អស្ចារ្យខ្លាំងណាស់! ស៊ន សៀវម៉ី ផ្ដួលម្ចាស់ផ្ទះហ្វីលីពីន ឈ្នះមេដាយមាសស៊ីហ្គេម មុននេះបន្តិច

//s5.kh1.co/af/afd3ebaeb86d2b9fe7cc65ec58c6b53fbd44a5b5.jpg
កីទ្បា

 ០៨-ធ្នូ-២០១៩ ៧ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កីឡាការិនីតេក្វាន់ដូ WTF កម្ពុជា ស៊ន សៀវម៉ី បានឈ្នះមេដាយមាស ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ក្រោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន លើប្រភេទវិញ្ញាសា ៧៣គីឡូក្រាម នៅមុននេះបន្តិច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាការិនី ស៊ន សៀវម៉ី (រូបភាព: Cambodia SEA GAMES 2023)
កីឡាការិនី ស៊ន សៀវម៉ី (រូបភាព: Cambodia SEA GAMES 2023)

មុនឡើងមកជួបជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ស៊ន សៀវម៉ី បានយកឈ្នះកីឡាការិនីវៀតណាម Lim Thi Ha Ha Thanh ដោយពិន្ទុ ២៥ទល់នឹង១។

រូបភាព: Cambodia SEA GAMES 2023
រូបភាព: Cambodia SEA GAMES 2023

នេះជាមេដាយមាសទី៣ ហើយសម្រាប់កម្ពុជានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ បន្ទាប់ពីមេដាយមាស២មុនរកបានដោយប្រភេទកីឡា Arnis (គុនល្បុកត្តោ) ដោយកីឡាករ យ៉ង់ ម៉េងលី ១គ្រឿង និងប្រភេទកីឡាប៉េតង់ វិញ្ញាសានារី ៣ទល់នឹង៣ ដោយកីឡាការិនី ស្រេង សុរ៉ាឃីម, ដួង ឌីណា និង ឃួន យ៉ារី។ ខណៈមេដាយសរុបរបស់កម្ពុជា បានកើនដល់ ៣៥គ្រឿង ក្នុងនោះមាស៣, ប្រាក់៦ និងសំរឹទ្ធ២៦។

រូបភាព: Cambodia SEA GAMES 2023
រូបភាព: Cambodia SEA GAMES 2023

គួរឲ្យដឹងដែរថា កីឡាការនី ស៊ន សៀវម៉ី ក៏ជាម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ នៅលើប្រភេទវិញ្ញាសានេះផងដែរ ដូច្នេះការឈ្នះលើកនេះគឺជាការការពារតំណែងមេដាយមាសរបស់កីឡាការិនីយើង៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T