ចង់ដឹងអត់ថា មានអ្វីខ្លះក្នុងឱកាសខួប១ឆ្នាំ ផ្សារទំនើប ហេរីថេក?

//s5.kh1.co/82/82ca134eb53937493f03ee705f502a99405b2fd4.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ១១ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ផ្សារទំនើប ហេរីថេក នឹងរៀបចំប្រារព្ធកម្មវិធីគម្រប់ខួប១ឆ្នាំ នៃការបើកដំនើរការជាផ្លូវការ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៩-១០-១១ ខែធ្នូ ឆ្នាំ២០១៩​។ មួយឆ្នាំកន្លងទៅផ្សារទំនើប ហេរីថេក តែងតែនាំមកនូវកម្មវិធីពិសេសៗ ដែលមិនធ្លាប់មានពីមុនមកនៅខេត្តសៀមរាប ជូនអ្នកសៀមរាប ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមានដូចជា៖ កម្មវិធីតាំងពិព័រណ៍នារី កម្មវិធីតាំងពិព័រណ៍កុមារ កម្មវិធីតាំងពិព័រណ៍សុខភាព កម្មវិធីតាំងពិព័រណ៍អាពាហ័ពិពាហ៍ ការប្រគតន្ត្រី ដែលមានការចូលរួមពីតារាល្បីៗ ហើយផ្សារទំនើប ហេរីថេក ក៏មានដៃគូសហការជាច្រើនកន្លងមក ក្នុងនោះមានស្ថានីយទូរទស្សន៍ហង្សមាស ដោយបានរៀបចំកម្មវិធី The Voice Cambodia, X Factor Cambodia, Cambodia Junior, The Mask Singer ជាដើម ដែលត្រូវបានជ្រើសរើសជាដៃគូរសហការក្នុងកម្មវិធីលំដាប់ពិភពលោក ដើម្បីជាចំណីចក្ខុនៃទស្សនីយភាពថ្មីៗ ប្លែកៗ សប្បាយៗ ហើយយើងនៅតែបន្តការសហការជាមួយដៃគូសំខាន់របស់យើងបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីពិសេសក្នុងឱកាសគម្រប់ខួប១ឆ្នាំ ផ្សារទំនើបហេរីថេក
កម្មវិធីពិសេសក្នុងឱកាសគម្រប់ខួប១ឆ្នាំ ផ្សារទំនើបហេរីថេក

ក្នុងបទពិសោធន៍ថ្មីៗគួរឲ្យកត់សម្គាល់​ថា ផ្សារទំនើប ហេរីថេក The Heritage Walk គឺជាគំរោងតែមួយគត់ក្នុងខេត្តសៀមរាប​ដែលត្រូវបានជ្រើសរើស ដើម្បីប្រកួតក្នុងវគ្គផ្ដាច់ព្រាត់ក្នុងការកម្មវិធី Cambodia Property Award។ ជាលទ្ធផលទទួលជ័យលាភីជាស្ថាបត្យកម្មផ្នែក Retail ដែលរចនាល្អជាងគេបំផុតក្នុងឆ្នាំ២០១៨។ រចនាបថ​ស្ថាបត្យកម្ម និង​រូបារម្មណ៍​ទាំងនេះ​បាន​នាំឲ្យផ្សារទំនើប ហេរីថេក The Heritage Walk ក្លាយជា​គោលដៅ​នៃ​ការ​លំហែ​កម្សាន្ត​ដ៏ពេញនិយមមួយក្នុងចំណោមកន្លែងកម្សាន្តដ៏ទៃផ្សេងទៀតក្នុងខេត្តសៀមរាប ​រួមមានបរិយាកាស​ជួបជុំ​គ្រួសារ​ ឬ​មិត្តភក្តិ តាមរយៈ​ការ​ភ្លក់រសជាតិ​អាហារ​ជាច្រើន​មុខ​ ដែល​នាំមក​ជូន​ដោយ​ភោជនីយដ្ឋាន​ក្នុងស្រុក និង​បរទេស​ច្រើន​ប្រភេទ និង​ប្រជុំ​ដោយហាង​កាហ្វេ​ល្បីៗ ក៏​ដូចជា​ការកម្សាន្ត​ជាមួយ​រោងភាពយន្ត​ទំនើប Legend Cinema ​អមដោយ​កន្លែង​ក្មេង​លេង​ទំនើប​ប្រកបដោយ​ស្តង់ដារ និងផាសុកភាព​ខ្ពស់​ផងដែរ​ Kids City។​

ចង់ដឹងទេថា តើក្នុងឱកាសការប្រារព្ធគម្រប់ខួប ១ឆ្នាំ ផ្សារទំនើប ហេរីថេក មានកម្មវិធីអ្វីខ្លះ?

