លម្អខ្មុក ក្នុងផ្ទះឬហាង មិនមែនជារឿងមិនល្អ តែជាចំណែកជួយផ្សព្វផ្សាយ សិល្បៈបុរាណខ្មែរទៅវិញទេ (មានវីដេអូ)

//s5.kh1.co/09/097bf5048de0a4cf52b270c2c16ce543be41fbbb.jpg
តារា & កម្សាន្ដ

 ០៣-ឧសភា-២០២៣ ១០ព្រឹក · មួយឆ្នាំមុន

លម្អខ្មុក ក្នុងផ្ទះឬហាង មិនមែនជារឿងមិនល្អ តែជាចំណែកជួយផ្សព្វផ្សាយ សិល្បៈបុរាណខ្មែរទៅវិញទេ (មានវីដេអូ)

ភ្នំពេញ៖ ក្នុង​នាមជា​កូន​ខ្មែរ​មួយ​រូប​ ពិត​ជា​គូរ​ឲ្យមាន​មោទនខ្លាំង​ណាស់​ ជាមួយ​​សម្បត្តិ​វប្បធម៌ ដ៏​ចម្រុះ​និង​សម្បូរ​បែប ​ជា​រួម​មាន​សិល្បៈបុរាណ​ជា​ច្រើន​ទម្រង់ និង​ច្រើន​ប្រភេទ​យ៉ាងអស្ចារ្យ​ ដែល​បុព្វ​បុរស​ខ្មែរ​បាន​ខិត​ខំបន្សល់​ទុក ​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ទុកជា​កេរ្តិ៍​ដំណែល ​នឹ​ង​ជា​សម្បិត្ត​ដែល​ជា​តំណាង បង្ហាញ​ប្រាប់​ពិភព​លោក​អំពី​អត្ត​សញ្ញាណ ដ៏មានតម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​​របស់​ខ្មែរពី អតី​ត​កាល​​ត​រហូត​មក​ទល់​នឹង ​ពេល​បច្ចុប្បន្ននេះផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្មុក​ខ្មែរ
ខ្មុក​ខ្មែរ
តោកខ្មែរ
តោកខ្មែរ

ជាក់​ស្តែង​លោក​ថុន​ ភារម្យ ដែល​ជា​សិល្បៈករ​ខ្មុក​ស្មាច់មួយ​រូប ​ដែល​លោក​សព្វ​ថ្ងៃ​បាន​ចាប់​យកអាជីព​ធ្វើ​ខ្មុក និង​តោក​នេះ​អស់​រយៈពេលជាង៧​ឆ្នាំ​មក​ហើយ ដែលលោកគឺជា​អតី​ត​សិស្សនៃ ​សាលា​មជ្ឃឹម​វិចិត្រ​សិល្បៈ​។ ជាក់​ស្តែង​លោក​ ភារម្យ​ គឺ​ជា​ក្មេង​ម្នាក់​ដែល​ចូល​ចិត្ត​និង​ស្រលាញ់​ ការធ្វើ​​ខ្មុក​នេះ​តាំង​តែពីលោក​នៅ​ក្មេង​មកម្ល៉េះ​​រហូត​ដល់​ ពេល​លោក​ធំឡើងលោក​ក៏​បន្ត​ក្តី​ស្រម៉ៃ ​​ដោយ​បាន​សម្រេច​ចិត្ត​ចូល​សិក្សា​ផ្នែក​សិល្បៈធ្វើ​ខ្មុក​នេះ ​នៅ​សាលា​មជ្ឈឹម​វិចិត្រ​សិល្បៈ​តែ​ម្តង​។

លោក​​ថុន​ ភារម្យ សិល្បៈខ្មុកស្មាច់
លោក​​ថុន​ ភារម្យ សិល្បៈខ្មុកស្មាច់

បើ​ទោះមើល​ទៅ​អាច​ថា​ធម្មតា​តែ​ ការ​ពិត​​ការងារ​ធ្វើ​ខ្មុក​នេះគឺពិត​ជា ទាម​ទារនៅការ​អត់​ធ្មត់​ខ្លាំងណាស់ ​​ក្នុង​ការអង្គុយ​គូស​នៅ​ ក្បាច់​នីមួយៗ​យ៉ាង​ផ្ចត់​ផ្ចង់ រួម​ទាំងត្រូវ​ចំណាយ​រយៈពេលយូរ ក្នុងការ​ធ្វើ​ថែម​ទៀតផង​។ ​ជាទូទៅ​ខ្មុក​មួយ​អាច​ចំណាយរយៈ​ពេល​ធ្វើ ​​រហូត​ដល់​ទៅ​២​ខែឬអាច ​យូរ​ជាង​នេះក៏មាន​។ ចំណែក​ធាតុ​ផ្សំសំខាន់ក្នុងការ​ធ្វើ​ខ្មុកនេះ​គឺ មានដូចជា​ក្រដាស​គឺ​ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​បំផុត ​ក្នុង​ការ​ធ្វើ​ខ្មុកពី​ព្រោះ​ខ្មុក​ខ្មែរ​គឺ ​បង្កើតឡើង​ចេញ​ពី​ក្រដាស ម្រែក និង​ជ័រ​បាយម៉ាន ​រួម​តាំង​វត្ថុធាតុ​បន្ទាប់​បន្សំ​ផ្សេង​ៗ​ទៀត​ផង​ដែរ។ ចំណែក​ការ​ប្រើ​ប្រាស់​ពណ៍ក៏មាន​ជា ​ការប្រើប្រាស់ខុស​ប្លែក​ទៅតាម ​តួអង្គនីមួយៗ​ផង​ដែរ។ ពោល​ដូច​ជា​ហនុមាន​គេ​ប្រើ​ប្រាស់​ពណ៌​ស នាយរោង​ឯកគេ​ប្រើ​ពណ៌​ខ្មៅ ក្រុង​រាពណ៍ប្រើ​ពណ៌បៃតង ទៅតាម​ប្រភេទនៃ​តួអង្គនីមួយៗ​នោះ​។

