ក្រោយចាញ់ការប្រកួតយប់មិញ Felix និយាយថានឹងធ្វើឲ្យទង់ជាតិកម្ពុជា….

//s5.kh1.co/eb/eb2c209f74b039d649c0d6ec619a5766422da573.jpg
កីទ្បា

 ០៨-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ហ្វីលីពីន៖ កម្ពុជា បានប្រកួតចាញ់វៀតណាម ដោយលទ្ធផល ៤-០ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាសាបាល់ទាត់បុរស ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅកីឡដ្ឋាន Rizal Memorial Coliseum កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=572,q=100/f1/f1aed2449ca87389766cc4add9e46e84a30e1390.jpg

ថ្លែងនៅក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត គ្រូបង្វឹករបស់ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំកម្ពុជា លោក Felix G. Dalmas បាននិយាយថា៖

“ទោះជាលទ្ធផលនេះមិនមែនជាអ្វីដែលយើងចង់បាន ប៉ុន្តែសម្រាប់ខ្ញុំគឺពេញចិត្តនឹងអ្វីដែលកីឡាករយើងបានបង្ហាញ ហ៊ានលេង ការតាំងចិត្ត និងស្មារតីជាក្រុមដូចអ្វីដែលខ្ញុំចង់បានពីកីឡាកររបស់យើង។ ការប្រកួតបន្ទាប់គឺជាជំនួបជាមួយមីយ៉ាន់ម៉ា សង្ឃឹមថាយើងមានការប្រកួតដ៏ជក់ចិត្តមួយ។”

លោក Felix G. Dalmas 
លោក Felix G. Dalmas 

បុរសសញ្ជាតិអាហ្សង់ទីនបានបន្តទៀតថា៖

“ខ្ញុំដឹងថាប្រជាជនកម្ពុជាច្រើនណាស់មើលការប្រកួតនេះ ខ្ញុំសង្ឃឹមថាបងប្អូននៅតែជួយលើកទឹកចិត្តកីឡាករយើង។ យើងនៅសល់ការប្រកួតមួយទៀត ហើយយើងនៅតែមានឆន្ទៈ និងធ្វើឲ្យទង់ជាតិកម្ពុជាត្រដែតខ្ពស់តាមដែលអាចធ្វើបាន។”

គួរឲ្យដឹងដែរថា ក្រោយបរាជ័យក្រោមថ្វីជើងវៀតណាម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជា នឹងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាមួយនឹងមីយ៉ាន់ម៉ា ដែលចាញ់ឥណ្ឌូនេស៊ីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ដោយលទ្ធផល ៤-២។ ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នឹងធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូខាងមុខនេះ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T