លោកស្រី ធៀង កតិកា ជាអគ្គនាយិកាផ្សារទំនើប ហេរីថេកThe Heritage Walk បានថ្លែងដោយក្តីរំភើបថា៖

«ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដែលវត្តមានផ្សារទំនើប ហេរីថេក ដើម្បីបង្កើតនូវសមិទ្ធផលថ្មីៗជាច្រើន ដោយពួកយើងបានចំនាយពេលវេលា ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តកន្លងមក»។ 

លោកស្រីបានបន្ថែមទៀតថា៖

«នាងខ្ញុំរីករាយយ៉ាងខ្លាំង ដែលរយៈពេលមួយឆ្នាំកន្លងមកផ្សារទំនើប ហេរីថេក បានក្លាយជាទីប្រជុំ ការលំហែកម្សាន្តជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ដោយមានជម្រើសភោជនីយដ្ឋាន ហាងកាហ្វេជាច្រើនតាមបែបជាតិ និងអន្តរជាតិ មានទីតាំងកម្សាន្តសម្រាប់កុមារ រោងភាពយន្តលេជេនដែលធំទូលាយ និងមានផាសុកភាពលំដាប់ពិភពលោកផងដែរ។ ក្រុមការងារយើងតែងតែព្យាយាមនាំមកនូវអ្វីដែលថ្មីជានិច្ច និងបន្តពង្រឹងសក្តានុភាពរបស់ផ្សារទំនើប ហេរីថេកឲ្យកាន់តែរឹងមាំ ដើម្បីជាជម្រើសថ្មីមួយទៀត សម្រាប់អ្នកទេសចរដែលធ្វើដំណើរមកកាន់ខេត្តសៀមរាប។ ក្នុងនោះរួមមានហាងភោជនីយដ្ឋាន ទីកន្លែងកម្សាន្តសម្រាប់កុមារ ហាងថែសម្ផស្ស រោងភាពយន្ត និង Lucky Supermarket ដែលអាចឆ្លើយតបទៅនឹងតម្រូវការមនុស្សគ្រប់វ័យ លក្ខណៈ All in One តែម្តង។ សៀមរាប គឺជាទីក្រុងបេតិកភណ្ឌដ៏អស្ចារ្យមួយក្នុងប្រទេសកម្ពុជា ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនលាននាក់ ក្នុងនោះយើងសង្កេតឃើញថា ផ្សារទំនើប ហេរីថេក ក៏បានចូលរួមចំណែកផ្តល់ជូននូវកន្លែងកម្សាន្ត​ លំហែកាយ និងទទួលទានអាហរ ដែលមានលក្ខណៈស្ដង់ដារ និងផាសុខភាព តាមតំរូវការដែលមានការកើនឡើងជាលំដាប់។ ឥឡូវនេះ អតិថិជនកាន់តែមានភាពងាយស្រួលជាងមុន នៅពេលដែលអញ្ចើញមកផ្សារទំនើប ហេរីថេក ក៏ព្រោះថាផ្សារទំនើប Lucky Supermarket និងហាងឱសថស្ថាន Guardian ដែលទើបបើកដំណើរការក្នុងពេលថ្មីៗនេះផងដែរនៅជាន់ (B1) ជាចំនុចងាយស្រួលសម្រាប់អតិថិជន ប្រៀបបាន One-Stop-Service បានន័យថា មកផ្សារទំនើបហេរីថេកមានមួយចប់»។  

Lucky Supermarket Heritage on B1 Floor
Lucky Supermarket Heritage on B1 Floor
Guardian Heritage Walk on B1 Floor
Guardian Heritage Walk on B1 Floor

ដោយស្ថិតនៅលើទីតាំងដ៏មាន​កិត្យានុភាព រួមផ្សំជាមួយនឹងស្ថាបត្យកម្មដ៏ល្អប្រណិត ដែលជាការច្របាច់បញ្ចូលគ្នារវាងរចនាបថបែបខ្មែរសម័យទំនើប និងរចនាបថបែបខ្មែរសម័យបារាំង ផ្សារទំនើប ហេរីថេកThe Heritage Walk បានក្លាយជាកន្លែងដ៏លេចធ្លោមួយ ដែលបានជួយកែប្រែសោភ័ណ្ឌភាព និងលើកមុខមាត់សម្រាប់ខេត្តសៀមរាបបានមួយកម្រិតទៀត។

