realme សូមចូលរួមអបអរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាU២២ ដែលបានបង្កើតនូវប្រវត្តិសាស្រ្តពុំធ្លាប់មានជូនជាតិ!

//s5.kh1.co/7b/7ba4b3e22a1cfa33f1e3a66b0d19dd4968c6b4e7.jpg
កីទ្បា

 ០៧-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្ងៃទី០៤ ធ្នូ កន្លងទៅ ជាថ្ងៃប្រវត្តិសាស្រ្តដំបូងបង្អស់ ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានយកជ័យជំនះលើក្រុមបាល់ទាត់ម៉ាឡេសុី ដែលជួយឱ្យកម្ពុជាបានឡើងទៅលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដើម្បីជាការកោតសរសើរដល់ការខិតខំប្រឹតប្រែងរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលមានការតាំងចិត្តយ៉ាងមោះមុត ដើម្បីផ្លាស់ប្តូរទៅរកភាពជោគជ័យ ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនម៉ាក realme ចូលរួមអបអរក្នុងឱកាសដ៏សែនមានន័យនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូនម៉ាក realme
  ស្មាតហ្វូនម៉ាក realme

ដូច្នេះសូមបងប្អូនជនរួមជាតិបន្តចូលរួមទស្សនាលើកទឹកចិត្ត ដើម្បីអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវតតាំងជាមួយក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមនាថ្ងៃទី០៧ ធ្នូ នេះ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ។

​សូមចូលរួមទស្សន៍ទាយចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបរបស់ក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិវៀតណាម អ្នកនឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទស្មាតហ្វូន realme 5 Pro

 ងាយៗដោយគ្រាន់តែចូលរួមលេងតាមលក្ខខណ្ឌខាងក្រោម៖  

១. ចូលទៅ Comment ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបរបស់ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិវៀតណាម ដោយភ្ជាប់មកជាមួយ #realme5Pro ហើយ Mention ផេក @realme (KH) និងមិត្តភក្ភិឱ្យបាន ៥នាក់បន្ថែម។
២. ត្រូវ Like ហ្វេកបុកផេក realme (KH) ហើយ Share Post នេះជា Public
៣. ការទទួលទស្សន៍ទាយចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៧ ខែធ្នូ មុនម៉ោង ៧យប់។

រង្វាន់ដែលត្រូវឈ្នះរួមមាន៖

១. ទូរស័ព្ទស្មាតហ្វូន realme 5 Pro (RAM 8GB + ROM 128GB) តាមចំនួនគ្រាប់បាល់ដែលក្រុមជំរើសជាតិកម្ពុជាទទួលបានជាក់ស្តែង (មិនរាប់បញ្ចូលម៉ោងបន្ថែម)។

 សម្រាប់លក្ខខណ្ឌក្នុងការជ្រើសរើសអ្នកឈ្នះមានដូចតទៅ៖  

១. ស្រង់យកអ្នកដែលបានគោរពតាមលក្ខខណ្ឌ ដែលបានរៀបរាប់ខាងលើត្រឹមត្រូវ ហើយទស្សន៍ទាយបានត្រឹមត្រូវបំផុត
២.​ បន្ទាប់មកធ្វើការជ្រើសរើសជាលក្ខណៈចៃដន្យ (Random Select) ដើម្បីស្វែងរកអ្នកមានសំណាងក្លាយជាម្ចាស់ទូរស័ព្ទ realme 5 Pro (RAM 8GB + ROM 128GB)

ចំណាំ៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។
តោះចូលរួមលេងទាំងអស់គ្នាតាមរយៈតំណលីងមួយនេះ៖ http://bit.ly/realmecelebrate

realme សូមចូលរួមអបអរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U២២
realme សូមចូលរួមអបអរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U២២
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T