សាន់ដារ៉ា បើកដំណើរការទីតាំងលក់ទាំង៧សាខារបស់ខ្លួន ស្របពេលក្នុងរដូវកាលបុណ្យណូអែលឆ្នាំនេះ!

//s5.kh1.co/75/7575de3ac8fcbf51107dc525e4669d497cb6aa1a.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ត្រឹមតែរយៈពេលមួយឆ្នាំ ក្រោយពីការបើកដំណើការជាផ្លូវការនូវហាងលក់គ្រឿងអលង្កា PANDORA និងហាងលក់នាឡិកាដៃ BERING នៅសាខា Aeon Mall សែនសុខរួចមក ក្រុមហ៊ុន សាន់ដារ៉ា ក៏បា​នបញ្ចប់ជាស្ថាពរនូវគម្រោងកែលម្អហាងរបស់ខ្លួន ដែលមានទីតាំងនៅ Exchange Square ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  គ្រឿងអលង្កា PANDORA
  គ្រឿងអលង្កា PANDORA
ហាង Pandora Exchange Square
ហាង Pandora Exchange Square
  គ្រឿងអលង្ការប្រណិតម៉ាក PANDORA នៅ Exchange Square
  គ្រឿងអលង្ការប្រណិតម៉ាក PANDORA នៅ Exchange Square
  គ្រឿងអលង្ការប្រណិតម៉ាក PANDORA នៅ Exchange Square
  គ្រឿងអលង្ការប្រណិតម៉ាក PANDORA នៅ Exchange Square

ក្រុមហ៊ុន សាន់ដារ៉ា បានចាប់ផ្តើមដំណើការដំបូង ដោយបានបើកហាងលក់គ្រឿងអលង្ការប្រណិតម៉ាក PANDORA តែមួយសាខាប៉ុណ្ណោះ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។ ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជន ក្រុមហ៊ុនក៏បានពង្រីកសាខា ៥ទីតាំង​ បន្ថែមទៀត ក្នុងនោះរួមមានហាងលក់នាឡិកាដៃ BERING និងហាងលក់គ្រឿងអលង្ការ PANDORA ផ្សារទំនើបអូឡាំព្យា។

ហាង Pandora នៅផ្សារទំនើបអូឡាំព្យា
ហាង Pandora នៅផ្សារទំនើបអូឡាំព្យា
ហាង Pandora នៅផ្សារទំនើបអូឡាំព្យា
ហាង Pandora នៅផ្សារទំនើបអូឡាំព្យា

យោងទៅតាមប្រសាសន៍របស់កញ្ញា ប៊ុន កុលសាលីតា ដែលជាប្រធានគ្រប់គ្រងម៉ាក PANDORA និង BERING ថា៖

“ពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលទទួលបានការគាំទ្រកាន់តែច្រើនឡើងពីសំណាក់អតិថិជននូវការបញ្ចេញខូឡិកសិនថ្មីរបស់យើង ហើយពួកយើងបានត្រៀមរួចជាស្រេចក្នុងការផ្តល់នូវអ្វីដែលថ្មី ដើម្បីបំពេញតម្រូវការអតិថិជន ជាពិសេសសម្រាប់ឱកាសបុណ្យណូអែលខាងមុខនេះ ដោយយើងបានដឹងច្បាស់ថា អតិថិជនកំពុងតែមានតម្រូវការក្នុងការស្វែងរកកាដូសម្រាប់មនុស្សជាទីស្រលាញ់របស់ពួកគេ”។

នាឡិកា BERING
នាឡិកា BERING
Pandora Influencer
Pandora Influencer

ជាការពិតណាស់ អតិថិជនយើងទាំងអស់ប្រាកដជាមានភាពរីករាយ ព្រោះថានៅក្នុងឆ្នាំនេះដែរ PANDORA​ បានមានការតែទម្រង់ជាមួយការបញ្ចេញនូវខូឡិកសិនថ្មីរបស់ខ្លួនទូទាំងពិភពលោក។ PANDORA គឺជាម៉ាកគ្រឿងអលង្ការប្រណិតលំដាប់ថ្នាក់លេខមួយក្នុងពិភពលោក ដែលបច្ចុប្បន្នមានវត្តមានជាងមួយរយប្រទេស និងមានទីតាំងលក់រហូតដល់ទៅ ២,៤០០ ហាងនៅជុំវិញពិភពលោក។

លើសពីនេះទៅទៀត នាពេលថ្មីៗនេះក្រុមហ៊ុន សាន់ដារ៉ា បានឈានជើងចូលប្រឡូកក្នុងវិស័យផលិតផលថែរក្សាសម្រស់ដំណើរការផលិតផលថែរក្សាសម្ផស្ស និងកំពុងតែសម្រិតសម្រាំងយកនូវផលិតផលដែលមានគុណភាព និងតម្លៃសមរម្យ ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្នដែលកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕  

Pandora Products
Pandora Products
Bering Influencer
Bering Influencer
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T