ក្រោយឡើងទៅវគ្គផ្ដាច់ព្រ័ត្រ គ្រូវៀតណាមនិយាយពីការប្រកួតជាមួយកម្ពុជាយ៉ាងខ្លីថា…..

//s5.kh1.co/d5/d579e9f2f908308f58ab137dd845baf5494a946f.jpg
កីទ្បា

 ០៨-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ក្រោយយកឈ្នះកម្ពុជា ៤-០ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ វិញ្ញាសាបាល់ទាត់បុរស កាលពីយប់មិញ គ្រូបង្វឹករបស់ក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ លោក Park Hang Soe បាននិយាយថាការប្រកួតជាមួយកម្ពុជាគឺមិនងាយស្រួលនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត បុរសសញ្ជាតិកូរ៉េខាងត្បូងបានិយាយថា៖

“ដំបូងខ្ញុំអរគុណដល់កីឡាកររបស់ខ្ញុំ ការប្រកួតនេះមិនមែនជាការប្រកួតងាយស្រួលទេ តែកីឡាកររបស់យើងធ្វើបានល្អតាមគោលការណ៍ក្រុម។”

លោក Park Hang Soe
លោក Park Hang Soe

គួរឲ្យដឹងផងដែរថា ក្រោយយកឈ្នះកម្ពុជា វៀតណាមនឹងឡើងទៅប៉ះឥណ្ឌូនេស៊ី ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ខាងមុខនេះ។

ឥណ្ឌូនេស៊ី ធ្លាប់ឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរសចំនួន២ដងនៅឆ្នាំ១៩៨៧ និង ១៩៩១ ខណៈវៀតណាមធ្លាប់បានឈ្នះតែម្ដងប៉ុណ្ណោះនៅឆ្នាំ១៩៥៩ ដែលជាឆ្នាំដំបូងនៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលពេលនោះមានឈ្មោះថា វៀតណាមខាងត្បូង៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T