អីយ៉ាស! Mourinho បញ្ជូនភ្នាក់ងារទៅតាមដាន ខ្សែប្រយុទ្ធឆ្នើមម្នាក់នៅអ៊ីតាលី

//s5.kh1.co/45/451a4a333207b9b3400b3a3be932b2fac343453a.jpg
កីទ្បា

 ០៨-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់មាន់ខ្នាយមាស Tottenham Hotspur លោក Jose Mourinho ត្រូវបានគេដឹងថាបានដាក់ការចាប់អារម្មណ៍ចង់នាំយកខ្សែប្រយុទ្ធ Edin Dzeko  ហើយបានបញ្ជូនភ្នាក់ងារទៅតាមដានសកម្មភាពរបស់ខ្សែប្រយុទ្ធ Roma រូបនេះកាលពីខែសប្ដាហ៍មុនទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Edin Dzeko
កីឡាករ Edin Dzeko

Spurs ត្រូវបានគេដឹងថាកំពុងតែសម្លឹងរកមើលខ្សែប្រយុទ្ធចំណូលថ្មីម្នាក់ដើម្បីមកចាប់ដៃគូជាមួយ Harry Kane ខណៈខ្សែប្រយុទ្ធ Fernando Llorente បាកចាកចេញពីទឹកដីអង់គ្លេសទៅចូលរួមជាមួយ Napoli កំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីរដូវក្ដៅកន្លងទៅ។

បើតាមសារព័ត៌មានក្នុងប្រទេសអង់គ្លេសបានចុះផ្សាយថា កីឡាករ Eden Dzeko គឺជាគោលដៅមួយរូបរបស់ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ខណៈកាលពីសប្ដាហ៍មុនលោក Jose Mourinho បានបញ្ជូនភ្នាក់ងារទៅតាមដានខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំរូបនេះ អំឡុងការប្រកួតក្របខណ្ឌ Serie A រវាង Hellas Verona និង Roma។

កីឡាករ Edin Dzeko
កីឡាករ Edin Dzeko

ខ្សែប្រយុទ្ធជម្រើសជាតិបូសនីរកបាន ៩៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុបឲ្យ Roma ចំនួន១៩៨ប្រកួត ស្របពេលរដូវកាល ២០១៩-២០២០ នេះគេក៏រកបាន៨គ្រាប់ ពីការបង្ហាញខ្លួន ១៩ប្រកួតផងដែរ។ Dzeko ក៏ធ្លាប់ជាខ្សែប្រយុទ្ធជួរមុខរបស់ Manchester City មុនពេលផ្លាស់មក Roma ដែលកាលនោះគេចូលលេងឲ្យមេឃខៀវបានចំនួន ១៨៩ប្រកួត និងអាចរកគ្រាប់បាល់បាន ៧២គ្រាប់។

គួរបញ្ជាក់ផងដែរថា កាលពីយប់មិញ Spurs ទើបតែរកបាន ៣ពិន្ទុក្រោយយកឈ្នះ Burnley ក្នុងលទ្ធផល ៥ទល់នឹង០

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T