តម្លៃត្រឹមជាង២០០ដុល្លារទេ តែបើដឹង៦ចំណុចនេះហើយពេញចិត្ត Huawei Y9s ស្ដូកហ្មង!

//s5.kh1.co/18/18218da61811265178562f8d6a7a465eb5e61d47.jpg
បច្ចេកវិទ្យា

 ០៨-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុន Huawei បានបញ្ចេញស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលទៀត ដើម្បីវាយលុកទីផ្សារ ជាពិសេសគឺយុវវ័យដែលនិយមស្មាតហ្វូនតម្លៃជាង ២០០ដុល្លារ ដោយអមមកជាមួយការរចនារូបរាងឥតខ្ចោះ ថែមទាំងសមត្ថភាពមិនធម្មតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន Huawei Y9s
ស្មាតហ្វូន Huawei Y9s

ខាងក្រោមនេះ គឺជា៦ចំណុចខ្លាំងរបស់ Huawei Y9s ដែលមានតម្លៃត្រឹម ២៥៩ដុល្លារ ប៉ុណ្ណោះ៖

១. ការរចនាតួខ្លួន៖ តួខ្នងក្រាលដោយកញ្ចក់កោង 3D ការពារសឹកឆ្កូត ពណ៌គ្រីស្តាល់ភ្លឺចែងចាំង ធ្វើឱ្យស្មាតហ្វូនកាន់តែប្រណិត។ មួយវិញទៀត គឺបន្ទះស្កេនក្រយៅដៃចំហៀង វាស្កេនដោះសោរបានត្រឹមត្រូវ លឿន និងងាយស្រួលប្រើប្រាស់។ បន្តទៀត គឺកាមេរ៉ាផុសឡើង វាជាបច្ចេកវិទ្យាកំពុងពេញនិយម និងទ្រទំងន់ដល់ទៅ ២៥គីឡូ។

២. អេក្រង់៖ HUAWEI Ultra FullView Display ជាអេក្រង់លាតពេញ គ្មានឆក ទំហំ 6.59អ៊ីង កម្រិតបង្ហាញ FHD+ ដោយអេក្រង់លាតនេះ វាកាន់តែផ្ដល់ភាពងាយស្រួលពេលលេងអ៊ីនធឺណិត មើលភាពយន្ត និងពេលលេងហ្គេម។

៣. កាមេរ៉ា AI បីគ្រាប់៖ កាមេរ៉ា គឺជាចំណែកសំខាន់បំផុតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូច្នេះសម្រាប់ប្លង់ទូទៅគឺ Y9s បានបំពាក់ទំហំកាមេរ៉ា 48MP ថតរូបច្បាស់ និងលម្អិត ហើយរូបភាពថតដែលថតចេញមានខ្នាតធំដល់ទៅ 8000x6000 ប្លង់ទូលាយទំហំ 8MP ថតរូបទូលាយខ្លាំងដល់ទៅ 120° វាជួយបង្កើនពន្លឺផ្តល់ពណ៌បានស្រស់ល្អ និងប្លង់ព្រាលទំហំ 2MP កាត់ព្រាលបានត្រូវចំនុច។ ហើយវាក៏មានមុខងារផ្សេងៗទៀតដូចជា Pro mode, Night mode, Slow-motion, Time-lapse, Light painting, HDR ជាដើម។

ស្មាតហ្វូន Huawei Y9s
ស្មាតហ្វូន Huawei Y9s

៤. កាមេរ៉ា Pop-Up សែលហ្វី៖ សម្រាប់អ្នកដែលចូលចិត្តថតសែលហ្វី ធានាថាត្រូវចិត្តជាមួយកាមេរ៉ាផុសឡើង (Pop-up Selfie Camera) ទំហំ 16MP មានបច្ចកវិទ្យា AI ជំនួយពន្លឺ និងពណ៌ រូបភាពកាន់តែស្អាត មុខងារជំនួយសម្រស់ (Beauty mode)  និងមុខងារជំនួយប្លង់ព្រាលខាងក្រោយ។

ស្មាតហ្វូន Huawei Y9s
ស្មាតហ្វូន Huawei Y9s

៥. ថាមពលប្រើប្រាស់៖ ផ្ទុកថាមពលថ្មទំហំ 4000mAh និងជាមួយរន្ធ USB ប្រភេទ C បញ្ចូលថ្មតែម្តងប្រើពេញមួយថ្ងៃ។

៦. អង្គផ្ទុកទិន្ន័យ៖ HUAWEI Y9s មកជាមួយអង្គចងចាំទំហំ 6GB អង្គផ្ទុកទិន្ន័យដល់ទៅ 128GB និងអាចបន្ថែមមេម៉ូរីរហូតដល់ 512GB ដែលអាចដំឡើងកម្មវិធី ឬហ្គេម និងទាញយកភាពយន្តយ៉ាងពេញចិត្តផងដែរ។

ស្មាតហ្វូន Huawei Y9s
ស្មាតហ្វូន Huawei Y9s
ស្មាតហ្វូន Huawei Y9s
ស្មាតហ្វូន Huawei Y9s
ស្មាតហ្វូន Huawei Y9s
ស្មាតហ្វូន Huawei Y9s

សម្រាប់៦ចំណុចខាងលើជឿជាក់បានថា វាជាជំនួយសម្រាប់អ្នកកំពុងតែស្វែងរកស្មាតហ្វូនថ្មីដែលមានតម្លៃជាង ២០០ដុល្លារ ប្រសិនបើអ្នកចាប់អារម្មណ៍លើម៉ូឌែល Huawei Y9s អ្នកអាចស្វែងរកគ្រប់ហាងលក់ទូរស័ព្ទក្នុងប្រទេសកម្ពុជា ដើម្បីកុម៉្មង់ទុកមុន ចំពោះការកុម្ម៉ង់ទុកនឹងទទួលបានកាតាបស្ពាយក្រោយរបស់ Huawei (Huawei Backpack) និងលេខពិសេសរបស់ Smart ផងដែរ ហើយស្មាតហ្វូននេះនឹងមកដល់នៅថ្ងៃទី ១២.១២.២០១៩

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/59/59c2c64f77ed96f2048bfbcd12bf9f979c26419a.jpg

កម្មវិធីមហាព្រឹត្តិការណ៍ព្រំក្រហម សម្ពោធទូរសព្ទម៉ូដែលថ្មីរបស់ Honor ម្សិលមិញនេះ សុទ្ធតែតារាម៉ូដែលស្អាតៗសង្ហារៗចូលរួម ជិះសុទ្ធតែឡានទំនើបម៉ាក mcla.ren

 ០៥-កក្កដា-២០២២ 
 ២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T