លោក​​ថុន​ ភារម្យ សិល្បៈខ្មុកស្មាច់
លោក​​ថុន​ ភារម្យ សិល្បៈខ្មុកស្មាច់

ជាមួយគ្នា​នេះ​ដែល​ លោក​ ភារម្យ​ ក៏​បាន​លើក​ឡើង​ពី​ផល​វិបាក​មួយ​ចំនួន ​ដែល​លោក​ធ្លាប់​ជួប​ប្រទះ ក្នុង​​អំឡុង​ពេល​នៃ​ការ​ធ្វើ​ខ្មុកនេះ​ថា​ រាល់​ពេលដែល​លោក​ចាប់​ផ្តើម​​ធ្វើ​ម្តង​ៗ​គឺ ​ត្រូវការ​ពេល​វេលា​ ត្រូវ​ការ​ផ្តោត​អារម្មណ៍ខ្លាំង ​ប្រសិនណា​​បើ​ធ្វើ​នៅ​ពេល​ដែល​មិន​សប្បាយ​ចិត្ត ​ឬ​អារម្មណ៍​មិន​មូលទេ​ នោះ​​ទឹក​ដៃ​ក្នុង​ការ​ធ្វើ​ក៏​មិន​ល្អ​មិន​ស្អាត ហើយ​មិន​ត្រូវ​ទៅ​តាម​អ្វី​ដែល​ចង់​បាន ​ដូចគ្នានោះ​​​ផងដែរ​។  

លោក​​ថុន​ ភារម្យ សិល្បៈខ្មុកស្មាច់
លោក​​ថុន​ ភារម្យ សិល្បៈខ្មុកស្មាច់
សកម្មភាព​កំពុង​ធ្វើ​
សកម្មភាព​កំពុង​ធ្វើ​

ជា​ចុងក្រោយ​ លោក ​ភារម្យ​ ​ក៏​​មាន​ជា​ការ​សំណូម​ពរ ​ក៏​ដូចជា​សូម​អំពាវ​នាវ​ទៅកាន់​ សាធារណៈជន​ទូទៅ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​អស់ ឲ្យ​ជួយ​គាំ​ទ្រ​នៅសា្នដៃ​សិល្បៈខ្មុក​ខ្មែរនេះ។ ម្យ៉ាង​វិញ​ទៀត​លោក​ក៏​បាន​ផ្តាំ​ផ្ញើរ ទៅដល់​បងប្អូន​ទាំង​ឡាយណា​ដែល​ស្រលាញ់សិល្បៈខ្មុក​នេះ​ ​តែ​​ពួកគាត់​មាន​ជំនឿថា ​ការ​ទិញ​រូប​ខ្មុកនេះ​ យក​ទៅដាក់​តាំង​ក្នុង​ផ្ទះ ឬ​ហាង​ជា​រឿងដែល​​មិន​ល្អ ឬ​នាំ​ឧបទ្រុប​មិន​ល្អ​នោះ​ សូម​ឈប់​គិត​បែប​នេះ​ទៀត​ទៅ។ ​ប្រសិន​បើ​បងប្អូនទាំងអស់គ្នា​​ ​ស្រលាញ់​អាចជាវ​យក​ទៅ ​ដាក់​តាំង​លំអរ ក្នុង​គេហដ្ឋានបាន​គឺ​ មិន​មានជា​បញ្ហា​អ្វីនោះទេ​។ ពី​ព្រោះ​ទាំង​នេះ​គឺ​សុទ្ធ​សឹង​តែ ជា​សិល្បៈបុរាណខ្មែរ ចំណែកលក្ខណៈនៃ​តួអង្គគឺគ្រាន់​តែជា ​​សាច់​រឿង​​ជា​សិល្បៈដែល ​គេ​បង្កើត​ឡើង​មក​នោះ​ទេ។ ទៀត​សោត​ប្រសិន​បើយើ​ង​ជាវ ​យក​ទៅដាក់​តាំង​នៅ​ក្នុង​ផ្ទះ​ឬហាងគឺ អាច​ជួយ​ឲ្យសិល្បៈបុរាណ​ខ្មែរ​ អាច​ដើរ​ទៅ​មុខ ហើយ​ក៏​អាច​ជួយ​ផ្សព្វផ្សាយ នៅ​សិល្បៈខ្មែរថែម​ទៀត​ផង​។​ ដូច្នេះ​សូមកុំគិត​អវិជ្ជមាន ​ទៅ​តាម​ការ​សម្តែងឬលក្ខណៈ​ របស់​​តួអង្គក្នុង​សាច់​រឿងនោះ​អី​៕

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T