ឆ្កែកំហូចមួយក្បាល ចុចបិទសំឡេងម៉ោងរោទិ៍ ដើម្បីកុំឲ្យម្ចាស់ក្រោកទៅណា (មានវីដេអូ)

//s5.kh1.co/a8/a843147566482f4b61b70f69c577595c4c734cac.jpg
សង្គម

 ០៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ ឆ្កែមួយក្បាល រស់នៅក្នុងរដ្ឋ Pennysylvania សហរដ្ឋអាមេរិក បានបិទសំឡេងម៉ោងរោទិ៍ ដើម្បីកុំឲ្យម្ចាស់ក្រោកទៅណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបមួយត្រូវបានថតឡើងដោយលោក Nick ដើម្បីរង់ចាំមើលសកម្មភាពឆ្កែរបស់គាត់នឹងធ្វើយ៉ាងណា នៅពេលដែលវាឮសូរសំឡេងម៉ោងរោទិ៍។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ឆ្កែឈ្មោះ Winston កំពុងក្រាបនៅលើគ្រែជាមួយម្ចាស់របស់វា។ ម្ចាស់បានដាក់ទូរស័ព្ទនៅចំពីមុខវា ហើយម៉ោងក៏ចាប់ផ្ដើមរោទិ៍។ បន្ទាប់ពីឮសូរសំឡេងម៉ោងរោទិ៍រួចមក វាសម្លឹងមើលមួយភ្លេតសិន ហើយប្រើក្រញាំទៅប៉ះលើអេក្រង់ទូរស័ព្ទរហូតដល់បាត់សំឡេង។ ក្រោយពីបានឃើញសកម្មភាពឆ្កែរួចមក លោក Nick និងភរិយា​ ហួសចិត្ត និងអស់សំណើចជាខ្លាំង។

លោក Nick បានបង្ហោះវីដេអូនោះទៅលើបណ្ដាញសង្គមអ៊ិនស្ដាក្រាម ដោយសរសេរបែបលេងសើចថា៖

 «នៅពេលដែលទូរស័ព្ទរបស់ប៉ារោទិ៍ មានន័យថាគាត់នឹងចេញទៅធ្វើការ ដូច្នេះខ្ញុំបិទសំឡេងដើម្បីកុំឲ្យគាត់ចាកចេញ។»    

លោក Nick បានឲ្យដឹងដែរថា ឆ្កែមួយក្បាលនេះ គឺជាពូជឆ្កែ Miniature Australian Shepherd Dog ហើយវាទើបតែកើតកាលពីដើមឆ្នាំ២០១៩កន្លងទៅនេះ៕

ចំពោះវីដេអូនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចូលទស្សនាជាច្រើនដងផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

ឆ្កែមួយក្បាលនោះ
ឆ្កែមួយក្បាលនោះ
ឆ្កែមួយក្បាលនោះកំពុងបិទម៉ោងរោទិ៍
ឆ្កែមួយក្បាលនោះកំពុងបិទម៉ោងរោទិ៍
ឆ្កែមួយក្បាលនោះកំពុងបិទម៉ោងរោទិ៍
ឆ្កែមួយក្បាលនោះកំពុងបិទម៉ោងរោទិ៍
លោក Nick និងឆ្កែរបស់គាត់
លោក Nick និងឆ្កែរបស់គាត់
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T