រថភ្លើងមួយនេះ​អាចនឹងធ្វើដំណើរបាន ៨០០ គីឡូម៉ែត្រក្នុងមួយម៉ោង

//s5.kh1.co/2b/2bcb482704aa45b43c9734fcbe902826b102d812.jpg
បច្ចេកវិទ្យា

 ០៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ដើម្បី​បោះជំហានទៅមុខជាមួយនឹងភាពស្រស់ស្អាត និងប្រកបដោយនិរន្តរភាពរបស់ពិភពលោក ​របកគំហើញថ្មីៗត្រូវបានរកឃើញ ដើម្បីជាការ​ជម្រុញផ្នែកបច្ចេកវិទ្យា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថភ្លើងដ៏ធំនេះអាចមានល្បឿនលឿនដូចគ្រាប់កាំភ្លើង ដែលត្រូវបានផលិតនឹងរចនាឡើងក្នុងគោលបំណង​ធ្វើដំណើរទៅគ្រប់ទ្វីប​លើពិភពលោក។

ក្រុមហ៊ុនអាកាសចរណ៍មិនស្ថិតក្នុងចំណោមកត្តាបំពុលច្រើនបំផុតនៅលើពិភពលោកនោះទេ ប៉ុន្តែយោងតាមគណនាបច្ចុប្បន្នយន្តហោះមានចំនួន ២,៥ ភាគរយ បានបំភាយឧស្ម័នកាបូនិក​ចូលទៅក្នុងបរិយាកាស។ ​ដំណោះស្រាយថ្មី គឺជារថភ្លើងយក្សដែលមើលទៅដូចជាប្រព័ន្ធរថភ្លើងក្រោមដី​ ​ហើយអាចនឹងធ្វើដំណើរជុំវិញពិភពលោក។

​រថភ្លើងប្រភេទនេះមានឈ្មោះថា AeroSlider គឺជាខ្សែរថភ្លើង ដែលអនុញ្ញាតឲ្យវាធ្វើដំណើរ​​ផុតពីដី តាមរយៈ​រង្វង់នៃដែនម៉ាញេទិកជំនួសឱ្យការធ្វើដំណើរលើផ្លូវដែក។ វាធ្វើដំណើរតាមរង្វង់នៃដែនម៉ាញ៉េទិចជាមួយនឹងល្បឿនលឿនខ្លាំងបំផុត។ ​រថភ្លើងនេះអាចធ្វើដំណើរដល់ ៨០០ គីឡូម៉ែត្រក្នុងមួយម៉ោងដូចជាយន្តហោះដែរ។

រថភ្លើងនាពេលអនាគត់
រថភ្លើងនាពេលអនាគត់

អ្នករចនាប្រព័ន្ធនេះ​ គឺលោក Guillermo Callau បាននិយាយ​ពីដំណើរការក្នុងការធ្វើដំណើរពីទ្វីបអាហ្វ្រិកទៅអឺរ៉ុបនិងអាស៊ី “វាអាចនឹងយឺតជាងការហោះហើរបន្តិច ប៉ុន្តែវាមានប្រសិទ្ធភាពជាង” ។ វាមិនត្រឹមតែ​ជារឿងល្អប៉ុណ្ណោះទេ​ តែវាក៍ជាភាព​ចាំបាច់​ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិក​​ ដែលយន្តហោះមិនអាចធ្វើដូចនេះបានទេ។

រថភ្លើងនាពេលអនាគត់
រថភ្លើងនាពេលអនាគត់

ការរចនាគឺធ្វើឡើងដោយការប្រើប្រាស់ដែនម៉ាញេទិក ដែល​នឹងជំរុញល្បឿនរថភ្លើងឲ្យលឿនដូចជាគ្រាប់កាំភ្លើង។ រាងកាយរបស់រថភ្លើងត្រូវការ​បន់បែនបានរហ័សដើម្បីឆ្លើយតបទៅនឹងកម្លាំងម៉ាញេទិក។ វាក៏មិនតម្រូវឱ្យមានម៉ាស៊ីន ឬអាគុយណាមួយ​ដើម្បីដំណើរការដែរ។ ​

​មូលហេតុដែល AeroSlider មានកន្លែងទំនេរច្រើនព្រោះរថភ្លើងប្រភេទនេះពិតជាវែង។ យន្តហោះដឹកអ្នកដំណើរធំជាងគេបំផុតរបស់ពិភពលោកគឺ Airbus A380 ​ មានប្រវែង ៧២ ម៉ែត្រ ប៉ុន្តែការរចនារបស់រថភ្លើង AeroSlider ​អាចនឹងមានប្រវែង ២៥០ ម៉ែត្រ។

ប្រវែងរថភ្លើងនេះអាចនឹងសើ្មទីលានបាល់ទាត់ចំនួនបី​ បច្ចេកវិទ្យានេះដែរ មិនទាន់មាននៅឡើយទេ។ ប៉ុន្តែយើងចង់បំផុសគំនិត​ដល់ពិភពលោក​ដើម្បីបង្កើតវា ​ហើយការស្រមើលស្រមៃនេះអាចនាំយើងទៅពេលអនាគត៕

រថភ្លើងនាពេលអនាគត់
រថភ្លើងនាពេលអនាគត់
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T