CEO Kang សារភាពត្រង់ៗថា កាលពីក្មេងធាត់ខ្លាំង សូម្បីតែ Crush ក៏មិនចូលចិត្ត

//s5.kh1.co/6c/6ccb91bcf2e983691cd1bd53053848966eff31b7.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី៨ ខែធ្នូ ម្សិលមិញនេះ តារាប្រុសល្បី និងជា CEO វ័យក្មេង លោក Kang Daniel បានបង្ហាញខ្លួន ជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីទូរទស្សន៍ SBS របស់កូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធី លោកបានលើកឡើងពី អតីតកាលដ៏ឈឺចាប់មួយ ដែលលោកធ្លាប់ត្រូវមនុស្សជាច្រើន ចោមរោមស្អប់ កាលពីពេលដែលលោកនៅក្មេង។

Kang Daniel បាននិយាយថា កាលពីក្មេង លោកមានរូបរាងធាត់ សូម្បីតែមុខក៏ប៉ោងខ្លាំង ដូច្នេះហើយជារឿយៗ លោកតែងតែត្រូវគេសើចចំអក ចំពោះរឿងរូបសម្រស់។

ទោះបីជាពិធីករ នាំគ្នានិយាយលើកទឹកចិត្តលោកថា បច្ចុប្បន្នលោកជាប្រុសស្អាត និងពូកែបំផុត ប៉ុន្តែ Kang Daniel នៅតែលួចបង្ហាញទឹកមុខក្រៀមក្រំ ហើយបន្តនិយាយពីអតីតកាលរបស់ខ្លួន។

Daniel បានបង្ហើបថា កាលពីនៅរៀនថ្នាក់មតេយ្យ ក្មេងស្រីដែលលោកចូលចិត្ត បានប្រាប់លោកថា នាងមិនចូលចិត្តលោកទេ ព្រោះតែលោកមិនស្រស់ស្អាត។ Daniel បានបន្តថា មិនមែនលោកសារភាពស្នេហ៍ប្រាប់នាង ហើយនាងនិយាយបែបនេះទេ គឺចៃដន្យដើរជួបគ្នា ហើយនាងក៏ប្រាប់លោកបែបនេះតែម្ដង។

ទន្ទឹមនឹងនេះដែរ ថ្មីៗនេះ ភ្នាក់ងារផលិតកម្ម KONNECT Entertainment បានប្រកាសថា តារាចម្រៀងប្រុស Kang Daniel កំពុងតែទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត ធ្ងន់ធ្ងរកាលពីសប្តាហ៍មុន៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
រូបភាព Kang Daniel
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T