សើចចុកពោះ! ឈុតតំណាងជាតិរបស់ប្រទេស Elsavardo ធំពេក ដល់ថ្នាក់ធ្វើឲ្យបរវកញ្ញា ផ្សេងទៀត លោតចុះពីលើឆាក (មានវីដេអូ)

//s5.kh1.co/1d/1dc6562e981ea2f9b90d62aac83176ed16b132a7.jpg
តារា & កម្សាន្ដ

 ០៨-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កាលពីយប់មិញនេះ កម្មវិធីលំដាប់ពិភពលោក Miss Universe ឆ្នាំ២០១៩ បានឈានមកដល់វគ្គ National Custom ដោយតម្រូវឲ្យបរវកញ្ញាតំណាងប្រទេសនីមួយៗ ត្រូវស្លៀកពាក់ឈុតតំណាងជាតិរបស់ខ្លួន ដើម្បីប្រកួតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ មានរឿងដ៏ផ្ទុះសំណើចមួយ នៅក្នុងកម្មវិធីនេះ ស្របពេលបរវកញ្ញាប្រទេស Elsavardo កំពុងតែដើរបង្ហាញឈុតរបស់ខ្លួន។ ក្នុងនោះ ដោយសារតែឈុតរបស់ប្រទេសនេះធំពេក ទើបបានជាបរវកញ្ញារូបនោះដើរយឺតៗ ដែលជាហេតុធ្វើឲ្យបរវកញ្ញាប្រទេស Equatorial Guinea រង់ចាំមិនបាន លោតចុះពីលើឆាកដើម្បីដើរបង្ហាញសម្លៀកបំពាក់របស់ខ្លួនតែម្តង។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាធ្វើឲ្យមហាជនទប់សំណើចមិនបាននោះទេ ព្រោះថាហេតុការបែបនេះគឺកម្រនឹងកើតមានបំផុតក្នុងកម្មវិធី។ ម៉្យាងវិញទៀត បើក្រឡេកមើលឈុតរបស់ប្រទេស Elsavardo នេះ គឺពិតជាភាពពិបាកខ្លាំងសម្រាប់បរវកញ្ញា ក្នុងការដើរលើឆាក ហើយសូម្បីតែចូលទៅក្នុងវិញ ក៏ចូលសឹងតែមិនរួចផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

សកម្មភាពបរវកញ្ញាទាំងពីរ
សកម្មភាពបរវកញ្ញាទាំងពីរ
សកម្មភាពបរវកញ្ញាទាំងពីរ
សកម្មភាពបរវកញ្ញាទាំងពីរ
សកម្មភាពបរវកញ្ញាទាំងពីរ
សកម្មភាពបរវកញ្ញាទាំងពីរ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T