តាក់ស៊ីលើអាកាសអាចនឹងបង្ហាញខ្លួននៅឆ្នាំ២០២៥

//s5.kh1.co/2e/2ef1574f6a5ae6f80a9a0051bf9690fb5ebbd368.jpg
បច្ចេកវិទ្យា

 ០៨-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

បរទេស៖ ក្រុមហ៊ុន Lilium បានរំពឹងទុកថាបើអ្វីៗដំណើរការយ៉ាងរលូន កូនយន្តហោះតាក់ស៊ីអាចនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥ខាងមុខនេះ។ បើយើងប្រៀបធៀបជាមួយឡានឬរថភ្លើង កូនយន្តហោះតាក់ស៊ីគឺអាចហោះនិងបត់បែនបានគ្រប់ទីកន្លែងនៅក្នុងទីក្រុង ហើយម្យ៉ាងវិញទៀតវាចំណាយពេលតិចក្នុងការធ្វើដំំណើរនិងកាត់បន្ថយការចំណាយផងដែរ។ វាមានន័យថាយើងអាចធ្វើដំណើរទៅកន្លែងឆ្ងាយនិងចំណាយពេលតិច ចំណែកឯតម្លៃវិញគឺប្រហាក់ប្រហែលនឹងមធ្យោបាយធ្វើដំណើរផ្សេងៗដែលមាននៅផ្លូវថ្នល់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Remo Gerber​ ដែលជាប្រធានខាងផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Lilium
លោក Remo Gerber​ ដែលជាប្រធានខាងផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Lilium

លោកបណ្ឌិត Remo Gerber​ ដែលជាប្រធានខាងផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Lilium បានឲ្យដឹងថាយើងកំពុងនាំយកមធ្យោបាយថ្មីក្នុងការធ្វើដំណើរហើយចំណាយពេលតិច ហើយវានឹងនាំអ្នកឆ្ពោះទៅកាន់ការរស់នៅបែបអនាគត។ ក្រុមហ៊ុន Lilium បង្កើតឡើងដំបូងនៅឆ្នាំ២០១៤ជាមួយបុគ្គលិកចំនួន៣០នាក់ ហើយពីរឆ្នាំក្រោយមកទៀតបុគ្គលិកបានកើនឡើង៤០០នាក់ជាងរហូតមកដល់សព្វថ្ងៃនេះ។

កូនយន្តហោះតាក់ស៊ី
កូនយន្តហោះតាក់ស៊ី

កូនយន្តហោះតាក់ស៊ីនេះអាចផ្ទុកមនុស្សបានចំនួន៥នាក់បូករួមនឹងអ្នកបើកបរមួយនាក់ផងដែរ ហើយវាអាចហោះបានចម្ងាយ២៩៧គីឡូម៉ែត្រដោយការសាកបញ្ចូលថ្មពេញម្ដង ហើយវាមានល្បឿន២៩៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះការកកស្ទះចរាចរណ៍នៅលើផ្លូវលែងចោទជាបញ្ហាទៀតហើយ ព្រោះកូនយន្តហោះតាក់ស៊ីនេះអាចបើកបរបានគ្រប់កាលៈទេសៈ។ សព្វថ្ងៃក្រុមហ៊ុននេះកំពុងធ្វើការសិក្សាពីតំបន់មួយចំនួននៅប៉ែកអឺរ៉ុបនិងអាមេរិកដើម្បីឲ្យការដឹកអ្នកដំណើរកាន់តែមានភាពងាយស្រួល៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T