ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិប្រេស៊ីលរូបនេះ បង្ហើបគោលបំណងចង់លេងឲ្យក្លិបយក្សមួយនៅ Premier League

//s5.kh1.co/33/330944470f6882c1440f323e0387c2d664e72a0a.jpg
កីទ្បា

 ០៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ប្រេស៊ីល៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ក្លិប Inter Milan កីឡាករ Gabriel Barbosa បង្ហើបថា រូបគេមានគោលបំណងចង់លេងនៅក្លិប Liverpool ជាមួយនឹងមិត្តរួមជម្រើសជាតិកីឡាករ Roberto Firmino។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Gabriel បច្ចុប្បន្នកំពុងលេងឲ្យក្លិប Flamengo នៅលីគកំពូលប្រេស៊ីល Serie A ក្នុងលក្ខខណ្ឌខ្ចីជើង ហើយនៅពេលបញ្ចប់ឆ្នាំនេះរូបគេនឹងវិលត្រលប់ទៅលេងនៅក្លិបដើមរបស់ខ្លួនវិញគឺក្លិប​ Inter Milan។

  កីឡាករ Gabriel Barbosa 
  កីឡាករ Gabriel Barbosa 

អំឡុងពេលខ្ចីជើងនៅ Flamengo កីឡាករ Gabriel បង្ហាញខ្លួនបានចំនួន៤០ប្រកួត ស៊ុតបញ្ចូលទីបាន៣៤គ្រាប់ ថែមទាំងជួយក្រុមឈ្នះពានរង្វាន់ធំៗពីររួមមាន ពានលីគកំពូលប្រេស៊ីល និងពាន Copa Libertadores។

នៅបំណាច់ឆ្នាំនេះ កីឡាករ Gabriel ទំនងមិនចង់វិលត្រលប់ទៅកាន់ក្លិប Inter Milan វិញនោះទេ ដោយរូបគេមានបំណងចង់លេងនៅ Premier League ដោយខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានលើកឡើងថា៖

  កីឡាករ Gabriel Barbosa 
  កីឡាករ Gabriel Barbosa 

"Firmino ជាកីឡាករដ៏អស្ចារ្យមួយរូប ខ្ញុំពិតជាកោតសរសើរគាត់ណាស់។ គាត់ទទួលជោគជ័យនៅតំបន់អឺរ៉ុបអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់ជាខ្សែប្រយុទ្ធដ៏មុតស្រួច១រូប ហើយគាត់ជាកីឡាករដ៏អស្ចារ្យម្នាក់សម្រាប់ជម្រើសជាតិប្រេស៊ីល។ គាត់ជាអ្នកជំរុញទឹកចិត្តខ្ញុំឲ្យបន្តទៅមុខ។"

កីឡាករ Roberto Firmino
កីឡាករ Roberto Firmino

កីឡាករ Gabriel បានបន្តទៀតថា៖

"វាពិតជារីករាយ ដែលបានលេងជាមូយគាត់។ ប្រហែលពួកយើងអាចចាប់ដៃគ្នាក្នុងជម្រើសជាតិប្រេស៊ីលនាពេលអនាគត ហើយ Liverpool ជាក្លិបមួយដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់លេងនៅទីនោះ៕"

ប្រភពgoal.com

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T