ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បើកមហោស្រពភាពយន្តកូរ៉េលើកទី១៣ ដើម្បីអបអរសាទរខួបលើកទី១០០ នៃខ្សែភាពយន្តកូរ៉េ!

//s5.kh1.co/10/1049df775d52109191ed599186efb61a7ce2c793.jpg
សង្គម

 ០៧-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សភាពាណិជ្ជកម្មកូរ៉េនៅប្រទេសកម្ពុជា បានចូលរួមសហការគ្នាប្រារព្ធនូវកម្មវិធីមហោស្រពខ្សែភាពយន្ដកូរ៉េនៅកម្ពុជាលើកទី១៣ ប្រចាំឆ្នាំ២០១៩ និងដើម្បីអបអរសាទរខួបលើកទី១០០ នៃខ្សែភាពយន្តកូរ៉េ រយៈពេល ០៣ថ្ងៃ (ចាប់ពីថ្ងៃសុក្រ ទី០៦ រហូតដល់ថ្ងៃ អាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីមហោស្រពខ្សែភាពយន្ដកូរ៉េនៅកម្ពុជាលើកទី១៣ 
កម្មវិធីមហោស្រពខ្សែភាពយន្ដកូរ៉េនៅកម្ពុជាលើកទី១៣ 

ព្រឹត្តិការណ៍លើកនេះមានការចូលរួមឧបត្ថម្ភដោយ ធនាគារស៊ិនហាន ធនាគារឯកទេសឌីជីប៊ី Hansoll Textile ធនាគារគូកមីនកម្ពុជា យ៉ុនវូ ខេមបូឌា ធនាគារភ្នំពេញពាណិជ្ជ និងក្រុមហ៊ុនអាកាសចរណ៍ ASIANA AIRLINE។ ក្នុងពិធីបើកកម្មវិធីមហោស្រពនេះនឹងត្រូវប្រារព្ធឡើងនៅសាលមហោស្រពចតុមុខ នាល្ងាចថ្ងៃទី៦ ខែធ្នូ ២០១៩ ក្រោមវត្តមានឯកឧត្តម ផាក ហ៊ឹងក្យង់ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

កម្មវិធីមហោស្រពខ្សែភាពយន្ដកូរ៉េនៅកម្ពុជាលើកទី១៣ 
កម្មវិធីមហោស្រពខ្សែភាពយន្ដកូរ៉េនៅកម្ពុជាលើកទី១៣ 
កម្មវិធីមហោស្រពខ្សែភាពយន្ដកូរ៉េនៅកម្ពុជាលើកទី១៣ 
កម្មវិធីមហោស្រពខ្សែភាពយន្ដកូរ៉េនៅកម្ពុជាលើកទី១៣ 

ឯកឧត្តម ផាក ហ៊ឹងក្យង់ បានលើកឡើងថា ភាពយន្តកូរ៉េ គឺជាផ្នែកសំខាន់មួយរបស់ប្រទេសកូរ៉េ ដូចជា ខេ ផប, ខេ ត្រាម៉ា និងខ្សែភាពយន្តរបស់កូរ៉េ។ ដូច្នេះហើយឯកឧត្តមសង្ឃឹមថា តាមរយៈមហោស្រពលើកនេះ នឹងពង្រឹងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ។

លោកជំទាវ ភឿង សកុណា បានថ្លែងថា មហោស្រពភាពយន្តកូរ៉េ ក្រសួងវប្បធម៌តែងតែរៀបចំជារៀងរាល់ឆ្នាំ ដោយសហការជាមួយស្ថានទូតកូរ៉េ។ ក្នុងនាមក្រសួង សូមចាត់ទុកថា ព្រឹតិ្តការណ៍នេះពិតជាមានសារៈប្រយោជន៍ណាស់សម្រាប់បែងចែកចំណេះដឹងរវាងគ្នាទៅវិញទៅមក រវាងអ្នកផលិត ការបែងចែកបទពិសោធន៍លើទីផ្សារវិស័យភាពយន្តក្នុងតំបន់អាស៊ី និងតួសម្តែង។ ឆ្នាំនេះក៏ពិសេសផងដែរ ដែលថាជាខួបទី១០០ ឆ្នាំ នៃឧស្សាហកម្មវិស័យភាពយន្តរបស់ប្រទេសកូរ៉េ។

សូមបញ្ជាក់ផងដែរថា ខ្សែភាពយន្ដដែលនឹងត្រូវយកមកចាក់បញ្ចាំងជូនក្នុងពិធីបើកកម្មវិធីមហោស្រពភាពយន្តលើកនេះ គឺរឿងច្រកចេញ ដែលជាខ្សែភាពយន្ដទទួលបានជោគជ័យបំផុត ហើយក្នុងនៅប្រទេសកូរ៉េ នារដូវក្ដៅ ឆ្នាំ២០១៩ នេះ មានអ្នកចូលរួមទស្សនារហូតដល់ជិត១០លាននាក់។

រឿង «ច្រកចេញ» គឺជាភាពយន្ដបែបកំប្លែង វាយប្រហារ ដែលរៀបរាប់ពីការខិតខំប្រឹងប្រែងតស៊ូ ដើម្បីរស់រានមានជីវិតរបស់តួអង្គទាំងពីរគឺ យ៉ុងណាម (ចូ ចងសក់) និង អ៊ីជូ (អ៊ីមយ៉ូនអា) ពីហេតុការណ៍ភរវកម្មឧស្ម័នពុល។ ជាពិសេសក្នុងឆ្នាំ២០១៩ នេះ យើងបានរៀបចំនូវព្រិត្តិការណ៍ដ៏ពិសេសមួយ ដើម្បីអបអរខួបលើកទី១០០ ឆ្នាំ របស់ខ្សែភាពយន្ដកូរ៉េ។ យើងបានធ្វើការអញ្ជើញអ្នកដឹកនាំរឿង «ច្រកចេញ»  គឺលោក លី សាំងគឹន មកកាន់ប្រទេសកម្ពុជា ព្រមទាំងបានរៀបចំនូវកម្មវិធីធ្វើកិច្ចស្វាគមន៍ផ្ទាល់លើវេទិកា កម្មវិធីជំនួបជាមួយនឹងទស្សនិកជន កម្មវិធីសិក្ខាសាលាពិសេសជាមួយនឹងអ្នកជំនាញក្នុងវិស័យខ្សែភាពយន្ដកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ នៅថ្ងៃទី៧ និង ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ នឹងមានការចាក់បញ្ចាំងខ្សែភាពយន្ដកូរ៉េប្រភេទផ្សេងៗគ្នា ចំនួន៥រឿង​​ នៅរោងភាពយន្ដ Legend Cinema និងរោងភាពយន្ដ Major Complex by Smart នៅផ្សារទំនើបអ៊ីនអនម៉លផងដែរ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T