មិនគួរឲ្យជឿ! Son អូសបាល់ពីមុខទីខ្លួនឯង ទៅស៊ុតបញ្ចូលទីគូប្រកួតយ៉ាងអស្ចារ្យ (មានវីដេអូ)

//s5.kh1.co/f3/f3616daefefb164fa25a1bd07698bf41123d90a4.jpg
កីទ្បា

 ០៨-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ Tottenham Hotspur រកបាន ៣ពិន្ទុពីការប្រកួតសប្ដាហ៍ទី១៦ ពានរង្វាន់ Premier League ក្រោយយកឈ្នះក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល ៥ទល់នឹង០ កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Spurs និង Burnley
ការប្រកួតរវាង Spurs និង Burnley

៥គ្រាប់របស់កូនក្រុមលោក Jose Mourinho ធ្វើបានសម្រេចដោយខ្សែប្រយុទ្ធជួរមុខ Harry Kane ២គ្រាប់ ខណៈ ៣គ្រាប់ទៀតរកបានដោយ Lucas Moura, Heung-min Son និង Sissoko ក្នុងម្នាក់១គ្រាប់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនោះគឺ គ្រាប់បាល់របស់ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung-min Son នៅនាទីទី៣២ ដែលម្ចាស់អាវលេខ៧របស់ Spurs បានអូសបាល់ពីលើដំបូលទូករបស់ខ្លួនដាច់ខ្សែការពារជាច្រើននាក់ និងទាត់បាល់បញ្ចូលទីដោយប្រើជើងស្ដាំយ៉ាងអស្ចារ្យ។

កីឡាករ Heung-min Son
កីឡាករ Heung-min Son

ក្រោយយកបាន៣ពិន្ទុពី Burnley ក្រុមរបស់អ្នកចាត់ការទូទៅរហស្សនាម Special One កំពុងឈរនៅចំណាត់ថ្នាក់លេខ៦បណ្ដោះអាសន្នក្នុងតារាង Premier League គិតត្រឹមសប្ដាហ៍ទី១៦ ក្រោយឈ្នះ៦ ស្មើ៥ និងចាញ់៥ មាន២៣ពិន្ទុ៕

តារាងពិន្ទុក្របខណ្ឌ Premier League
តារាងពិន្ទុក្របខណ្ឌ Premier League
ចង់ឃើញថា Son អូសបាល់មកស៊ុតបញ្ចូលទីល្អយ៉ាងណានោះ ទៅទស្សនាវីដេអូ Highlight ខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T