មិនបាច់ចំណាយលុយក្រៅទៀតទេ Apple អាចនឹងបន្ថែមកាស AirPods ​ក្នុងប្រអប់ iPhone ​ជាស្រេចនៅឆ្នាំក្រោយ

//s5.kh1.co/58/580c1390b60774522ddb052f5d6f71f45dac77b9.jpg
បច្ចេកវិទ្យា

 ០៧-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ អ្នកប្រើប្រាស់ Phone ជាច្រើនចង់បាន AirPods នៅពេលពួកគេទិញទូរស័ព្ទពីក្រុមហ៊ុន។ តើមានអ្វីកើតឡើងប្រសិនបើ​អ្វីដែលអ្នកចង់បានក្លាយជាការពិត?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមគេហទំព័រ DigiTimes បានអោយដឹងថា ក្រុមហ៊ុន Apple អាចនឹងផ្តល់ជូន​កាស AirPods ដល់អ្នកប្រើប្រាស់របស់ខ្លួនជាមួយនឹងម៉ូដែល iPhone 2020 នៅឆ្នាំក្រោយ។

​តាមគេហទំព័រ DigiTimes បានអោយដឹងទៀតថា Apple អាចបន្ថែមកាស AirPods ទៅក្នុងប្រអប់ iPhone នៅ​ឆ្នាំ ២០២០ ។ ព័ត៌មាននេះមិនមែនតែក្រុមហ៊ុន Apple ប៉ុណ្ណោះទេ ប៉ុន្តែ​​ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Xiaomi ក៏ត្រូវបានគេរំពឹងថា នឹងធ្វើដូចគ្នាដែរ។

កាស AirPods របស់​ក្រុមហ៊ុន Apple មានតម្លៃរាប់រយដុល្លារ។ ដូច្នេះវាគួរឱ្យអស់សំណើចណាស់ក្នុងការគិតថា Apple នឹងដាក់កាសទាំងនេះចូលក្នុងប្រអប់ iPhone ដោយឥតគិតថ្លៃ។ ឬក៍ Apple អាចដាក់កាសដាក់ក្នុងប្រអប់បាន តែតម្លៃក៏អាចឡើងទៅតាមនឹងដែរ។ សម្រាប់ពេលនេះយើងមិនដឹងថា Apple នឹងធ្វើយ៉ាងដូចម្តេចទេ។

មានហេតុផលតែមួយគត់ដែលធ្វើឱ្យ Apple ធ្វើរឿងបែបនេះ។ ឥឡូវនេះក្រុមហ៊ុនប្រហែលជាចង់ជំនួស EarPods ដែលភ្ជាប់មកជាមួយ iPhone ​​ដើម្បីធ្វើឲ្យវាកាន់តែទំនើបជាងនេះ។​កាស AirPods គឺជាកាស​ពិសេសឥតខ្សែដែលលក់ដាច់បំផុតនៅលើពិភពលោក។ ដូច្នេះប្រសិនបើក្រុមហ៊ុន​ដាក់កាស AirPods ក្នុងប្រអប់ជាមួយ Iphone នោះតម្លៃនៅលើទីផ្សារអាចនឹងកើនឡើង៕

កាស AirPods Pro ដែលមានតម្លៃ​​ ២៤៩,០០ ដុល្លារ
កាស AirPods Pro ដែលមានតម្លៃ​​ ២៤៩,០០ ដុល្លារ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T