លោកស្រីបានបញ្ជាក់ថា ក្នុងឱកាសប្រារព្ធកម្មវិធីគម្រប់ខួប១ឆ្នាំ ខាងមុខនេះ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំរបស់ផ្សារទំនើប ហេរីថេក និងខេត្តសៀមរាបមួយខែពេញ គឺខែធ្នូឆ្នាំនេះ នោះគឺ “ការប្រារព្ធនូវកេរ្តិ៍តំណែល​”“Celebrating Legacy” ដែលមានការចូលរួមពីសំណាក់តារាល្បីៗក្នុងស្រទាប់យុវវ័យ Smallworld Smallband ហើយផ្សារទំនើប ហេរីថេក ក៏នាំមកនូវផ្ទាំងទស្សនីយភាពសិល្បៈរបាំប្រពៃណីច្រើនប្រភេទ និងរបាំរហ័សសម័យ ហើយបូករួមជាមួយពិធីការិនី ដែលតែងតែនាំមកនូវភាពសប្បាយរីករាយជូនបងប្អូនមិនចេះរីងស្ងួត គឺកញ្ញា សុភ័ក្រ កុសមៈ និងកញ្ញា រូ៉លីន។ 

អ្វីដែលកាន់តែពិសេស យើងមានការតាំងពិព័រណ៍សិល្បៈហត្ថកម្មចំនួនបីថ្ងៃផងដែរ ដែលមានចូលរួមសហការពីសិប្បកម្ម អាទីសង់អង្គរ (Artisan d’Angkor), សិប្បកម្ម ជីវិតថ្មី (Jivit Thmey) ច្នៃគ្រឿងអលង្ការពីសំបកគ្រាប់កាំភ្លើង, ERIC RAISINA អ្នកឯកទេសច្នៃម៉ូតសម្លៀកបំពាក់ដ៏ឆ្នើម និងសិប្បកម្មនរាអង្គរជាដើម ដែលសុទ្ធសឹងតែជាស្នាដៃសិល្បៈដែលស្ថិតនៅខេត្តសៀមរាប។

ការចូលរួមសហការពីបណ្តាសិប្បកម្មនានា
ការចូលរួមសហការពីបណ្តាសិប្បកម្មនានា

មិនត្រឹមតែប៉ុណ្ណោះក៏មាន Promotion ខប់ៗ ពីបណ្តាហាងរហូតដល់ ៥០% ដែលមានដូចជា៖ ភោជនីយដ្ឋានជប៉ុន The Hashi, ភោជនីយដ្ឋានថៃ De Tummour, ភោជនីយដ្ឋានសាច់អាំង បែបជប៉ុន AKA,  ហាងនំបុ័ង TOUS les JOURS (សម្រាប់ភេសជ្ជៈប៉ុណ្ណោះ), ហាង Green Sokisoup, ហាង Miniso, ហាងបង្អែម Freeztory, ហាងសាច់អាំង Bar.B.Q Plaza,  ហាងការ៉េម Dairy Queen, ​ស្លាបមាន់បំពង Ko Ke Kok Ko, ហាងការ៉េម Swensen, ហាងលក់សម្ភារៈកុមារ Toy & Me, ហាងកាហ្វេ Expo Coffee, ហាងគ្រឿងបន្លាស់ទូរស័ព្ទ T-Shop, ហាង Domino ភីហ្សា, ហាងសៀវភៅ Monument Book ដោយឡែក Pizza Company ទិញមួយថែមមួយ និងហាងលក់សំលៀកបំពាក់បុរសនារី Zando (បញ្ចុះតម្លៃរហូតដល់ទៅ៧០%)។  

សូមបញ្ជាក់ថា កម្មវិធីនេះចូលរួមទស្សនាដោយសេរី ជួបនៅផ្សារទំនើប ហេរីថេក​ ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា ហើយបន្ទាប់កម្មវិធីបីថ្ងៃនេះនឹងមានកម្មវិធីបន្តបន្ទាប់ទៀតក្នុងរយៈមួយខែពេញនៃខែធ្នូ ឆ្នាំ២០១៩។       

សម្រាប់ព័ត៌មានបន្ថែម ក៏ដូចជាព័ត៌មានទាក់ទងនឹងការជួលទីតាំង សូមទាក់ទងលោក​ ផុន សំដារ៉ា តាមរយៈលេខទូរស័ព្ទ 095 47 47 31 | 070 47 47 31 ឬអ៊ីម៉ែលមកកាន់ [email protected]។ ផ្សារទំនើប ហេរីថេកThe Heritage Walk មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6 ចំងាយប្រមាណ100 ម៉ែត្រ ពីបូជនីយដ្ឋានព្រះអង្គចេកព្រះអង្គចម៕​

  ផ្សារទំនើប ហេរីថេក ឬ The Heritage Walk នៅខេត្តសៀមរាប
  ផ្សារទំនើប ហេរីថេក ឬ The Heritage Walk នៅខេត្តសៀមរាប
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T