បុរសម្នាក់ដែលបានប្រើប្រាស់ដៃអេឡិចត្រូនិច Bionic បានបង្ហាញនូវសមត្ថភាពដៃរបស់គាត់ ដែលអាចប្រើប្រាស់បានដូចដៃមនុស្សធម្មតា។

បុរសម្នាក់នេះមានឈ្មោះថា Nigel Ackland រស់នៅទីក្រុង Royston, Cambridgeshire ប្រទេសអង់គ្លេស បានពិការដៃម្ខាង ដោយសារគ្រោះថ្នាក់ឆ្កែខាំ កាលពីគាត់អាយុ ៥៣ឆ្នាំ ដែលប្រើប្រាស់នូវដៃមនុស្សយន្ដជំនួស កាលពីខែវិច្ឆិកា ប៉ុន្ដែដៃសុប្បនិមិត្តនោះពិបាកនឹងប្រើប្រាស់ណាស់ រហូតដល់គាត់បានប្រើប្រាស់ដៃសុប្បនិមិត្ត Bionic Hand បច្ចេកវិទ្យាថ្មីនេះទើបគាត់ មានអារម្មណ៍ថាដូចជាដៃរបស់គាត់កាលពីមុន។

ហេតុការណ៍បានកើតឡើង នៅពេលដែលគាត់ដើរនៅតាមផ្លូវ ស្រាប់តែមានឆ្កែមួយរត់ដេញគាត់ រំពេចនោះគាត់មានអារម្មណ៍ថា ប្រអប់ដៃរបស់គាត់ត្រូវបាន រហែកដាច់ចេញ តែសំណាងល្អ ប្រអប់ដៃរបស់គាត់មិនបានដាច់នោះទេ ផ្ទុយទៅវិញម្រាមដៃទាំងប្រាំ របស់គាត់ត្រូវដាច់អស់គ្មានសល់។

យ៉ាងណាមិញ ឥលូវនេះគាត់អាចប្រើប្រាស់ដៃថ្មីរបស់គាត់ ដែលមានអារម្មណ៍ដូចទៅនឹងដៃពិតរបស់គាត់។ គាត់អាចចងខ្សែស្បែកជើង លេងបៀរ ហើយគាត់កំពុងតែរៀនប្រើប្រាស់នូវដៃសុប្បនិមិត្តនេះ ទៅធ្វើអ្វីផ្សេងៗទៀត។ នេះអាចនិយាយថា ជាជិវិតថ្មីមួយរបស់លោក Ackland។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ បច្ចេកវិទ្យា?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]