អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T