កប់ណាស់! ទម្រាំបានមួយឈុត រ៉ូបរាត្រីស្រមោលស Miss Universe សំណាង អេលីណា បង្ហាញថ្ងៃនេះ ច្នៃឡើងជាមួយត្បូងជាង ១៨០០០គ្រាប់! (មានវីដេអូ)

//s5.kh1.co/52/52ce50598c7cdaca89ae4698439d6b3875c03e85.jpg
តារា & កម្សាន្ដ

 ០៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កម្មវិធី Miss Universe 2019 កំពុងតែធ្វើឡើងយ៉ាងអធិកអធម ដែលក្នុងនោះបវរកញ្ញាកម្ពុជា កញ្ញា សំណាង អេលីណា បានប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងការប្រកួតនៅក្នុងថ្ងៃនេះ ដែលទឹកមុខពោរពេញដោយស្នាមញញឹម និងភាពជឿជាក់យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ការប្រកួតកាលពីព្រឹកមិញនេះ Miss Universe កញ្ញា សំណាង អេលីណា បានបញ្ចេញនូវភាពជឿជាក់ ដើរម៉ូតយ៉ាងស្រស់ស្អាត នៅក្នុងឈុតសម្លៀកបំពាក់ប៉ុន្មានឈុត​យ៉ាងទាក់ទាញ និងលេចធ្លោយ៉ាងខ្លាំង។ នៅក្នុងនោះ បណ្តាអ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍ខ្លាំង ទៅលើឈុតរាត្រីស្រមោលពណ៌បៃតងរបស់នាង ដែលបានបង្ហាញនៅក្នុងថ្ងៃនេះ យ៉ាងស៊ិចស៊ីប្លែកភ្នែក។

តែបើងាកមកមើលការច្នៃនៃរ៉ូប ឈុតដ៏ទាក់ទាញមួយនេះ ពិតជាមិនធម្មតានោះទេ ព្រោះថាការច្នៃឡើងពោរពេញដោយគ្រាប់ត្បូងជាច្រើនគ្រាប់ ដែលសរុបប្រមាណជាង ១៨០០០គ្រាប់ឯណោះ រីឯការច្នៃឡើងវិញក៏មានផលលំបាកមិនធម្មតានោះដែរ។

ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនពិតជាសរសើរខ្លាំង ទៅដល់អ្នកច្នៃម៉ូតឈុតមួយនេះ ដែលពិតជាមានស្នាដៃល្អ មើលទៅពិតជាស្អាតប្លែក និងទាក់ទាញយ៉ាងខ្លាំង៕

សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

Miss Universe សំណាង អេលីណា 
Miss Universe សំណាង អេលីណា 
Miss Universe សំណាង អេលីណា ក្នុងឈុតរាត្រីស្រមោលស 
Miss Universe សំណាង អេលីណា ក្នុងឈុតរាត្រីស្រមោលស 
Miss Universe សំណាង អេលីណា ក្នុងឈុតរាត្រីស្រមោលស 
Miss Universe សំណាង អេលីណា ក្នុងឈុតរាត្រីស្រមោលស 
Miss Universe សំណាង អេលីណា ក្នុងឈុតរាត្រីស្រមោលស 
Miss Universe សំណាង អេលីណា ក្នុងឈុតរាត្រីស្រមោលស 
ឈុត សំណាង អេលីណា ស្លៀក
ឈុត សំណាង អេលីណា ស្លៀក
ឈុត សំណាង អេលីណា ស្លៀក
ឈុត សំណាង អេលីណា ស្លៀក
ឈុត សំណាង អេលីណា ស្លៀក
ឈុត សំណាង អេលីណា ស្លៀក
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T