ភ្ញាក់ផ្អើលពេញអ៊ីនធើណែត ក្រោយដឹងថា Rapper ល្បី Juice Wrld ទទួលមរណភាពទាំងវ័យក្មេង

//s5.kh1.co/17/1759e5525224e5d4bd5bc01be43d2a72606eb3a2.jpg
តារា & កម្សាន្ដ

 ០៩-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក ៖ កាលពីយប់ថ្ងៃទី ៨ ខែធ្នូ ម្សិលមិញនេះ សារព័ត៌មានអាមេរិក បានចុះផ្សាយព្រោងព្រាតពីមរណភាពយ៉ាងទាន់របស់ Rapper អាមេរិកល្បីឈ្មោះគឺលោក Juice Wrld។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងនេះធ្វើឲ្យហ្វេនៗ រន្ធត់ចិត្តយ៉ាងខ្លាំង ស្ទើរតែមិនជឿថា វាជាការពិតឡើយ ដោយសារតែលោកទើបតែបង្ហាញសកម្មភាព នៅក្នុងបណ្ដាញ Twitter ប៉ុន្មានម៉ោងមុនពេលធ្លាយដំណឹងថា លោកស្លាប់។

ក្នុងពេលជាមួយគ្នានេះដែរ មានតារាៗជាច្រើនបានបង្ហោះសារសោកស្ដាយ និងការរំលែកទុក្ខចំពោះការបាត់បង់ Rapper ដ៏មានសមត្ថភាព ដូចជា Juice Wrld។ ម៉្យាងឆ្នាំនេះ លោកទើបតែមានវ័យ ២១ឆ្នាំប៉ុណ្ណោះ ជាហេតុធ្វើឲ្យមហាជន កាន់តែសង្វេគចិត្តខ្លាំង។

គួរបញ្ជាក់ផងដែរថា Juice Wrld ត្រូវបានគេរាយការថា ស្លាប់ដោយសារតែជំងឺប្រកាច់ នៅឯព្រលានយន្តហោះ Midway ទីក្រុង Chicago កាលពីព្រឹកថ្ងៃអាទិត្យ (ម៉ោងនេះសហរដ្ឋអាមេរិក)។ ភ្លាមៗនោះ លោកត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ ប៉ុន្តែគួរឲ្យសោកស្ដាយ លោកបានស្លាប់បាត់ទៅហើយ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Juice Wrld
រូបភាព Juice Wrld
រូបភាព Juice Wrld
រូបភាព Juice Wrld
រូបភាព Juice Wrld
រូបភាព Juice Wrld
រូបភាព Juice Wrld
រូបភាព Juice Wrld
រូបភាព Juice Wrld
រូបភាព Juice Wrld
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T